ថ្នាក់ដឹកនាំក្រោមជាតិ ២៥រាជធានី-ខេត្តប្រជុំបញ្ហាអនាម័យពន្លឿនលទ្ធផល ODF ១០០% នៅត្រឹមឆ្នាំ២០២៥

ព្រះសីហនុ – នាព្រឹកថ្ងៃទី០៦ ខែមេសានេះ ថ្នាក់ដឹកនាំក្រោមជាតិលើវិស័យទឹកស្អាតនិងអនាម័យមកពី ២៥រាជធានី-ខេត្ត និងតួអង្គពាក់ព័ន្ធ​​​ទាំង​​​អស់បានប្រជុំពិភាក្សាពី​វឌ្ឍនភាពស្ថានភាពការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) កម្ពុជា នៅសណ្ឋាគារឆ្នេរសុខាអូតែល ខេត្តព្រះសីហនុ។

កិច្ចពិភាក្សាពីស្ថានភាពការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលកម្ពុជានេះ រៀបចំឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីវឌ្ឍនភាពនិងស្ថានភាព ការងារបញ្ឈប់​ការបន្ទោបង់ពាសវាលពាសកាលនៅសហគមន៍នៃ​​រាជធានី និងខេត្តនីមួយៗ ស្របតាមការ​កំណត់យុទ្ធសាស្រ្តក្នុងផែនការស​ក​ម្ម​ភាពជាតិ (NAP2) និងការតាំងចិត្តរបស់រាជធានីខេត្ត ដើម្បី​ពន្លឿនលទ្ធផលសម្រេចបាន ODF ១០០% នៅសហគមន៍។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាតំណាងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ឆ្នាំ២០២២នេះ ដោយមានកិច្ចសហការគាំទ្រពីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា អង្គការវ័តធ័រអេដ ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំកិច្ចប្រជុំកំពូលថ្នាក់ក្រោមជាតិ ដើម្បីពន្លឿនលទ្ធ​ផល​ការងារ​បញ្ឈប់ការបន្ទោបង់ពាសវាលពាលកាលនៅកម្ពុជា ។

ស្របគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ មានប្រសាសន៍បញ្ជាក់ថា ការទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងសេវាអនាម័យ ជាអាទិភា​​ពមួ​យក្នុ​ងចំណោមអា​ទិ​ភា​ព​សម្រាប់ការអភិវឌ្ឍន៍ជនបទ ជាពិសេសយកចិត្តទុកដាក់ក្នុងការប្រមូលផ្តុំធនធាន ព្រមទាំង​សក្តានុពលគ្រប់យ៉ាង ដើម្បីឈានទៅសម្រេចឱ្យបាននូវទស្សនៈវិស័យ និងគោលដៅអភិវឌ្ឍន៍ប្រកប​ដោយ​ចីរ​ភាពកម្ពុជាទី៦ ។ ទន្ទឹមគ្នានេះ កម្ពុជាបានកំណត់ឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបដែលរស់នៅតំបន់ជនបទ មាន​សេវាទឹ​កស្អាតប្រើប្រាស់ និងមានសេវាអនាម័យល្អបញ្ឈប់បន្ទោបង់ពាសពាលពាសកាល ។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ

“វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី គឺជាសក្ខីភាពនៃការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យទឹកស្អាតនិងអនាម័យជនបទដែលជាការងារដ៏មានសារសំខាន់បំផុតក្នុងការចូលរួមលើកកម្ពស់គុណភាពនិងគុណតម្លៃនៃការរស់នៅរបស់ប្រជាជនជនបទ តាមរយៈការរួមគ្នាជំរុញការ​អនុវត្តយុទ្ធសាស្រ្តនិងគោលនយោបាយអភិវឌ្ឍន៍ជនបទ របស់រាជរដ្ឋាភិបាលក្នុងគោលដៅធ្វើឱ្យមានការវិវត្តជាវិជ្ជមាននូវស្ថានភាពសេដ្ឋកិច្ច-សង្គម នៅតំបន់ជនបទកម្ពុជា”

