ទម្លាប់ប្រចាំថ្ងៃទាំង១០ ជួយបង្កើនភាពឆ្លាតវៃនិងគុណភាពជីវិត

មនុស្សភាគច្រើនតែងជឿជាក់ថា ភាពវៃឆ្លាតរបស់មនុស្សម្នាក់អាស្រ័យលើពិន្ទុនៃភាពវៃឆ្លាតខ្ពស់ (I.Q) តាំងពីកំណើតមកម្ល៉េះ ។ ប៉ុន្តែ​វាមិន​ប្រាកដ​ទាំង​ស្រុង​នោះ​ទេ ​ដោយសារពេលខ្លះ​មនុស្ស​មាន​ភាព​វៃ​​ឆ្លាតកើតឡើងពីឥរិយាបថហ្វឹកហាត់ខួរក្បាលជាប្រចំា ។ ខាងក្រោមនេះ ទម្លាប់ប្រចាំថ្ងៃទាំង១០ អាច​បង្កើន​សមត្ថ​ភាព​ខួរក្បាល ​ជួយឱ្យមាន​ភាពវៃឆ្លាត និងធ្វើឱ្យជីវិតមានគុណភាព ។

១. ទម្លាប់​បន្តការសិក្សាបន្ថែម ៖ ការបន្ត​ការ​សិក្សាជារឿង​មួយ​​ល្អបំផុតសម្រាប់ការ​បង្កើនជំនាញ និង​ការ​គិតថ្មីៗ ។ នៅពេល​ដែលអ្នក​បន្ត​ការ​សិក្សាអ្នក​អាច​ប្រកួត​ប្រជែ​ងជា​មួយ​មិត្តរួមថ្នាក់ និង​សិស្ស​ផ្សេងៗ ហើយ​វាជាឱកាស​ហ្វឹកហាត់ខួរក្បាលជាមួយ​គំនិតផ្សេងៗ និង​ធ្វើ​ឱ្យ​ការ​គិត​របស់អ្នក​កាន់តែ​ខ្ពស់ ។

២. ទម្លាប់អាននិងមើលព័ត៌មាន ៖ ការអាននិង​មើលព័ត៌មាន វាជាទម្លាប់ដ៏ល្អសម្រាប់ការ​រស់នៅប្រចាំថ្ងៃ ។ អ្នកអាច​ចំណាយ​ពេល​កន្លះម៉ោង​រៀងរាល់ព្រឹក ឬក៏​កន្លះ​ម៉ោង​រៀងរាល់ល្ងាចសម្រាប់​ការ​អានទស្សនាវដ្តី ឬក៏​មើលព័ត៌មាន​ផ្សេងៗ ដើម្បី​ឱ្យ​ខួរក្បាលអ្នក​មាន​សកម្មភាព ។ ព័ត៌មាន​ទាំងអស់​នឹង​ផ្តល់ឱ្យ​អ្នក​នូវ​គំនិត​ថ្មី ​និង​ការ​គិតថ្មី ។

៣. ទម្លាប់អានសៀវភៅ ៖ ទម្លាប់អានសៀវភៅជាវិធីសាស្រ្តមួយ​ ដើម្បីវាស់វែង​សកម្មភាពខួរក្បាលរបស់អ្នក ។ ការ​អានផ្តល់ចំណេះដឹង​ពាក្យថ្មីៗ ការ​បង្ហា​ញ​ថ្មី​ៗ​ ព្រមទាំងរឿងរ៉ាវផ្សេងៗដែលកើតឡើង ហើយ​ការ​អានអាច​ផ្តល់​ការ​គិតថ្មីរវាងរឿងរ៉ាវ​នៅ​ក្នុង​អត្ថបទនិង​ជីវិតពិត ។ ទាំងអស់នេះហើយអាចជួយ​បង្កើន​ការ​គិត​​របស់អ្នក។

៤. ទម្លាប់​ប្រើវិធីសាស្រ្ដដោះស្រាយបញ្ហាពេល​បំពេញការងារ ៖ នេះជារឿងពិត កន្លែងធ្វើការជាមជ្ឈមណ្ឌល​ផ្តល់បទពិសោធន៍ថ្មីៗដល់ការគិតរបស់អ្នក ។ នៅពេល​ដែល​អ្នក​ជួប​បញ្ហាទាំ​​ង​​អ​ស់នោះនឹងធ្វើឱ្យអ្នកចាប់ផ្តើមគិត ព្រមទាំង​ស្វែង​រកដំណោះ​ស្រាយ​ ឬយុទ្ធសាស្រ្តថ្មីជានិច្ច ។ ទាំងអស់នោះ​ជាផ្នែកមួយ​ធ្វើ​ឱ្យ​អ្នក​ហ្វឹកហាត់​ខួរក្បាល​កាន់​តែ​ប្រសើរ ។

៥. ទម្លាប់​ប្រកួតប្រជែងជាមួយខ្លួនឯង ៖ ដំណើរជីវិតទាំងការសិក្សា ការងារ និងការរស់នៅ ពេលខ្លះទាមទារឱ្យអ្នកចេះបង្ហាញសមត្ថភាពប្រកួត​ប្រជែង ។ ការប្រកួ​ត​ប្រជែងប្រៀន​ ដូច​អ្នក​លើក​ដុំទម្ងន់​ដើម្បី​អភិវឌ្ឍន៍សាច់ដុំអ៊ីចឹង​ដែរ អ្នក​ត្រូវ​ធ្វើ​លំហាត់​​ខួរក្បាល​ជា​រៀង​រាល់​ថ្ងៃ ដើម្បីដោះស្រាយបញ្ហាដែលបានជួប ​។

