ភ្នំពេញ – យុវជនមួយក្រុមដែលសុទ្ធសឹងតែសិក្សាផ្នែកអក្សរសាស្រ្តខ្មែរ បានសម្តែងការយល់ឃើញដូចៗគ្នាថា បច្ចុប្បន្ននេះ យុវជនកម្ពុជាទូទៅហាក់មិនសូវយកចិត្តទុកដាក់ចំពោះអក្សរសាស្រ្តរបស់ជាតិប៉ុន្មានទេ ពិសេសនៅលើបណ្តាញសង្គម ដោយខ្លះសរសេរខុស ហើយខ្លះទៀតព្យាយាមប្រើប្រាស់អក្សរឡាតាំងសរសេរជាសំនៀងខ្មែរ ដែលនេះវាអាចនឹងមានផលអាក្រក់ទៅថ្ងៃអនាគត។
កញ្ញា ប៉ោ សុខហឹម អតីតនិស្សិតអក្សរសាស្រ្តខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា សព្វថ្ងៃនេះ នាងឃើញថាមានយុវជនជាច្រើនបានឱ្យតម្លៃអក្សរសាស្រ្តជាតិ ប៉ុន្តែទន្ទឹមនេះ ក៏សង្កេតឃើញមានយុវជនមួយចំនួនទៀតបែរជានាំគ្នាធ្វើត្រាប់សរសេរអក្សរឡាតាំងជាសំនៀងខ្មែរតៗគ្នា បណ្ដាលទៅជាទម្លាប់ ដែលវាជារឿងមិនល្អ ហើយយុវជនខ្មែរគ្រប់រូបគួរគិតពិចារណា និងជៀសវាងចាប់ពីពេលឥឡូវទៅ។

អតីតនិស្សិតអក្សរសាស្រ្តខ្មែររូបនេះ បន្ថែមថា យុវជនអាចចូលរួមលើកស្ទួយអក្សរសាស្រ្តជាតិរបស់ខ្លួន តាមរយៈការទម្លាប់សរសេរអក្សរជាតិរបស់ខ្លួន និងយកចិត្តទុកដាក់ចំពោះអក្ខរាវិរុទ្ធផង។ លើពីនេះ យុវជនក៏គួរតែចូលរួមការអាន ព្រោះថាការអានបង្កើតទាំងចំណេះ និងអាចឱ្យយុវជនកត់ចំណាំពាក្យថ្មីៗដែលគេពុំធ្លាប់បានជួបពីមុនមក ដែលអាចជួយឱ្យការសរសេរបានត្រឹមត្រូវឡើងវិញ។
កញ្ញា ប៉ោ សុខហឹម
“ខ្ញុំចង់ឃើញអក្សរសាស្រ្តខ្មែរទៅថ្ងៃអនាគតមានការរីកចម្រើន ជាពិសេស ចង់ឃើញយុវជនខ្មែរគ្រប់ជំនាន់សរសេរអក្សរខ្មែរត្រឹមត្រូវ”
អតីតនិស្សិតអក្សរសាស្រ្តខ្មែរមួយរូបទៀត គឺ កញ្ញា មិច ស្រីវី ក៏បានលើកឡើងដែរថា យុវជនអាចចូលរួមលើកស្ទួយអក្សរសាស្រ្តជាតិរបស់ខ្លួន ដោយប្រើភាសាខ្មែរជាយាន ចូលរួមនិយាយ និងសរសេរជាភាសាខ្មែរក្នុងជីវភាពប្រចាំថ្ងៃ ។

កញ្ញាបន្តថា ការចូលរួមសរសេរស្នាដៃបែបបរទេស ការបើកបង្រៀនភាសាខ្មែរដោយស្មគ្រ័ចិត្តចំពោះជនជាតិខ្មែរ និងជនបរទេស ក៏ជាការល្អប្រសើរដែរ ដោយវារួមចំណែកជួយឱ្យយុវជនកម្ពុជាចេះច្បាស់អំពីការប្រើប្រាស់ភាសា និងសំណេរខ្មែរ។
កញ្ញា ម៉ិច ស្រីវី
“ខ្ញុំចង់ឱ្យយុវជនខ្មែរគ្រប់រូប យកចិត្តទុកដាក់សរសេរអក្សរខ្មែរឱ្យបានត្រឹមត្រូវ ជាពិសេសហ៊ាននិយាយភាសាខ្មែរដោយភាពជឿជាក់”
សម្រាប់ លោក វ៉ន សីហា និស្សិតដែលទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរវិញ ក៏លើកឡើងមិនគ្នាប៉ុន្មានដែរថា បច្ចុប្បន្នយុវជនដែលឱ្យតម្លៃអក្សរសាស្រ្តខ្មែរនៅមានភាគរយទាប ដោយសារភាគច្រើនយុវជនឱ្យតម្លៃទៅលើអក្សរសាស្រ្តបរទេស ឬសរសេរអក្សរអង់គ្លេស ហើយពេលខ្លះគេសរសេរភាសាបរទេសជាសំនៀងភាសាខ្មែរថែមទៀត ដែលនាំឱ្យមានការយល់ច្រឡំកាន់តែច្រើនឡើងៗ។

