ច្រវ៉ាក់ឥតខ្សែរវាងទូរស័ព្ទ និងមនុស្ស បានក្លាយជារឿងសាមញ្ញទៅហើយ បើគិតមកដល់បច្ចុប្បន្ន មានមនុស្សប្រមាណ ៤៥ភាគរយចំណាយពេល ៥ ទៅ ៦ម៉ោង ក្នុងមួយថ្ងៃទៅលើទូរស័ព្ទ ។ មនុស្សពេញវ័យជាមធ្យមចំណាយពេល ៣ ម៉ោង ៤៥នាទី លើឧបករណ៍ចល័តរបស់ពួកគេពេញថ្ងៃ ។ អំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតកំណើននៃអ្នកប្រើប្រាស់ក៏កាន់តែមានច្រើនថែមទៀត ។
បើតាមការស្ទង់មតិ បានរកឃើញថា មនុស្សភាគតិចបំផុតបានប្រើប្រាស់ទូរស័ព្ទឱ្យមានប្រយោជន៍ ហើយបើសិនជាអ្នកចង់ចាកចេញពីទម្លាប់កាន់ទូរស័ព្ទ អាចសាកល្បងកិច្ចការទាំង ១០នេះ ដើម្បីរំដោះខ្លួនចេញពីការប្រើប្រាស់ទូរស័ព្ទទៅលើរឿងមិនមានប្រយោជន៍ ៖

១. រៀនជំនាញថ្មី ៖ មនុស្សភាគច្រើនអះអាងថាពួកគេគ្មានពេលគ្រប់គ្រាន់ ដើម្បីរៀនជំនាញថ្មី ឬអានសៀវភៅបន្ថែមទេ។ តែពួកគេមានពេលវេលាទៅលើការកម្សាន្តផ្ទាល់ខ្លួន តាមរយៈការមើលវីដេអូ និងប្រើប្រាស់បណ្តាញសង្គម ដោយគ្រាន់តែអូសចុះឡើង។ លោក Richard Koch អ្នកនិពន្ធសៀវភៅ ៨០/២០Principle បាននិយាយថា “វាមិនមែនជាការខ្វះពេលវេលា នោះទេ ប៉ុន្តែគឺទៅតាមទំនោរសម្រាប់ចំណង់ចំណូលចិត្តមនុស្ស ចង់ចំណាយពេលអ្វីដែលចាំបាច់សម្រាប់ខ្លួនឯង”។
ចុះបើក្នុងមួយថ្ងៃៗ អ្នកចំណាយពេលប្រើទូរស័ព្ទត្រឹម៣០ នាទីនោះ ដើម្បីរៀនជំនាញថ្មី ឬប្រើទូរសព្ទតែម្តងដើម្បីរៀន តើ ៣០នាទីនេះមានន័យទេសម្រាប់ជំនាញថ្មី? ថ្វីត្បិតតែការអូស (Scroll) ទូរស័ព្ទ ធ្វើឱ្យមានការរីករាយ និងលើកទឹកចិត្ត (dopamine) តែវាទទួលបានត្រឹមរយៈពេលខ្លី ប៉ុន្តែចំណដឹងជំនាញថ្មីនឹងនៅជាប់អ្នកច្រើនឆ្នាំ ប្រសិនបើមិនមែនពេញមួយជីវិតនោះទេ ។
២. ទស្សនាភាពយន្តឯកសារ ៖ អ្នកអាចប្រើពេលវេលាត្រឹមតែ ៣០នាទី ទៅ ១ម៉ោងដើម្បីទស្សនាភាពយន្តឯកសារណាមួយដែលញ៉ាំងចិត្តអ្នកឱ្យទទួលបានការរីកចម្រើន ឧទាហរណ៍ ការច្នៃប្រតិដ្ឋ ការរីកចម្រើន បច្ចេកវិទ្យា និងចំណេះដឹងជាច្រើនទៀត ដើម្បីបម្រើនូវភាពរីកចម្រើនរបស់អ្នក។

៣. រកចំណូល ៖ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា មនុស្សជាច្រើនចាប់ផ្តើមរកចំណូលតាមរយៈអនឡាញ និងបណ្តាញសង្គម ដូច្នេះបើការធ្វើបែបនេះនាំចំណេញដល់អ្នក ជាជាងប្រើប្រាស់ដោយឥតខ្លឹមសារ។
៤. អានសៀវភៅ ៖ ការចំណាយពេលអានសៀវភៅត្រឹមតែ ១៥ទំព័រក្នុងមួយថ្ងៃ ជំរុញឱ្យអ្នកមានអារម្មណ៍ស្ងប់ និងអាចធ្វើកិច្ចការជាច្រើនបានដោយងាយស្រួល ជាងមនុស្សដែលចំណាយពេលកាន់ទូរសព្ទក្នុងរយៈពេល ៣០នាទី។ ដូច្នេះការដកពេលមកអានសៀវភៅចំណេញទាំងចំណេះ ចំណេញទាំងផ្លូវចិត្តថែមទៀត ។
៥. រៀបចំទុកដាក់ ៖ អ្នកអាចយកពេលត្រឹមតែ ២០នាទីដើម្បីរៀបចំផ្ទះ និងបន្ទប់ នោះនឹងធ្វើឱ្យអ្នកចាប់ផ្តើមមានអារម្មណ៍ល្អប្រសើរ ព្រោះកាលណាបរិស្ថានជុំវិញផ្ទះ ក្នុងផ្ទះ និងនៅក្នុងបន្ទប់ល្អ អ្នកនឹងទទួលបានអារម្មណ៍រីករាយច្រើនជាងការកាន់ទូរស័ព្ទ។