៦. ទម្លាប់ការហ្វឹកហាត់ខួរក្បាល ៖ ការហ្វឹកហាត់និង​បណ្តុះ​បណ្តាល​ខួរក្បាលជា​ប្រចាំ ពាក់ព័ន្ធនឹងសកម្មភាព​ផ្គុំរូបភាព និងល្បែង​គិត​ផ្សេងៗ វានឹង​ជួយ​រំញោច​ដល់ប្រព័ន្ធ​ប្រសាទខួរក្បាល នោះ​នឹងធ្វើ​ឱ្យ​អ្នក​ក្លាយជាមនុស្សដែលមាន​ការ​គិតលឿននិងឆាប់រហ័ស ។

៧. ទម្លាប់ធ្វើការងារក្រុម ៖ ការសហការគ្នាជាក្រុម គឺជា​កត្តាសំខាន់ជួយឱ្យ​ខួរក្បាល​មានការវិវត្តល្អ ។ អ្នកនិពន្ធ Steve Johnson បានសរសេរថា “តើគំនិ​ត​ល្អៗ​បានមកពីណា?” គាត់បានបញ្ជាក់ថា គំនិតល្អៗ​ បានមកពីការ​រួមគ្នាសហការ និង​ការ​ធ្វើ​ការ​ងារជាក្រុម ។ ការងារជាក្រុមធ្វើ​ឱ្យ​ផ្លាស់​ប្តូរវិធីសាស្រ្តគិត មានស្មារតី​សហ​ការ និងចេះជ្រើសរើសគំនិតល្អៗ ​ឆ្ពោះទៅរក​គោល​ដៅរួមគ្នា ។

៨. ទម្លាប់ហាត់ប្រាណជាប្រចាំ ៖ ការហាត់ប្រាណជាប្រចាំ ដូចជា លេងបាល់បោះ រត់ប្រណាំង លើកទម្ងន់ជាដើម វាជាផ្នែកមួយ​ធ្វើ​ឱ្យ​រាងកាយមានសុខភាពល្អ ហើយក៏ធ្វើ​ឱ្យ​អារម្មណ៍តានតឹងប្រែទៅធូរស្រាល ។ អារម្មណ៍​ធូរស្រាលនេះ ធ្វើ​ឱ្យ​ខួរក្បាលចាប់ផ្តើម​គិតអ្វីដែលថ្មី និង​គិតបានយ៉ាងប្រសើរ ។ ដូច្នេះ ទម្លាប់​ហាត់​ប្រាណ ​ឬលេងកីឡា សំខាន់​សម្រាប់​សុខភាពខួរក្បាល និងរាងកាយ ។

៩. ទម្លាប់សមាធិ ៖ ការធ្វើសមាធិជាផ្នែក​មួយ​​សំខាន់​ក្នុង​ការ​គ្រប់គ្រង​ខួរក្បាល ។ ​ចិត្តកាយស្ងប់អាច​​បង្កើន​ថាមពលថ្មី​ដល់​ខួរ​ក្បាល ។ តាមការ​ស្រាវជ្រាវ បាន​រក​ឃើញថា សមាធិបានផ្តល់​ផល​ល្អយ៉ាងច្រើនសម្រាប់សុខភាព​​ខួរក្បាល ជាពិសេស​មនុស្ស​ដែលមាន​បញ្ហាភ័យ​ខ្លាច មនុស្ស​ធ្លាក់ទឹកចិត្ត និង​អ្នកមានជំងឺផ្លូវ​ចិ​ត្ត​ផ្សេងៗ ។ បុគ្គលដែលមានបញ្ហានេះ ​អាចសាកល្បងធ្វើសមាធិ ដើម្បី​ឱ្យ​អារម្មណ៍​ស្ងប់ ព្រមទាំងបង្កើតការគិតស៊ីជម្រៅរាល់បញ្ហាដែលជួបប្រទះ ។

១០. ទម្លាប់ជ្រើសរើសអាហារទទួលទាន​បានត្រឹមត្រូវ ៖ របបអាហារជាផ្នែកសំខាន់​ដល់សុខភាពរាងកាយ ។ កាលណាមានសុខភាព​រាងកាយល្អ វាក៏​ធ្វើ​ឱ្យ​ខួរក្បាលយើង​មានការគិតល្អ ។ ដូច្នេះ​ការ​កាត់បន្ថយ​អាហារមានជាតិខ្លាញ់ ស្ករ និង​អាហារ​សម្រន់ ហើយ​ចាប់ផ្តើមទទួលទានបន្លែ ផ្លែឈើ និង​សាច់ដែល​គ្មាន​ជាតិខ្លាញ់ វានឹងជួយបង្កើន​ចងចាំរបស់អ្នកប្រសើរ​ឡើង និង​ធ្វើ​ឱ្យ​ខួរក្បាល​មាន​សុខភាពល្អ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....