ភ្នំពេញ – នៅក្នុងសន្និបាតបូកសរុបការងារ និងសិក្ខាសាលាអប់រំស្តីពី “ផ្នត់គំនិត និងវិធីសាស្ត្របង្រៀនក្នុងគន្លងថ្មី” របស់សហព័ន្ធសេវាអប់រំនៅកម្ពុជា កាលពីថ្ងៃសៅរ៍កន្លងទៅ លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានលើកឡើងថា សហព័ន្ធសេវាអប់រំនៅកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រ ៣ចំណុចដើម្បីបង្កើនកិច្ចសហការគាំទ្រភាគីពាក់ព័ន្ធលើកកម្ពស់ការបណ្តុះបណ្តាលជំនាញ និងគុណភាពអប់រំនៅកម្ពុជា ។
លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា មានប្រសាសន៍ថា ចំណុចសំខាន់ៗទាំងបី នៃយុទ្ធសាស្ត្ររបស់សហព័ន្ធសេវាអប់រំនៅកម្ពុជាត្រូវធ្វើ រួមមាន ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ, ការលើកកម្ពស់កិច្ចសហការប្រតិបត្តិការនិងការគាំទ្រដល់សមាជិក, និងបន្តកិច្ចសហប្រតិបត្តិការព្រមទាំងភាពជាដៃគូជាមួយស្ថាប័នជាតិ តំបន់ និងអន្តរជាតិលើវិស័យអប់រំ ។

អ្នកជំនាញក្នុងវិស័យអប់រំរូបនេះ បានបញ្ជាក់បន្តថា ទន្ទឹមនឹងសហព័ន្ធសេវាអប់រំនៅកម្ពុជាដាក់ចេញយុទ្ធសាស្ត្រការងាររបស់ខ្លួនសម្រាប់ឆ្នាំ២០២២ សហព័ន្ធសេវាអប់រំនៅកម្ពុជា ត្រូវការបទពិសោធន៍និងការចូលរួមចែករំលែកបន្ថែមពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈលើសកម្មភាពអប់រំ និងបណ្តុះបណ្តាល ។
ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុជន និងកីឡា បានគាំទ្រវឌ្ឍនភាពការងារ និងផែនការសកម្មភាពរបស់សហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលបង្ហាញឱ្យឃើញពីការរៀបចំឱ្យមានរចនាសម្ព័ន្ធថ្នាក់ដឹកនាំចម្រុះវិស័យ ។
ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ មានប្រសាសន៍ថា សហព័ន្ធសេវាអប់រំនៅកម្ពុជាកំពុងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ។ វិស័យឯកជនបានជួយជំរុញដល់វិស័យអប់រំនៅកម្ពុជា ដូចជាការបង្កើតប្រពន័្ធគ្រប់គ្រងការសិក្សា (LMS) និងប្រព័ន្ធគ្រប់គ្រងសាលារៀនជាដើម ។

ដោយឡែករលោក William McIntyre (Bill) អ្នកជំនាញអប់រំនៃវិទ្យាស្ថាន Franklin Covey Education បានលើកឡើងថា ការអប់រំនៅក្នុងបរិបទគន្លងថ្មី និងការសិក្សាតាមបែបសតវត្សរ៍ទី២១ សាលារៀនត្រូវផ្តោតសំខាន់ទៅលើការកសាងចរិតលក្ខណៈរបស់សិស្ស និងផ្តល់ជំនាញសតវត្សរ៍ទី២១ ឱ្យបានត្រឹមត្រូវស្របតាមតម្រូវការរបស់សិស្ស ។ ការអប់រំពិតប្រាកដនៅពេលនេះ មិនពឹងផ្អែកទៅលើផ្នែកសិក្សាធិការមួយមុខទេ ប៉ុន្តែត្រូវរួមបញ្ចូលទាំងការអប់រំវប្បធម៌ និងភាពជាអ្នកដឹកនាំផងដែរ ។
ស្របនឹងការលើកឡើងរបស់អ្នកជំនាញមកពីស្ថាប័នអប់រំ និងបណ្តុះបណ្តាលនីមួយៗ អង្គសិក្ខាសាលាបានលើកយកប្រធានបទផ្សេងៗមកពិភាក្សា មានដូចជា តួនាទីរបស់ស្រ្តីក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ, នវានុវត្តន៍ និងគោលដៅសម្រាប់ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ , ចក្ខុវិស័យ និងយុទ្ធសាស្រ្តនៃការអប់រំកុមារតូច, និងតួនាទីនិងកិច្ចសហការគ្នារវាងអ្នកអាណាព្យាបាលនិងសាលារៀន ។ លើសពីនេះ បានបង្ហាញពីរបៀបអភិវឌ្ឍន៍ចរិតបុគ្គលដើម្បីជោគជ័យក្នុងជីវិត, វិស័យអប់រំក្នុងសតវត្សរ៍ទី២១ និងការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់សិស្សតាមរយៈកម្មវិធីទម្លាប់ល្អទាំង ៧របស់បុគ្គលឆ្នើម, ព្រមទាំងការវិវត្តចុងក្រោយនៃបច្ចេកវិទ្យាអប់រំសម្រាប់ការអប់រំនៅកម្ពុជា ។

សូមជម្រាបថា សន្និបាត និងសិក្ខាសាលាអប់រំ បានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលការងាររបស់សហព័ន្ធក្នុងឆ្នាំ២០២១ និងអញ្ជើញវាគ្មិនក្នុងក្រុមប្រឹក្សាសហព័ន្ធ និងវាគ្មិនមកពីវិស័យនានា ដើម្បីចែករំលែកចំណេះដឹងពីការវិវឌ្ឍថ្មីៗនៃវិស័យអប់រំនៅកម្ពុជា បង្ហាញពីវិធីសាស្រ្តបង្រៀននិងរៀនក្នុងគន្លងបរិបទថ្មី មុខជំនាញសិក្សានិងជំនាញវិជ្ជាជីវៈសម្រាប់តម្រូវការទីផ្សារការងារនៅកម្ពុជានៅបច្ចុប្បន្ននិងអនាគត និងបង្ហាញពីគុណប្រយោជន៍នៃការបញ្ចូលបច្ចេកវិទ្យាក្នុងវិស័យអប់រំជាដើម ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៦០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/11/2024
ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2024
ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍រយៈពេលខ្លី សម្រាប់បេក្ខជនមកពីបណ្តាប្រទេសសមាជិកអាស៊ាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2023
ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងថា នៅក្នុងឆ្នាំ២០២៣នេះ កម្មវិធីអាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2024
កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែងនៅសាកលវិទ្យាល័យលីមកុកវីង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2023
ជាឱកាសសម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យលីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/04/2025
ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្រៅប្រទេស ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុងប្រកាសជ្រើសរើស...


































































