លោកជំទាវ គង់ សូរីតា៖ ផ្ដល់ការអប់រំដល់ស្រ្តីជាការវិនិយោគដ៏ល្អ​លើអនាគតធនធានមនុស្សជំនាន់ក្រោយ

ភ្នំពេញ – ផ្ដល់ការអប់រំដល់ស្រ្តីប្រៀបដូចជាការវិនិយោគទៅលើអនាគតក្មេងជំនាន់ក្រោយ ព្រោះស្រី្តអាចរកប្រាក់ចំណូលដោយខ្លួនឯង គ្រប់គ្រងការងារផ្ទះ ដើរតួជាម្ដាយ និងជាគ្រូអប់រំកូ​នៗរបស់ខ្លួន ។ ទន្ទឹមគ្នានេះ ប្រសិនបើស្រី្តមិនទទួលបានឱកាសអប់រំពេញលេញនឹងធ្វើឱ្យគាត់បាត់បងឱកាសក្នុងការបង្ហាញសក្ដានុពលរបស់ខ្លួន ។ នេះជាការលើកឡើងរបស់លោកជំទា​​វ គង់ សូរីតា អនុរដ្ឋលេខាធិកាក្រសួងកិច្ចការនារី ក្នុងសន្និបាតប្រចាំឆ្នាំ និងសិក្ខាសាលាអប់រំមួយស្ដីអំពី ផ្នត់គំនិត និងវិធីសាស្រ្តបង្រៀនក្នុងគន្លងថ្មី តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០២២ ។

លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិកាក្រសួងកិច្ចការនារី មានប្រសាសន៍ថា ស្ថានភាពគ្រួសារក្រីក្រអាចបណ្ដាលឱ្យស្រ្តីបាត់បង់ឱកាសសិក្សា ធនធានជាស្រ្តីត្រូវបាត់បង់ ហើយនៅពេលស្រីមិនទទួលបានការអប់រំនោះស្ថានភាពគ្រួសារកាន់តែលំបាក ។ លោកជំទាវ គង់ សូរីតា បន្តថា ដើម្បីជំនះបញ្ហានេះ ទាមទារឱ្យស្រ្តីយល់អំពីតម្លៃនៃការអប់រំ និងយល់ថាកត្តាជីវភាព និងកត្តាសង្គមមិនមែនជាបញ្ហាសម្រាប់ពួកគាត់នោះឡើយ ។

លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិកាក្រសួងកិច្ចការនារី

“យើងមិនចង់ឱ្យកត្តាជីវភាពជាបញ្ហាសម្រាប់ស្រ្តី ប៉ុន្តែយើងចង់ឱ្យស្រ្តីខ្លួនឯងផ្ទាល់មានភាពអង់អាច យល់ឱ្យច្បាស់អំពីតម្លៃនៃការសិក្សា ដែលជាយុទ្ធសាស្រ្តរបស់ក្រសួងកិច្ចការនារីបានដាក់ចេញ និងផ្សព្វផ្សាយដើម្បីលើកកម្ពស់ និងជំរុញស្រ្តី និងក្មេងស្រ្តីក្នុងវិស័យអប់រំ”

អនុរដ្ឋលេខាធិកាក្រសួងកិច្ចការនារី បន្ថែមថា ស្រ្តីដែលរស់នៅទីជនបទដាច់ស្រយាលអាចប្រឈមនឹងការបោះបង់ការសិក្សាចោល ដោយសារសាលារៀននៅឆ្ងាយពីផ្ទះ គ្មានយាន្តជំនិះ ពិបាកក្នុងការធ្វើដំណើរ និងសុវត្ថិភាពរបស់កូនស្រី។  លោកជំទាវ បន្តថា ស្រ្តីអាចទួលបានការអប់រំមួយដែលមានលក្ខណៈយោគយល់ និងឱកាសទទួលបានការអប់រំពេញលេញទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ។

លោកជំទាវ គង់ សូរីតា បញ្ជាក់បន្ថែមថា ការផ្ដល់ឱកាសអប់រំដល់ស្រ្តីនិងក្មេងស្រី អាចរួមចំណែកជួយដល់សង្គម និងសេដ្ឋកិច្ចជាតិ រួមមាន ទី១. ការអភិវឌ្ឍសមត្ថភាពស្ត្រី ចូលរួមធ្វើការ​ងារបានដូចបុរស ជាពិសេសការងារជាអ្នកដឹកនាំ អ្នកសម្រេចចិត្ត និងជួយគ្រួសារឱ្យមានភាពរីកចម្រើន ។ ទី២. ការបង្កើននូវសមិទ្ធិផលការងារ មានប្រាក់ចំណូលសមរម្យ និងមានឱកាសរៀនបន្តទៅក្រៅប្រទេសរួមចំណែកជួយអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិយ៉ាងច្រើន។

តាមការបញ្ជាក់របស់ អនុរដ្ឋលេខាធិកាក្រសួងកិច្ចការនារី ការអប់រំដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសស្រ្តីដែលទទួលបានការអប់រំ នឹងបណ្ដុះបណ្ដាលកូនរបស់គាត់ឱ្យក្លាយជាបុគ្គលមានសមត្ថភាព យល់ច្បាស់អំពីតម្លៃនៃការអប់រំ ហើយប្រទេសជាតិនឹងពោរពេញទៅដោយធនធានមនុស្សមានសមត្ថភាព និងមានចំណេះដឹងពិតប្រាកដ ។

តាមរយៈផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ ២០១៩-២០២៣ ដើម្បីសម្រេចសមភាពយេនឌ័រ និងភាពអង់អាចរបស់ស្រ្តីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា ក្រសួងកិច្ចការនារីបានអនុវត្តយុទ្ធសាស្រ្តទី១ ការបង្កើនៅភាពអង់អាចផ្នែកសេដ្ឋកិច្ច តាមរយៈការបណ្ដុះបណ្ដាលស្រ្តីឱ្យមានចំណេះដឹងផ្នែកធ្វើអាជីវកម្ម។ ក្នុងនោះ យុទ្ធសាស្រ្តទី២ ការលើកកម្ពស់ការអប់រំរបស់ស្រ្តី តាមរយៈការសហការជាមួយក្រសួងអប់រំ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...