រដ្ឋមន្រ្តីក្រសួងអប់រំ ផ្ដល់អនុសាសន៍បីណុច ដើម្បីជំរុញការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូងនៅកម្ពុជា

ភ្នំពេញ- នៅក្នុងទិវាជាតិអំណានលើកទី៧ ក្រោម​ប្រធានបទ «អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល» នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ  យុវជន និងកីឡា បានលើកឡើងនូវ​អនុសាសន៍បីចំណុច ដើម្បីជំរុញពន្លឿន និងពង្រីកការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូងនៅទូទាំងប្រទេស ។

បើតាម​ប្រសាសន៍​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អនុសាសន៍ទាំង៣ ដើម្បីជំរុញពន្លឿន និងពង្រីកការអនុវត្ត កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង នៅទូទាំងប្រទេស ក្នុង​ការ​ឆ្លើយតបអំណានដំបូងរបស់សិស្សានុសិស្ស គឺ ទី១. គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, ​ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ, កម្រងសាលារៀន និងគ្រឹះស្ថានបឋមសិក្សាទូទាំងប្រទេស ត្រូវចូលរួមពង្រឹង និងពង្រីកការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង    តាមរយៈការរៀបចំវគ្គបំប៉នដោយផ្ទាល់, ការបំប៉នតាមបែបចម្រុះ, និងតាមប្រព័ន្ធ  អនឡាញ, ព្រមទាំងផ្តល់ការគាំទ្រ តាមរូបភាពការផ្តល់ប្រឹក្សាគរុកោសល្យ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ។

«រៀបចំបង្កើតបណ្ណាល័យនៅតាមសាលារៀនដែលមិនទាន់មាន និងពង្រឹងដំណើរការបណ្ណាល័យចំពោះសាលារៀនដែលមានបណ្ណាល័យរួចហើយស្របតាមសេចក្តីណែនាំប្រតិបត្តិស្តីពី ស្តង់ដាបណ្ណាល័យបឋមសិក្សា »

ទន្ទឹមគ្នានេះ ទី២.គ្រូបង្រៀនថ្នាក់ទី១ និងទី២ ទាំងអស់ ត្រូវចូលរួមអនុវត្ត “កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង” តាមរយៈការចូលរួមវគ្គបំប៉ន ដែលរៀបចំឡើងដោយក្រសួង, មន្ទីរអប់រំ យុវជន និងកីឡា, គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ, អង្គការដៃគូពាក់ព័ន្ធ និងធ្វើស្វ័យសិក្សាស្វែងយល់អំពីកញ្ចប់សម្ភារៈ និងវិធីសាស្ត្របង្រៀនអំណានថ្នាក់ដំបូងតាមរយៈវីដេអូបង្រៀន ដែលក្រសួងបានផលិត និងផ្តល់ជូននាពេលកន្លងមក។ លើសពីនេះ អាចទាញយក កញ្ចប់សម្ភារៈអំណាននិងវីដេអូ នៃការបង្រៀនពីក្នុងគេហទំព័រ និង App ផ្លូវការនានារបស់ក្រសួងអប់រំ ។ ម៉្យាវិញទៀត ចូលរួមបង្កើតសហគមន៍អ្នកសិក្សាវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍសមត្ថភាពជាប្រចាំ និងសហការជាមួយទីប្រឹក្សាគរុកោសល្យ ដើម្បីកែលម្អសកម្មភាពបង្រៀននិងរៀននិងការគ្រប់គ្រងថ្នាក់រៀនឱ្យកាន់តែមានប្រសិទ្ធភាព។

ទី៣. មាតាបិតា អ្នកអាណាព្យាបាល ក៏​ត្រូវ​ចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ សុជីវធម៌របស់កូននៅក្នុងគ្រួសារ សាលារៀន និងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែមនៅផ្ទះ ឬបង្កលក្ខណៈឱ្យកូនបានសិក្សាបន្ថែមនៅផ្ទះ និងចូលរួមអានសៀវភៅជាមួយកូនជាដើម។ បន្ថែមពីលើនេះ មាតាបិតា អាណាព្យាបាល ក៏​ត្រូវផ្គត់ផ្គង់សម្ភារៈសិក្សា ទិញកញ្ចប់សម្ភារៈអំណានឱ្យកូនបានហ្វឹកហាត់នៅសាលារៀន និងនៅផ្ទះ។ លើសពីនេះ ចូលរួមគាំទ្រជាសម្ភារៈ ថវិកា ដល់ដំណើរការបណ្ណាល័យនៅតាមសាលារៀន ការអភិវឌ្ឍសាលារៀន និងគាំទ្រដល់គ្រូបង្រៀនជាដើម។

តាមការបញ្ជាក់របស់ឯកឧត្តម​រដ្ឋមន្រ្តីក្រសួងអប់រំ  កន្លងមក ក្រោមការគាំទ្ររបស់ដៃគូពាក់ព័ន្ធ ក្រសួងបានផលិតកញ្ចប់សម្ភារៈ អំណានថ្នាក់ដំបូង រួមមាន សៀវភៅណែនាំគ្រូ សៀវភៅជំនួយសិស្ស បណ្ណអក្សររូបភាព សៀវភៅហ្វឹកហាត់សរសេរ និងសៀវភៅរឿងខ្លីៗជាដើម។ ទន្ទឹមគ្នានេះ ក្រសួងក៏​បានប្រកាសដាក់ឱ្យអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង នៅទូទាំងប្រទេស ព្រមទាំងបានដាក់បញ្ចូលទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូនៅតាមសាលាគរុកោសល្យទាំងតាមប្រព័ន្ធ ១២+២ និង១២+៤ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...