ភ្នំពេញ- ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រារព្ធទិវាជាតិអំណានលើកទី៧ ប្រធានបទ «អំណានដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជា» នៅថ្ងៃស្អែក (ទី១១ ខែមីនា ឆ្នាំ២០២២) ។ ទិវាជាតិអំណានលើកទី៧ ធ្វើឡើងដោយផ្ទាល់នៅវិទ្យាស្ថានជាតិអប់រំ និងនិងតាមរយៈប្រព័ន្ធអនឡាញ ZOOM ដោយផ្សាយផ្ទាល់តាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា (MoEYS Cambodia)។

នៅក្នុងទិវាជាតិអំណានថ្ងៃស្អែកនេះ នឹងមានការអញ្ជើញចូលរួមជាអធិបតីរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្វើសុន្ទរកថាបើក ពិធីអបអរសាទរទិវាជាតិអំណានលើកទី៧ ១១ មីនា ២០២២ និងបទបាឋកថាស្តីពី ”ការអភិវឌ្ឍភាសា និងទ្រឹស្តី នៃការអភិវឌ្ឍកុមារ” ក្នុងទិវាជាតិអំណានលើកទី៧នេះផងដែរ ។

ជាមួយគ្នានេះ ក្នុងកម្មវិធីមានប្រកាសលទ្ធផលជ័យលាភីផ្នែកអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន» អធិបតីរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ លើសពីនេះ ប្រកាសលទ្ធផលជ័យលាភីផ្នែកបកស្រាយអក្សរសិល្ប៍ អានអត្ថបទដោយជ័យលាភីលេខ១ ផ្នែកអានអត្ថបទ ស្មូតកំណាព្យដោយជ័យលាភីលេខ១ ផ្នែកស្មូតកំណាព្យ ។

ទិវាជាតិអំណានលើកទី៧នេះ មានកិច្ចពិភាក្សាលើប្រធានបទ «អំណានដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជា» ដូចជា ទី១. វិធីសាស្រ្តដឹកនាំសកម្មភាពអំណានក្នុងបណ្ណាល័យបឋមសិក្សា ដោយលោក ហោ សុខៈ, ទី២. អំណានដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្រិតមធ្យមសិក្សា ដោយលោក ព្រីង មរកត, ទី៣ អំណានដើម្បីលើកកម្ពស់ស្ដង់ដាវិជ្ជាជីវៈគ្រូបង្រៀន ដោយបណ្ឌិត សិត សេង និងទី៤. អំណានដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជា ដោយបណ្ឌិត សំអោ អង្គារតន៍។
គួរជម្រាបចូនថា ទិវាជាតិអំណានលើកទី៧ ១១ មីនា ឆ្នាំ២០២២ ប្រធានបទ «អំណានដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជា» បង្កើតឡើងក្នុងគោលបំណងបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មូតកំណាព្យ និងការតែងនិពន្ធ រួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់រក្សាគុណតម្លៃកេរដំណែលរបស់មនុស្សជាតិ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/05/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/03/2023
វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/08/2025
ជាឱកាសសម្រាប់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់ទី១២ បើទោះជាធ្លាក់ ឬជាប់បាក់ឌុប ដោយក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍១០០% និងនិស្សិតបង់ថ្លៃ សរុបចំនួន ២៩០កន្លែង...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេសអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2026
សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

ក្រសួងអប់រំ ប្រកាសជ្រើសរើសសិស្សចូលរៀនផ្នែកអប់រំបច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍កន្លងទៅនេះ ប្រកាសដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល ពីការជ្រើសរើសសិស្សឱ្យចូលរៀននៅតាម...

កម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2023
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/11/2024
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។






























