ទន្ទឹមគ្នានេះដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា កិច្ចប្រជុំកំពូលថ្នាក់ក្រោមជាតិដើម្បីពន្លឿនការបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាលនៅកម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់ស្ថានភាពអនាម័យទូទាំងប្រទេសឱ្យកាន់តែប្រសើរ ។ ត្បិតខេត្តព្រះសីហនុទាំងមូល​ពុំទាន់ទទួលលទ្ធ​ផលការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាលទាំងស្រុងស្របតាមគោលដៅ ប៉ុន្តែរដ្ឋបាលខេត្តនឹងបន្តសកម្មភាពការងារនេះជាបន្តបន្ទាប់។ 

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ៖ “ខ្ញុំអាចនិយាយបានថា អនាម័យខេត្តព្រះសីហនុទាំងមូលមិនទាន់ដល់កំពូលកម្រិត១០០% ប៉ុន្តែបើនិយាយពីស្ថានភាពអនាម័យនៅក្នុងក្រុងព្រះសីហនុ និងតំបន់​ឆ្នេរសមុទ្រវិញ ខេត្តសីហនុបានរៀបចំយ៉ាងល្អដើម្បីបម្រើដល់តម្រូវការប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ខេត្តនឹងបន្តធ្វើការងារលើកកម្ពស់ការងារទឹកស្អាត និ​ង​អនាម័យនៅតាមសហគមន៍ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល”។

សូមជម្រាបថា កិច្ចប្រជុំប្រធានក្រុមការងារ​បច្ចេកទេសថ្នាក់ខេត្ត ការផ្គត់ផ្គង់​ទឹក ការសម្អាត និង​អនាម័យ​ជនបទ រៀបចំឡើងនៅខេត្តព្រះ​សីហនុនៅពេលនេះ រំពឹងថា រាជធានីខេត្តទាំងអស់​នឹងពន្លឿនសកម្មភាព​បញ្ឈប់ការបន្ទោបង់ពាសវាលពាលកាលឱ្យបានខ្ពស់ សិក្សាពីបញ្ហាប្រឈមនានា និង​ឯកភាពលើការកំណត់​ឡើងវិញនូវគោលដៅ ODF ឆ្នាំ២០២៣ សម្រាប់ក្របខ័ណ្ឌរាជធានី ខេត្ត និងក្របខ័ណ្ឌជាតិ។

គួររំលឹកថា ផ្អែកតាមផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យនៅជនបទ ២០១៩-២០២៣ (NAP2) បានដាក់ចេញគោលដៅយុទ្ធសាស្រ្តសម្រេចឱ្យ​បានស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅកម្រិតសហគមន៍ឱ្យ​បានច្រើនតាមដែលអាចទៅធ្វើបាន ដើម្បីឈានទៅសម្រេចបាន ODF ក្នុងក្របខ័ណ្ឌរាជធានី ខេត្តនីមួយៗ ។  ការបញ្ឈប់ការបន្ទោបង់ពាសវាសពាសកាលនៅសហគមន៍ ជាពិសេសនៅតាមតំបន់ជនបទ គឺជាសូចនាករមួយដ៏សំខាន់មួយបង្ហាញពីការផ្លាស់ប្តូរឥរិយាបថវិជ្ជមានរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការប្រតិបត្តិអនាម័យល្អ ដែលជាការរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ និងជាជំហានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦.២ របស់កម្ពុជា ។

ដើម្បីឆ្លើយតបគោលដៅអភិវឌ្ឈន៍ប្រកបដោយចីរភាពទី៦.២ ក៏ដូចគោលដៅជាយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP 2019-2023) របស់រាជរដ្ឋាភិបាលកម្ពុជា និងចក្ខុវិស័យនៃវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជន​បទ ។ តាមរយៈផែនការសកម្មភាពជាតិលើកទី២ (NAP2) នេះ ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញគោលដៅដល់ឆ្នាំ ២០២៣ ត្រូវសម្រេចឱ្យបាន ODF ៣ខេត្តក្នុងចំណោម ២៥រាជធានីនិងខេត្ត, ODF ៣០ស្រុកក្នុងចំណោម ១៦២ស្រុក, ៦០០ ODFឃុំ ក្នុងចំណោម ១.៤០៥ឃុំ​សង្កាត់ និង ODF ១២.៧០០ភូមិក្នុងចំណោម ១៤.៣៨៣ភូមិ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...