ប្រជាពលរដ្ឋជាង ៥០០គ្រួសារនៅឃុំព្រះរំកិល ខេត្តស្ទឹងត្រែង ទទួល​បានស្ថានីយ​ទឹក​ស្អាតពីអង្គការភ្លែនកម្ពុជា 

ខេត្តស្ទឹងត្រែង- អង្គការភ្លែនអន្តរជាតិកម្ពុជាសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង រដ្ឋបាលស្រុកបូរីអូរស្វាយសែនជ័យ និងអង្គការវឌ្ឍនៈភាព បានសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចែកចាយ និងស្ថានីយទឹកស្អាតនៅឃុំព្រះរំកិល កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ ។ ពិធីនេះធ្វើឡើង ដើម្បីផ្តល់ទឹកស្អាតប្រើប្រាស់ដល់ប្រជាពលរដ្ឋជាង ៥០០ គ្រួសារ នៅក្នុងភូមិចំនួន ៥ ក្នុងបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

ប្រព័ន្ធចែកចាយ និងស្ថានីយទឹកស្អាតគ្រាន់តែជាផ្នែកមួយនៃគម្រោងដែលមានឈ្មោះថា១,០០០ ថ្ងៃដំបូងប៉ុណ្ណោះ ដែលអន្តរាគមន៌រួមបញ្ចូលនូវការដោះស្រាយសន្តិសុខស្បៀង ការបង្កើនភាពធន់ ការកែលម្អសុខភាពមាតានិងទារកនៅក្នុងភូមិចំនួន ៥១ ក្នុងឃុំចំនួន ១៧ នៃស្រុកចំនួន ៣ ក្នុងខេត្តស្ទឹងត្រែង។ គោលបំណងសំខាន់នៃគម្រោងនេះ ដើម្បីកាត់បន្ថយអសន្តិសុខស្បៀង និងកង្វះអាហារូបត្ថម្ភក្នុងចំណោមទារក និងស្ត្រីក្នុងវ័យបន្តពូជ ដោយអនុវត្តវិធីសាស្រ្តរួមបញ្ចូលគ្នាដើម្បីធានាសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅក្នុងតំបន់គោលដៅ។

លោក យី គីមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា លទ្ធផលជារួមនៃការខ្វះខាតទឹកស្អាតប្រើប្រាស់ រួមផ្សំនឹងលក្ខខណ្ឌអនាម័យ និងអនាម័យមិនល្អ អាចជះឥទ្ធិពលដល់ការលូតលាស់ និងការអភិវឌ្ឍន៍ការយល់ដឹងដ៏ល្អប្រសើរក្នុងវ័យកុមារភាព បង្កើនហានិភ័យនៃជំងឺ និងការបង្ករោគ ។

“កង្វះទឹកស្អាតប្រើប្រាស់ អាចបណ្តាលឱ្យរាគរូស និងកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារ និងមនុស្សពេញវ័យ ធ្វើឱ្យបាត់បង់ប្រាក់ចំណូលគ្រួសារ តាមរយៈការចំណាយលើថ្លៃព្យាបាល បាត់បង់ពេលវេលានៅកន្លែងធ្វើការ និងអវត្តមានរបស់សិស្សនៅសាលារៀន” លោក យី គីមថាន ។

លោក យី គីមថាន បន្ថែមថា កត្តាដែលនាំទៅរកភាពជោគជ័យនៃសហគមន៍ប្រព័ន្ធចែកចាយ និងស្ថានីយទឹកស្អាតជាចម្បង រួមមាន ការចូលរួមរបស់សហគមន៍នៅគ្រប់ដំណាក់កាលទាំងអស់ក្នុងការរៀបចំគម្រោង និងការសាងសង់ ការប្រមូលប្រាក់កម្រៃ គ្របដណ្តប់លើការចំណាយលើការជួសជុលធំៗ ជាជាងប្រតិបត្តិការ និងការថែទាំតិចតួច ។ ស្រមគ្នានេះ ភាពជាអ្នកដឹកនាំដ៏រឹងមាំ និងតម្លាភាពកម្រិតខ្ពស់ ជាពិសេសជាមួយសហគមន៍ ក្រុមប្រឹក្សាឃុំ និងរដ្ឋបាលស្រុកក្នុងការសម្អាត និងការប្រើប្រាស់ថ្នាំសម្លាប់មេរោគឱ្យបានត្រឹមត្រូវនៅក្នុងប្រព័ន្ធ។

ទន្ទឹមគ្នានេះ ប្រព័ន្ធចែកចាយ និងស្ថានីយទឹកស្អាតដែលទើបសាងសង់ថ្មីចំណាយទឹកប្រាក់ប្រហែល ១០ម៉ឺនដុល្លារអាមេរិក ដែលអង្គការភ្លែនអន្តរជាតិកម្ពុជាបានចាប់ផ្តើមការសាងសង់នៅដើមខែមករា ឆ្នាំ ២០២១ ហើយបានបញ្ចប់នៅខែកក្កដា ឆ្នាំ ២០២២។ គម្រោងនេះ ផ្តល់មូលនិធិដោយក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) និងអង្គការភ្លែនអន្តរជាតិអាល្លឺម៉ង់ ដែលមានទឹកប្រាក់សរុប ២.៥ លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំចាប់ពីឆ្នាំ ២០១៩-២០២៤។

គួរជម្រាបជូនថា  ការបញ្ចប់ការសាងសង់ប្រព័ន្ធចែកចាយ និងស្ថានីយទឹកស្អាតមិនមែនជាទីបញ្ចប់ទេ ប៉ុន្តែគ្រាន់តែជាការចាប់ផ្តើមគម្រោង។ អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការវឌ្ឍនៈភាពសង្ឃឹមថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីផ្សព្វផ្សាយពីប្រព័ន្ធចែកចាយទឹកស្អាតនេះដល់ប្រជាពលរដ្ឋ សហគមន៍ និងថែរក្សាប្រតិបត្តិការ និងថែទាំឱ្យបានត្រឹមត្រូវជាប្រចាំ ដើម្បីមាននិរន្តរភាពក្នុងការប្រើប្រាស់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...