បច្ចេកវិទ្យា ៥ចំណុចសម្រួលដល់ការរស់នៅរបស់មនុស្សអំឡុងពេលវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ- វិបត្តិជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក ពិសេសក្រុមជនងាយរងគ្រោះ។ ស្របគ្នានេះ ការប្រើប្រាស់បច្ចេកវិទ្យាពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនគ្រប់រូប ព្រមទាំងអនុញ្ញាតឱ្យមនុស្សគ្រប់គ្នា រួមទាំងក្រុមជនងាយរងគ្រោះ អាចបន្តនូវសកម្មភាពនានា ដូចជា ទទួលសេវាសាធារណៈ បង្កើតប្រាក់ចំណូល សម្រួលដល់ការសិក្សារៀនសូត្រ ការរស់នៅ និងការប្រាស្រ័យទាក់ទង។ នេះបើតាមការចេញផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា៤.០។

១. ទទួលសេវាសាធារណៈ៖ មូលហេតុចម្បងដែលធ្វើឱ្យក្រុមជនងាយរងគ្រោះមិនអាចទទួលបានសេវាសាធារណៈបានពេញលេញគឺដោយសារតែកង្វះព័ត៌មាន និងការយល់ដឹងពីការប្រើប្រាស់សេវាសាធារណៈទាំងនោះ នេះបើយោងតាមគេហទំព័រ United Nations ។ ដូច្នេះ រដ្ឋាភិបាលនៃបណ្តាប្រទេសនានាជុំវិញពិភពលោកចាប់ផ្តើមទាញយកសក្តានុពលពីបច្ចេកវិទ្យា តាមរយៈការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ ដើម្បីឱ្យប្រជាជនគ្រប់រូបអាចទទួលបានព័ត៌មានពីសេវាសាធារណៈបានទូលំទូលាយ និងងាយស្រួលជាងមុន។ ម៉្យាងវិញទៀត អាចបន្តទទួលបានការផ្តល់សេវាសាធារណៈ បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩។

២. បង្កើនប្រាក់ចំណូល៖ យើងសង្កេតឃើញថាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានដើរតួនាទីយ៉ាងសំខាន់ជួយឱ្យប្រជាពលរដ្ឋគ្រប់រូប រួមទាំងក្រុមជនងាយរងគ្រោះអាចរកប្រាក់ចំណូលបានក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ យោងតាមគេហទំព័រ Small Business Trends នៅអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ស្ត្រីមួយចំនួនបានជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដូចជា ការបាត់បង់ការងារ ការថយចុះប្រាក់ចំណូល និងកំណើនបន្ទុកការងារផ្ទះជាដើម។ ដូច្នេះ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមិនត្រឹមតែជួយឱ្យស្ត្រីរកប្រាក់ចំណូលបានក្នុងអំឡុងពេលមានជំងឺរាតត្បាតប៉ុណ្ណោះទេ ថែមទាំងអាចឱ្យស្ត្រីដែលមិនមានពេលវេលាគ្រប់គ្រាន់ចូលរួមក្នុងកម្លាំងពលកម្មពេញម៉ោងអាចរកប្រាក់ចំណូលបានក្នុងពេលវេលាដែលសមស្រប។

៣. ការសិក្សារៀនសូត្រ៖ ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩សិស្សទាំងអស់ត្រូវសម្របខ្លួននឹងការរៀនសូត្រតាមប្រព័ន្ធអនឡាញ ហើយការរៀនសូត្រពីចម្ងាយ។ ទន្ទឹមគ្នានេះ វត្តមាននៃបច្ចេកវិទ្យាជាច្រើនអាចជួយឱ្យសិស្សពិការឱ្យបន្តការរៀនសូត្របាន។ ជាក់ស្តែង សិស្សពិការអាចប្រើប្រាស់មុខងារ Google Voice Typing ដើម្បីវាយ ឬកែសម្រួលអត្ថបទតាមការនិយាយ ព្រមទាំងអាចប្រើប្រាស់មុខងារ Audio Transcription នៅលើ Zoom និង Microsoft Team ដើម្បីបំប្លែងសំឡេងទៅជាអត្ថបទផងដែរ។

៤. សម្រួលដល់ការរស់នៅ៖ ការរក្សាគម្លាតមានសារៈសំខាន់ក្នុងការកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែការរក្សាគម្លាតនេះអាចធ្វើឱ្យជនពិការជួបប្រទះការលំបាកក្នុងការស្វែងរកជំនួយពីមនុស្សជុំវិញខ្លួនក្នុងករណីចាំបាច់។ ជាក់ស្តែង ជនពិការភ្នែកមិនអាចមើលឃើញព័ត៌មាននៅលើស្លាកផលិតផល (Product Label) ដែលតម្រូវឱ្យពួកគាត់ត្រូវសុំជំនួយពីអ្នកដទៃ ប៉ុន្តែជាមួយនឹងវត្តមាននៃបច្ចេកវិទ្យា ដូចជា កម្មវីធីបំប្លែងអក្សរទៅជាសំឡេង (Text to Speech App) ជនពិការអាចស្តាប់ឮអំពីព័ត៌មានរបស់ផលិតផល ដែលធ្វើឱ្យពួកគាត់អាចទិញទំនិញបានដោយឯករាជ្យ និងងាយស្រួលជាងមុន។

៥. ការប្រាស្រ័យទាក់ទង៖ យោងតាមគេហទំព័រ biomed central វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យជនចាស់ជរាកាន់តែនៅដាច់ឆ្ងាយពីសង្គម និងឯកោ ដែលធ្វើឱ្យពួកគាត់អាចប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត ភាពតានតឹង ការថយចុះនៃប្រព័ន្ធភាពស៊ាំ និងការឡើងសម្ពាធឈាមជាដើម។ ហេតុនេះហើយបច្ចេកវិទ្យា ដូចជា ទូរស័ព្ទដៃវៃឆ្លាត វេទិកាអនឡាញ អ៊ុម៉ែល កម្មវិធីខលជាវីដេអូ និងកម្មវិធីជជែកផ្ទាល់ (Live Chat) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសុខភាពផ្លូវចិត្តរបស់ជនចាស់ជរា តាមរយៈការរក្សាទំនាក់ទំនងរវាងមនុស្សវ័យចំណាស់ជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សក្នុងសហគមន៍៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)