អាហារូបករណ៍កម្មវិធីផ្លាស់ប្ដូរការសិក្សា DESY រដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ ១០០កន្លែង

ភ្នំពេញ – អាហារូបករណ៍ការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យល្បីៗនៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីសិក្សា DESY រដូវក្ដៅឆ្នាំសិក្សា២០២២ ចំនួន១០០កន្លែង ។ អាហារូបរកណ៍នេះផ្ដល់ឱ្យកាសជាពិសេសសម្រាប់និស្សិតដែលកំពុងចាប់ផ្ដើមនៅថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដែលសិក្សាពាក់ព័ន្ធនឹង រូបវិទ្យា និងវិទ្យាសាស្ត្រធម្មជាតិ ។

កម្មវិធីផ្លាសប្ដូរការសិក្សានេះនឹងចាប់ផ្ដើមនៅថ្ងៃទី១៩ ខែកក្កដា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដោយការសិក្សាកម្មវិធីនេះនឹងប្រព្រឹត្តិទៅនៅក្នុងថ្នាក់ផ្ទាល់ ។ សិស្ស-និស្សិតនឹងសិក្សា២ផ្នែកសំខាន់ៗអំពីការសិក្សាស្រាវជ្រាវ និងការធ្វើការងារជាក្រុមអំពី DESY និងសកម្មភាពចុះស្រាវជ្រាវផ្ទាល់នៅតំបន់ Hamburg ឬតំបន់ Zeuthen នៃប្រទេសអាល្លឺម៉ង់ ។

បេក្ខជននឹងធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទដែលទាក់ទងទៅនឹង គីមីវិទ្យា រូបវិទ្យា ជីវៈវិទ្យា វិស្វកម្មកុំព្យូទ័រ, វិទ្យាសាស្ត្រភូមិសាស្រ្ត(Material and Geological Sciences), Soft Matter, សារធាតុរឹង និងសារធាតុណាណូ(Solid-State and Nanomaterials),  និងការសិក្សាអំពីគ្រីស្តាល់ (Crystallography) ។

បេក្ខជនដែលអាចស្នើពាក្យអាហារូបករណ៍ពីកម្មវិធីនេះបានជា សិស្ស-និស្សិតដែលកំពុងសិក្សានៅថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ គ្រប់សញ្ជាតិអាចដាក់ពាក្យនេះបាន លើលែងតែសញ្ជាតិអាល្លឺម៉ង់ ។ លើសពីនេះ បេក្ខជនដែលបានបញ្ជប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រួចហើយមិនមានសិទ្ធិដាក់ពាក្យទេ, មិនធ្លាប់មានប្រវត្តិសិក្សានៅ DESY, មានជំនាញកុំព្យូទ័រជាមូលដ្ឋាន និងអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ ។

បេក្ខជនត្រូវភ្ជាប់លិខិតមួយចំនួនរួមមានប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ពីគ្រូទីប្រឹក្សា(២ច្បាប់) ប្រតិចារិក(Transcripts) និងលិខិតឆ្លងដែន ។ និស្សិតដែលជាប់ជាបេក្ខភាពនឹងទទួលបានការឧបត្ថម្ភពេញលេញពីកម្មវិធីសិក្សាមាន ប្រាក់ឧបត្ថម្ភការស្នាក់នៅសម្រាប់អ្នកនៅលីវ សំបុត្រយន្តហោះ និងប្រាក់ប្រចាំខែ ១២០០អ៊ឺរ៉ូ ឬច្រើនជាង១៣០០ដុល្លារអាមេរិកក្នុងមួយខែ ។ សម្រាប់ព័ត៌មានបន្ថែមអាចចូលតាមតំណភ្ជាប់ https://tinyurl.com/bp8k5nrs ។ ផុតកំណត់ទទួលពាក្យថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន