ភ្នំពេញ – ការវិវត្តរបស់បច្ចេកវិទ្យា និងសកលភាវូបនីយកម្ម ព្រមទាំងបម្រែបម្រួលប្រជាសាស្ត្រនិងអាកាសធាតុ គឺជានិន្នាការធំៗ ដែលកំពុងផ្លាស់ប្តូរក្នុងពិភពនៃការងាររបស់មនុស្សជាតិ ហើយកំពុងផ្តល់ឱកាសការងារថ្មីៗជាច្រើន ។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ដូចនេះ នៅក្នុងឱកាសចូលរួមវេទិកាដៃគូស្តីពីជំនាញ និងអនាគតនៃការងារ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។
ឯកឧត្តមរដ្ឋមន្ត្រីការងារ បានបញ្ជាក់ថា ការវិវត្តរបស់បច្ចេកវិទ្យានិងបម្រែបម្រួលប្រជាសាស្រ្តកំពុងទាមទារឱ្យប្រជាជនបង្កើនជំនាញនិងសមត្ថភាពការងារ ។ ស្របគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ជាពិសេសយុទ្ធសាស្រ្តគន្លឹះទី២ ស្តីពីការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។
– ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
“ការជំរុញនេះ ដើម្បីកសាងបានកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រតិដ្ឋ និងភាពប្រកួតប្រជែងខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងស្រុក និងក្នុងតំបន់”
ជាមួយគ្នានេះដែរ ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាល វិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ដែរថា វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងសម្រាប់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ប៉ុន្តែយ៉ាងណាក៏ដោយក្រសួងបានជួបពិភាក្សាជាមួយសាលាបណ្តុះបណ្តាលជំនាញបច្ចេកទេស (TVET) ដើម្បីរកដំណោះស្រាយ ហើយបានប្រែក្លាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ទៅជាប្រព័ន្ធឌីជីថលវិញ។

បើតាមឯកឧត្តម ថង សាម៉ុន បច្ចុប្បន្ននេះថ្នាលសិក្សាជំនាញបច្ចេកទេសតាមប្រព័ន្ធឌីជីថល មានការចូលរួមពីសាលាជំនាញបច្ចេញទេសចំនួន ៣០នៅទូទាំងប្រទេស ដោយមានខ្លឹមសារមេរៀនចំនួន៥០ និងមានអ្នកចូលមើលជាង ៦ពាន់នាក់។ កម្ពុជាក៏កំពុងត្រូវការប្រព័ន្ធគ្រប់គ្រងសាលារៀនមួយថែមទៀត ដើម្បីបង្កើតប្រព័ន្ធ Digital TVET នៅកម្ពុជា។
សូមជម្រាបថា តាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំនាញ អនាគតការងារ ក៏ដូចជាការឆ្លើយតបទៅនឹងការរីករាតត្បាតនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយសំខាន់ៗ មួយចំនួនដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ និងគោលនយោបាយជាតិស្តីពីពលករទេសន្តប្រវេសន៍ ឆ្នាំ២០១៩-២០២៣ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2025
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។
អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2024
ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...
ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...
អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2025
ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/05/2024
សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមានបំណងចង់រៀនធ្វើនំ ធ្វើម្ហូប ក៏ដូចជាធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...
អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/05/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...






