អតីតនិស្សិតអក្សរសាស្រ្តខ្មែររូបនេះ បន្ថែមថា ការចាប់យកភាសាជាតិជាអាទិភាពទី១ មានសារៈសំខាន់ ព្រោះដរាបណាយុវជនចេះភាសាជាតិច្បាស់ ការសិក្សាភាសាទី២ ដែលជាភាសាបរទេសក៏មានភាពងាយស្រួលផងដែរ។
លោក វ៉ន សីហា បន្តថា សិក្សារៀនសូត្រទៅលើអក្ខរាវិរុទ្ធ ក្បួនវេយ្យាករណ៍ និងសរសេរអក្សរខ្មែរឱ្យបានត្រឹមត្រូវ គឺបានរួមចំណែកលើកស្ទួយអក្សរសាស្រ្តជាតិឱ្យកាន់តែខ្ពង់ខ្ពស់ និងគង់វង្សផងដែរ។
លោក វ៉ន សីហា
“បើទោះជាយុវជនចេះភាសាបរទេសដែលជាភាសាទី២ ប៉ុន្តែសូមកុំបោះបង់ភាសាជាតិរបស់ខ្លួន គឺត្រូវចូលរួមប្រើប្រាស់ និងឱ្យតម្លៃចំពោះអក្សរសាស្រ្តជាតិរបស់ខ្លួនគ្រប់ៗគ្នា”
ជុំវិញការយល់ឃើញខាងលើនេះ កញ្ញា ប៉ោ សុខហឹម ចង់ឱ្យមានការប្រឡងប្រជែងផ្នែកអក្សរសាស្រ្តខ្មែរតាមសាលា អង្គការ ឬស្ថាប័ននានាដើម្បីឱ្យយុវជនមានឱកាសចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពលើវិស័យអក្សរសាស្រ្តខ្មែរឱ្យបានច្រើន។ ពិសេសចង់ឃើញកូនខ្មែរបញ្ឈប់ទម្លាប់សរសេរអក្សរឡាតាំងសំនៀងខ្មែរនៅតាមបណ្ដាញសង្គមអ៊ីនធឺណិត ហើយចាប់ផ្ដើមបង្កើតទម្លាប់សរសេរអក្សរខ្មែរឱ្យបានត្រឹមត្រូវឡើងវិញ។
យល់ស្របដូចក្រុមយុវជនខាងលើដែរ លោក គេន រង្សី សាស្ត្រាចារ្យដេប៉ាតឺម៉ង់អក្សរសាស្រ្ដខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ដើម្បីកាត់បន្ថយកំហុសអក្ខរាវិរុទ្ធខ្មែរ សាធារណជនគួរឈរលើស្មារតីជាតិនិយម គឺឱ្យតម្លៃទៅលើភាសាជាតិ ទោះរៀនឯកទេសអ្វីក៏ដោយ ។ លោកថា អ្នកសរសេរត្រូវសរសេរពាក្យខ្មែរឱ្យបានត្រឹមត្រូវ ទោះមួយពាក្យ មួយល្បះ ឬមួយអត្ថបទ ទាំងផ្លូវការ ឬក្រៅផ្លូវការក៏ដោយ ជាពិសេសយុវជន គួរព្យាយាមអានសៀវភៅឱ្យបានច្រើនដើម្បីបង្កើនការចងចាំអំពីសំណេរពាក្យខ្មែរ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2025
កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យដាក់ពាក្យ ដើម្បីផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/03/2023
សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេសកាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...
អាហារូបករណ៍ទេពកោសល្យស្ទែម ចំនួន១០កន្លែងនៅសាកលវិទ្យាល័យ CamTech
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/08/2025
សម្រាប់សិស្សានុសិស្សដែលចាប់អារម្មណ៍ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យទៅលើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាសពីអាហារូបករណ៍ទេពកោសល្យស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជ្រើសរើសសិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2023
ជាឱកាសសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់ឱកាសការងារនៅតាមរោងចក្រ សហគ្រាសនានា និងគ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម...
អាហារូបករណ៍សម្រាប់សិស្សនារីទៅសិក្សានៅសហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2024
ជាថ្មីម្តងទៀតនៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែងរកនិស្សិតស្រ្តីឆ្នើមពីប្រទេសកម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់ក្នុងការចូលរួមអភិវឌ្ឍប្រទេសខ្លួន ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2024
កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...






























