ភ្នំពេញ – ទិវាមួយម៉ោងសម្រាប់ភពផែនដី សម្រាប់ឆ្នាំ២០២២នេះ នឹងប្រារព្ធធ្វើជាពិធីធំ នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២ ឯសួនច្បារសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៩យប់ ក្រោមប្រធានបទ «អនាគតដែលយើងប្រាថ្នា»។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ទិវាមួយម៉ោងសម្រាប់ភពផែនដីគឺជាឱកាសល្អមួយសម្រាប់យើងទាំងអស់គ្នាបង្ហាញពីការយកចិត្តទុកដាក់ចំពោះធម្មជាតិ និងបរិស្ថានក៏ដូចជាប្រាប់ដល់អ្នកដទៃទៀតឱ្យបានយល់ពីសារៈសំខាន់នៃធនធានធម្មជាតិចំពោះជីវិតនៅលើភពផែនដី ព្រមទាំងចូលរួមស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមជាច្រើនដែលកំពុងកើតឡើងនាពេលបច្ចុប្បន្នជាពិសេសការប្រែប្រួលអាកាធាតុ ការខូចខាតប្រព័ន្ធអេកូឡូស៊ីដែលជាកត្តាគំរាមកំហែងសកលដល់មនុស្ស និងធម្មជាតិ។
បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការ ទិវានេះផ្តល់ឱកាសសម្រាប់យើងចូលរួមអបអរ ក៏ប៉ុន្តែវាក៏ជាពេលដែលយើងត្រូវបង្ហាញឆន្ទៈដ៏មោះមុតចំពោះការការពារបរិស្ថាន និងធនធានធម្មជាតិជាតិផងដែរ ហើយការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិនេះមិនមែនធ្វើត្រឹមរយៈពេល ១ ម៉ោងនៃការប្រារព្ធទិវានេះទេ គឺយើងត្រូវធ្វើជាប្រចាំ។

លោក ទេព អស្នារិទ្ធ អ្នកសម្របសម្រួលសម្រាប់កម្មវិធីនេះ បានមានប្រសាសន៍ថា ក្រៅពីប្រារព្ធធ្វើពិធីធំនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សម្រាប់បណ្តាខេត្តរាជធានីផ្សេងទៀត ក៏ប្រារព្ធធ្វើផងដែរ ដោយមានការគាំទ្រ និងសហការពីក្រសួងទេសចរណ៍ ។ ក្នុងនោះ មន្ទីរទេសចរណ៍ខេត្តរាជធានី បានចេញសេចក្តីណែនាំទៅដល់ប្រតិបត្តិករទេសចរណ៍នៅទូទាំងប្រទេសកម្ពុជាឱ្យចូលរួម ហើយក្នុងហ្នឹងសកម្មភាពមួយចំនួនដែលអាចធ្វើបាន គឺចូលរួមជាមួយគ្នាក្នុងការបិទភ្លើងរយៈពេល១ម៉ោង ដើម្បីផ្តល់ឆន្ទះ បង្ហាញឆន្ទះថា យើងគាំទ្របរិស្ថាន ហើយបន្តប្រកាន់ខ្ជាប់នូវសកម្មភាពបរិស្ថានមួយចំនួនទៀតដូចជាមិនប្រើផ្លាស្ទីក មិនមានបម្រើអាហារដែលមានសាច់សត្វព្រៃ ក៏ដូចជាការផ្តល់អាទិភាពទៅលើប្រភពថាមពលស្អាតដែលប្រើពន្លឺព្រះអាទិត្យ និងប្រភពថាមពលខ្យល់ សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់គាត់។
បើតាមលោក អស្នារិទ្ធ ការបិទភ្លើងមួយម៉ោងសម្រាប់ភពផែនដី នឹងប្រព្រឹត្តធ្វើនៅវេលាម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ។ ឆ្នាំនេះ លោករំពឹងថា នឹងមានអ្នកចូលរួមច្រើន ក្រោយពីកម្មវិធីមួយនេះខនខានប្រារព្ធធ្វើដោយផ្ទាល់អស់រយៈពេលប្រមាណ២ឆ្នាំមកហើយ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ យ៉ាងណាក៏ដោយ ការជួបជុំនៅឆ្នាំនេះ គឺធ្វើឡើងនៅក្នុងចំនួនមួយដែលអាចគ្រប់គ្រងបាន ដោយនៅតែអនុវត្តគោលការណ៍របស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានចាប់ផ្តើមប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដីក្នុងឆ្នាំ២០១០ ហើយទិវានេះបានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានប្រជាប្រិយភាពក្នុងចំណោមមហាជនទូទាំងប្រទេស ជាពិសេសយុវជន ។ ឆ្នាំនេះ ព្រឹត្តិការណ៍មួយម៉ោងសម្រាប់ភពផែនដីត្រូវបានសហការរៀបចំដោយក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តមណ្ឌលគិរី WWF-Cambodia សហភាពអឺរ៉ុប ព្រមទាំងក្រុមហ៊ុនឯកជនមួយចំនួនទៀត។ ក្នុងនោះក៏មានការចូលរួមពីសិល្បៈករសិល្បៈការិនីដែលមានប្រជាប្រិយភាពមួយចំនួនដូចជា កញ្ញា មាស សុខសោភា កញ្ញា Adda កញ្ញា នាង សុវឌ្ឍនា ដែលត្រូវបានគេស្គាល់ថាឌីជេ ណាណា និងលោក សាយ ផងដែរ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....
ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើកទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានគោលបំណងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យឧស្សាហកម្មភាពយន្តកម្ពុជា ដោយធ្វើការកសាងសមត្ថភាព ពង្រឹងជំនាញ និងបង្កើតឱកាសសម្រាប់យុវជន...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2026
ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/11/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។
ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2026
ក្រសួងមហាផ្ទៃកាលពីដើមសប្តាហ៍នេះ បានប្រកាសពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...





























