ភ្នំពេញ – តើអ្នកណាខ្លះធ្លាប់មានអារម្មណ៍ថា ខ្លួនឯងជាមនុស្សទន់ជ្រាយនៅពេលដែលជួបបញ្ហាធ្ងន់ធ្ងរ និងបញ្ហាដែលពិបាកៗក្នុងជីវិត ? ឧបសគ្គជីវិតតែងតែកើតមានឡើងចំពោះមនុស្សគ្រប់គ្នា ហើយពេលដែលអ្នកចុះចាញ់ ពេលដែលអ្នកអស់កម្លាំងចិត្ត ពេលខ្លះមិនដឹងថា តើគួរតែទៅរកអ្នកណា ចម្លើយគឺមានតែខ្លួនឯងនឹងឯងប៉ុណ្ណោះដែលត្រូវរឹងមាំ ហើយព្យាយាមទាញខ្លួនឯងឱ្យត្រឡប់មកស្ថានភាពល្អប្រសើរវិញ ។ ចំណុចនេះ បង្ហាញថាជីវិតជួបការលំបាកខ្លះ មិនមែនបង្ហាញថាជាមនុស្សទន់ជ្រាយនោះទេ ។ នេះជាការលើកឡើងរបស់អ្នកស្រី គីម ស៊ីដដាវីស អ្នកនិយាយសាធារណៈ និងជាគ្រូបង្រៀនមុខវិជ្ជាជំនាញគ្រប់គ្រង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

អ្នកស្រី គីម ស៊ីដដាវីស លើកឡើងថា ៖
“ពេលខ្លះពិតណាស់វាជារឿងដែលពិបាកធ្វើមែនទែន ព្រោះអ្នកក៏ជាមនុស្សធម្មតាម្នាក់ដែលត្រូវតស៊ូជាមួយបញ្ហាផ្សេងៗស្ទើរតែរាល់ថ្ងៃ អញ្ចឹងវាមិនចម្លែកនោះទេបើពេលខ្លះអ្នកទន់ជ្រាយនោះ”
អ្នកស្រីបានបញ្ជាក់ថា បើសិនជាអ្នកនៅតែគិតថាខ្លួនឯងទន់ជ្រាយ សាកត្រឡប់ទៅមើលរឿងរ៉ាវកន្លងដែលកើតមានចំពោះអ្នក ពិតណាស់អ្នកអាចឆ្លងវាផុតមករហូតសោះ ទោះពេលខ្លះត្រូវដួល ពេលខ្លះត្រូវបាត់បង់អ្វីម្យ៉ាងទៅក៏ដោយ តែចុងក្រោយអ្នកក៏អាចឆ្លងកាត់វាបាន ហើយត្រឡប់មកឈរនៅត្រង់នេះបានម្តងទៀត ។

អ្នកជំនាញរូបនេះបន្តថា ជាក់ស្ដែងទៅអ្នកមិនមែនទន់ជ្រាយទេ គ្រាន់តែអ្នកទទួលអារម្មណ៍មិនល្អៗ ពីការគិត ការសម្លឹង ការនិយាយរបស់អ្នកដទៃ ហើយដែលធ្វើឱ្យមានការប៉ះទង្គិចដល់ការគិតរបស់អ្នកតែប៉ុណ្ណោះ ។
“មិនមានអ្នកណារឹងមាំរហូត ហើយក៏មិនមានអ្នកណាទន់ជ្រាយរហូតនោះដែរជឿចុះណា ជួនកាលវាអាចជាទម្លាប់ដែលអ្នកត្រូវប្រាប់ខ្លួនឯងថាត្រូវតែរឹងមាំទោះជាមានអ្វីកើតឡើងក៏ដោយ អ្នកតែងតែប្រាប់ខ្លួនឯងថាអ្នកធ្វើបាន អ្នកត្រូវតែទប់វាឱ្យបាន រហូតដល់ពេលខ្លះអ្នកដាក់សម្ពាធខ្លួនឯងខ្លាំងពេក”
– លោកស្រី គីម សុដដាវីស អ្នកស្រី គីម សុដដាវីស បញ្ជាក់បន្ថែមថា រឿងខ្លះអ្នកស្ទើរតែមិនចាំបាច់ដាក់សម្ពាធខ្លួនឯងពេកនោះទេ រឿងខ្លះអ្នកមិនបាច់ចាប់អារម្មណ៍ពីវាក៏បាន ប៉ុន្តែផ្ទុយទៅវិញអ្នកទ្រាំទ្រគ្រប់យ៉ាង ដោយឆ្លើយតបជាមួយវាគ្រប់រឿងទាំងអស់ វាហត់ណាស់តើអ្នកដឹងទេ? ព្រោះវាមិនងាយនោះទេដែលអ្នកនឹងត្រូវរឹងមាំគ្រប់ពេលនោះ សាកបណ្តោយវាខ្លះ សាកព្រលែងវាខ្លះ សាកឈប់គិតពីវាខ្លះ ហើយអ្នកនឹងមិនទន់ជ្រាយទេណា ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/12/2023
ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2026
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសពីការជ្រើសរើសយុវជនឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ក្រោមគ្រោងកម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូតដល់ទៅចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។
អាហារូបករណ៍ទេពកោសល្យស្ទែម ចំនួន១០កន្លែងនៅសាកលវិទ្យាល័យ CamTech
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/08/2025
សម្រាប់សិស្សានុសិស្សដែលចាប់អារម្មណ៍ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យទៅលើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាសពីអាហារូបករណ៍ទេពកោសល្យស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...
ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/10/2025
តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2026
មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)
ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...






























