ជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្ត្រីនិងសិស្សនិទ្ទេស A អាចនឹងរៀបចំតាមអនឡាញ

ភ្នំពេញ – ថ្លែងពីពិធីសម្ពាធដាក់​ឱ្យ​ប្រើប្រាស់​ស្ពាន៧កន្លែង ស្ថិត​នៅ​ក្នុង​ខេត្តក្រចេះ និងខេត្ត​ព្រៃវែង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា ជំនួបរវាងសម្តេចនិង​សិស្ស​និទ្ទេស A អាចនឹង​រៀបចំ​នៅពេល​សភាពការណ៍នៃជំងឺកូវីដ-១៩ ​ធូរស្រាល ឬក៏​ត្រូវ​រៀបចំ​ជំនួប​នេះ​តាមរយៈអនឡាញ។

សម្តេចតេជោបានមានប្រសាសន៍ថា ពេលនេះ iPad  ដែលជា​រង្វាន់​មួយ ក្នុង​ចំណោម​រង្វាន់ជាច្រើន​ទៀត​សម្រាប់​ផ្តល់​ជូនសិស្ស​និទ្ទេស A ទាំងជាង ១៧០០នាក់ បានមក​ដល់​ប្រទេសកម្ពុជាហើយ ប៉ុន្តែ​ដោយ​សារ​ការ​ផ្ទុះឡើង​នៃ​ជំងឺកូវីដ១៩ ប្រភេទអូមីក្រុង សម្តេចសម្រេចធ្វើការលើកពេល​ជំនួប​ដែលគ្រោងធ្វើ​នៅ​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ សម្តេចបញ្ជាក់ថា ជំនួបរវាងសម្តេច និង​សិស្ស​និទ្ទេស A អាចនឹងត្រូវធ្វើ​ឡើងនៅពេល​សភាពការណ៍ធូរស្រាល ឬក៏​អាច​រៀបចំជំនួបតាមអនឡាញ ដោយ​អនុញ្ញាត​ឱ្យ​សិស្សនៅភ្នំពេញ​បានជួបផ្ទាល់ ហើយ​សម្រាប់សិស្ស​និទ្ទេស A នៅតាម​បណ្តា​ខេត្ត​នឹងធ្វើតាមប្រព័ន្ធអនឡាញ។

សម្តេចនាយករដ្ឋមន្រ្តី​បានពន្យល់ថា ការជួបជុំនៅពេលវេលានេះ វាអាចនឹងមិនសមរម្យ ហើយថា យើង​ទាំងអស់​គ្នា​ត្រូវ​បន្ត​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩​បន្ត​ទៅទៀត។

ជាមួយ​គ្នា​នេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏​បានធ្វើការអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ទាំងអស់ សូម​ទៅ​ទទួល​យក​ដូសជំរុញ ឬក៏វ៉ាក់សាំង​ប្រឆាំងកូវីដ១៩​ដូសទី៣ ដើម្បីបង្កើតអង់ទីគ័រ​ការពារខ្លួន និងកុំភ្លេច​អនុវត្តន៍​នូវ​គោល​ការណ៍ ៣កុំ៣ការពារ ទាំងអស់គ្នា។

គួរ​បញ្ជាក់ដែរថា កាលពីដើមខែនេះ ក្នុង​ឱកាស​ចូលរួមជាអធិបតី​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិលេខ៧ នៅខេត្តក្រចេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ពីរៀបចំជួបជាមួយ​សិស្ស​ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ និទ្ទេស A នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២២, ប៉ុន្តែ​នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ សម្តេចតេជោ​នាយករដ្ឋមន្រ្តី បានប្រកាស​ពី​ការ​លើកពេល​ជំនួបនោះ​វិញ ដោយ​សារ​តែ​ការ​រីករាលដាល នៃជំងឺកូវីដ១៩ ប្រភេទអូមីក្រុងនៅ​ក្នុង​ភូមិ​សាស្រ្ត​រាជធានីភ្នំពេញ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