កណ្តាល – ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មានប្រសាសន៍ថា បញ្ហាសំរាមនិងសំណល់រឹងនៅតាមដងផ្លូវធ្វើឱ្យប៉ះពាល់ដលបរិស្ថានខេត្ត និងសុខភាពប្រជាជន ។ បញ្ហាបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដល់ពេលវេលាដែលអាជ្ញាធរខេត្តត្រូវមានវិធានតឹងរឹង ។ ឯកឧត្តមមានប្រសាសន៍ដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈកម្មការដឹកនាំការងារគ្រប់គ្រងសំរាម និងសំណល់រឹងទាំង ១១ក្រុង-ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។
ឯកឧត្តម គង់ សោភ័ណ្ឌ មានប្រសាសន៍ស្នើឱ្យមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ រួមមាន អាជ្ញាធរក្រុង ស្រុក ឃុំ និងភូមិ ត្រូវមានវិធានការតឹងរឹងចំពោះជនណាដែលបោះសំរាមចោលពាសវាលពាសកាលមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ។

ទន្ទឹមគ្នានេះ ឯកឧត្តមបានលើកឡើងថា ក្រុមហ៊ុនដែលមានភារកិច្ចប្រមូលសំរាម ត្រូវកំណត់ឱ្យច្បា ស់លាស់ពីម៉ោងពេលប្រមូលសំរាមចៀសវាងកន្លែងខ្លះទុកឱ្យសំរាមធំក្លិនស្អុយទើបប្រមូល ។ រដ្ឋបាលក្រុង និងស្រុកនីមួយៗ ត្រូវចាត់ចែងរៀបចំ និងត្រួតពិនិត្យលើការផ្តល់សេវាប្រមូលសំរាម និងសំណល់រឹងឱ្យមានវិសាលភាពគ្របដណ្តប់នៅគ្រប់ឃុំសង្កាត់ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មានប្រសាសន៍ថា ៖
“តាមដានការអនុវត្តការងាររបស់ក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាម ឬក្រុមហ៊ុនម៉ៅការប្រមូលសំរាមជាប្រចាំ ដើម្បីឱ្យការប្រមូលសំរាមបានស្អាត មានសុវត្ថិភាព និងទាន់ពេលវេលាតាមគោលដៅដែលត្រូវប្រមូល និងរៀបចំកែលម្អទីលានចាក់សំរាមឡើងវិញ និងឡដុតសំរាម ដោយអនុវត្តតាមបទដ្ឋានបច្ចេកទេស ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋរស់នៅក្បែរនោះ”

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំគណៈកម្មការដឹកនាំសម្របសម្រួល ស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹង ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុងនិងស្រុក ត្រូវសហការរួមគ្នាជាមួយរដ្ឋបាលឃុំសង្កាត់ណែនាំប្រជាពលរដ្ឋ កម្មករនិយោជិក អាជីករ អ្នកលក់ដូរតាមចិញ្ចើមផ្លូវ អ្នកលក់ដូរតាមរោងចក្រ ម្ចាស់ការដ្ឋានសាងសង់ឱ្យទុកដាក់សំរាម សំណល់រឹងរបស់ខ្លួនបានត្រឹមត្រូវ ដើម្បីលើកកម្ពស់បរិស្ថាននិងការរស់នៅស្អាត ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ម៉ាណាគី ទៅសិក្សានៅប្រទេសណូវែលហ្សេឡង់ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/03/2026
ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជនកម្ពុជា។

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 07/07/2026
នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/10/2025
នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ប្រកាសផ្តល់អាហារូបករណ៍១០០% ព្រមជាមួយកន្លែងស្នាក់នៅ ដល់កូនៗវីរៈកងទ័ព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2025
តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាសផ្តល់អាហារូបករណ៍១០០%

ឱកាសសម្រាប់សិស្សថ្នាក់ទី១២ ដែលចង់ចូលរៀននៅសាកលវិទ្យាល័យ, អង្គការកុមារមេគង្គ ប្រកាសអាហារូបករណ៍ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/12/2025
សម្រាប់ប្អូនៗសិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា២០២៥-២០២៦, អង្គការកុមារមេគង្គបានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន២៤០កន្លែង។



































































