ក្រសួងអប់រំ នឹង​រៀបចំវគ្គជម្រុះជុំទី២ កម្មវិធីជជែកដេញដោយយុវជនថ្នាក់ជាតិ នៅថ្ងៃទី៨-៩ ខែមេសា

ភ្នំពេញ – អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រកួតវគ្គជម្រុះជុំទី២ កម្មវិធីជជែកដេញដោយយុវជនថ្នាក់ជាតិ២០២២ នៅថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២២ ខាងមុខតាមប្រព័ន្ធអនឡាញ ដោយ​មានក្រុមយុវជន​ចំនួន ១៦ក្រុមចូលរួម ។

លោក ស៊ីវ ឧត្តម មន្ត្រីលេខាធិការដ្ឋានអគ្គនាយកដ្ឋានយុវជន មានប្រសាសន៍ថា វគ្គជម្រុះជុំទី២ នៃកម្មវិធីជជែកដេញដោយយុវជនថ្នាក់ជាតិ២០២២ មានលក្ខណៈពិសេស ដោយ​ពីមួយវគ្គទៅមួយវគ្គប្រធានបទនីមួយៗ បានជជែកពិភាក្សាយ៉ាងលម្អិត និងជ្រើសរើសប្រធានបទដែលឆ្លុះបញ្ចាំងអំពីបញ្ហាដែល​កំពុង​កើតមានឡើងក្នុងសង្គមសព្វថ្ងៃលើគ្រប់វិស័យ។

មន្ត្រីលេខាធិការដ្ឋានអគ្គនាយកដ្ឋានយុវជន បន្ថែមថា កាលពីប្រកួតជម្រុះវគ្គទី១ កន្លងទៅ មាន​បេក្ខជន​ចំនួន ១៦ក្រុមចូលរួម ដោយបេក្ខជនភាគច្រើនបានបញ្ចេញមតិប្រកបដោយភាពជឿជាក់ តាមរយៈការហ្វឹកហាត់ និងអនុវត្តជាញឹកញាប់មុននឹងប្រកួត។

– លោក ស៊ីវ ឧត្តម

“យើងបានកត់សម្គាល់ថា ក្រុមនីមួយៗមានកិច្ចសហការក្រុមបានល្អ ជួយគ្នាទៅមកដោយប្តូរវេនគ្នាសួរសំណួរ ក៏ដូចជាឆ្លើយសំណួររបស់ដៃគូប្រកួត”

យ៉ាងណាក៏ដោយ សម្រាប់​ការប្រកួតនៅវគ្គជម្រុះជុំទី២ខាងមុខ លោក ស៊ីវ ឧត្តម លើកទឹកចិត្តដល់បេក្ខជនបេក្ខនារីទាំងអស់ សូម​ព្យាយាមប្រើប្រាស់សមត្ថភាពឱ្យអស់លទ្ធភាព ដោយថា បើទោះជាមិនទទួលបានពានរង្វាន់ តែសូមចងចាំថា នេះជាឱកាសមួយដែលបេក្ខជនបេក្ខនារីអាចដុសខាត់ជំនាញក្នុងការនិយាយក៏ដូចជាជំនាញទន់ផ្សេងៗដើម្បីអភិវឌ្ឍសមត្ថភាពជាបន្តនាពេលអនាគត។

សូម​ជម្រាបជូនថា វគ្គជម្រុះជុំទី២ ក្នុងកម្មវិធី «ជជែកដេញដោយយុវជនថ្នាក់ជាតិ២០២២» នឹងប្រារព្ធនៅថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២២ តាមរ​យៈប្រ​ព័ន្ធ​អន​ឡាញ Zoom ដោយក៏មានការផ្សាយផ្ទាល់ក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ។ ក្នុងនោះ បេក្ខជនចំនួន ១៦ក្រុម​មកពីវិទ្យាល័យផ្សេងគ្នា នឹងចូលមកប្រកួតលើ​វិញ្ញាសាចំនួន ៨វិញ្ញាសា ដោយមានក្រុមស្រប និងក្រុមបដិសេធ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...