៦. បង្កើតការច្នៃប្រតិដ្ឋ ៖ ជំនួសឱ្យការប្រើប្រាស់នូវការច្នៃប្រតិដ្ឋរបស់អ្នកដទៃ អ្នកគួរចំណាយពេលបង្កើតភាពច្នៃប្រឌិតដោយខ្លួនឯង ដូចជា គូរគំនូរ ផលិតភ្លេង ថតរូប និពន្ធ ធ្វើគម្រោង DIY ជួសជុលវត្ថុប្រើប្រាស់ ជាដើម ដែលជម្រុញឱ្យអ្នកអាចកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ ដែលផ្ទុយស្រឡះពីការប្រើប្រាស់បច្ចេកវិទ្យា។
៧. ដើរកម្សាន្តតាមធម្មជាតិ ៖ គេថាមនុស្សមានអាយុវែងគឺជាមនុស្សដែលរស់នៅជាមួយធម្មជាតិបានច្រើន ដូច្នេះការចំណាយពេលស្រូបយកខ្យល់អាកាស នោះនឺងនាំអារម្មណ៍របស់យើងឱ្យកាន់តែស្រស់ស្រាយ។
៨. ស្តាប់សំឡេង (PODCAST) ៖ ការស្តាប់ពីទស្សនៈ ព័ត៌មាន ចំណេះដឹង នឹងជម្រុញឱ្យយើងមានពេលវេលាគិតបានច្រើន ដឹងពីបរិបថជីវិតសង្គមបានល្អ ហើយក្នុងកំឡុងពេលស្តាប់អ្នកក៏អាចបំពេញការងារផ្សេងៗបាន ដូចជា ធ្វើកិច្ចការផ្ទះ និងហាត់ប្រាណជាដើម។

៩- សរសេរកំណត់ហេតុ ៖ ការយកពេលទៅកាន់ទូរសព្ទ គឺជាការបញ្ចូលនូវអ្វីផ្សេង ដើម្បីចៀសវាងរឿងក្នុងចិត្ត ប៉ុន្តែការសរសេរកំណត់ហេតុ គឺជាការបញ្ចេញនូវគំនិត ដែលកំពុងតែកប់នៅក្នុងខួរក្បាល នេះអាចជាមូលហេតុ ដែលនាំឱ្យអ្នកមានភាពតានតឹងមិនចង់ធ្វើអ្វី។ អ្នកគួរតែចាប់ផ្តើមកាន់ប៊ិច ឬខ្មៅដៃ ដើម្បីសរសេរអ្វីដែលមាននៅក្នុងចិត្តឱ្យក្លាយជាប្រវត្តិសាស្ត្ររបស់អ្នក ដើម្បីបង្កើនចំណេះដឹង និងរំសាយបញ្ហាផ្លូវចិត្តផង។
១០. ពិនិត្យមើលសក្តានុពល ៖ ពួកយើងបានចំណាយពេលជាច្រើន រៀនអ្វីថ្មី ធ្វើកិច្ចការងារជាច្រើន ប៉ុន្តែពុំបានចំណាយពេលពិនិត្យថា ខ្លួនបានធ្វើកិច្ចការណាខ្លះទេ ការចំណាយពេលមើលមកខ្លួនឯង ពីភាពខ្លាំង និងភាពខ្សោយ គឺជាពេលអភិវឌ្ឍសមត្ថភាព ពង្រឹងសមត្ថភាពបានយ៉ាងល្អ ។ “កុំធ្វើជាទាសករនៃបច្ចេកវិទ្យា-គ្រប់គ្រងទូរសព្ទរបស់អ្នក សូមកុំឱ្យវាគ្រប់គ្រងអ្នក” Richard Branson ៕

ជាផលិតករផលិតកម្មវិធី និងជាអ្នកយកព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជា អ្នកសារព័ត៌មាន វេបសាយ, ទូរទស្សន៍ ជាជំនួយការផលិតករភាពយន្ត ផលិតករក្រៅប្រព័ន្ធ និងជាផលិតករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសជប៉ុន ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/05/2026
នៅក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្សកម្ពុជា ដើម្បីទៅបន្តការសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយអាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/05/2024
សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមានបំណងចង់រៀនធ្វើនំ ធ្វើម្ហូប ក៏ដូចជាធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...
អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2026
ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...
វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2025
កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...
ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2024
កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។
អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2023
សម្រាប់សិស្សានុសិស្ស ឬយុវជន ដែលមានបំណងចង់សិក្សាជំនាញវិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថានបច្ចេកទេសភូមិភាគតេជោសែនសៀមរាប...
ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លីជំនាញព័ត៌មានវិទ្យាឥតគិតថ្លៃតាមរយៈ Online
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2025
ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។






























