ភ្នំពេញ – នៅទូទាំងពិភពលោកបានកំណត់យកថ្ងៃទី១៤ ខែកុម្ភៈជារៀងរាល់ឆ្នាំ ប្រារព្ធទិវាក្ដីស្រឡាញ់ ឬភាសាអង់គ្លេសថា Valentine’s Day ដើម្បីបង្ហាញអំពីទឹកចិត្តរបស់ខ្លួនចំពោះមនុស្សជាទីស្រឡាញ់ តាមរយៈការជូនអំណោយ បាច់ផ្កា ឬចំណាយពេលវេលាជួបជុំជាមួយក្រុមគ្រសារ ។ ទន្ទឹមគ្នានេះនិយមន័យនៃទិវាសេចក្ដីស្រឡាញ់ សាធារណជនមួយចំនួនយល់ច្រឡំដោយគិតថា ថ្ងៃជាបុណ្យសម្រាប់តែគូស្នេហ៍ ពិសេសយុវវ័យតែងហៅថ្ងៃនេះថា ថ្ងៃបុណ្យសង្សារទៅវិញ ។
លោក តុន ច័ន្ទរិទ្ធិ ជាអ្នកនិពន្ធ បាននិយាយថា អត្ថន័យថ្ងៃនៃក្ដីស្រឡាញ់ ជាពេលវេលាដ៏ពិសេសមួយដែលយើងអាចចែករំលែកក្ដីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួន មិនថាដៃគូស្នេហា ក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សនៅជុំវិញខ្លួនទាំងអស់ ។ យុវជនរូបនេះ បានបន្តថា ថ្ងៃបុណ្យនៃក្ដីស្រឡញ់នេះ ជាឱកាសសម្រាប់ផ្ដល់ក្ដីស្រឡាញ់ទៅអ្នកជុំវិញខ្លួនឱ្យបានច្រើន ជាពិសេសគ្រួសារ ពីព្រោះពួកគាត់ជាមនុស្សដែលតែងតែនៅក្បែរ គាំទ្រ និងផ្តល់ក្តីស្រឡាញ់ខ្លាំងជាងគេ ។

លោក តុន ច័ន្ទរិទ្ធិ ជាអ្នកនិពន្ធ
“ក្ដីស្រឡាញ់គួរតែផ្ដល់ឱ្យដូចៗគ្នា ចាប់ផ្ដើមឱ្យតម្លៃគ្នាទៅវិញទៅមក ប្រសិនយើងស្រឡាញ់គ្នាមែន សូមកុំបណ្ដោយឱ្យថ្ងៃនេះក្លាយទៅជាថ្ងៃធ្វើអ្វីមួយដែលមិនគប្បីសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ”
កញ្ញា សួន ស្រីនីត គ្រូបង្រៀនភាសាអង់គ្លេស នៅសាលាវ៉េស្ទឡាញន៍ ក៏បាននិយាយដែរថា ថ្ងៃនៃក្តីស្រឡាញ់ គឺជាថ្ងៃបង្ហាញពីសេចក្ដីស្រឡាញ់ចំពោះមនុស្ស គ្រប់គ្នា ដូចជា គ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ ។ កញ្ញាបន្តថា អត្ថន័យនៃក្តីស្រឡាញ់មិនត្រឹមតែនិយាយអំពីស្នេហាប៉ុណ្ណោះទេ ប៉ុន្តែជាទិដ្ឋភាពទូទៅមួយសម្រាប់មនុស្សដែលសមនឹងទទួលសេចក្ដីស្រឡាញ់ ឬបង្ហាញពីការដឹងគុណចំពោះអ្វីដែលទទួលបាន ។

កញ្ញា សួន ស្រីនីត ជាគ្រូបង្រៀនភាសាអង់គ្លេសនៅ សាលាវ៉េស្ទឡាញន៍ បាននិយាយថា ៖
“ក្នុងឱកាសថ្ងៃបុណ្យនៃក្ដីស្រឡាញ់នេះ ខ្ញុំអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះឪពុកម្ដាយរបស់ខ្ញុំ ដោយនិយាយប្រាប់គាត់ថាខ្ញុំស្រឡាញ់ពួកគាត់ និងជូនពរឱ្យក្រុមគ្រួសារមានសុខភាពល្អ”
លោក ជា សុភក្ត្រា អ្នកបង្កើតមាតិកានិងជាពិធីករ បញ្ជាក់បន្ថែមថា ថ្ងៃនៃក្ដីស្រឡាញ់ជាថ្ងៃដ៏ស្រស់ស្អាតមួយសម្រាប់ចែករំលែកក្ដីស្រឡាញ់ ដែលអាចធ្វើឱ្យលោកមានអារម្មណ៍ស្រស់ស្រាយ សប្បាយរីករាយ ជាពិសេនៅពេលបានទិញអំណោយជូនក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ។ លោក ជា សុភក្ត្រា បន្តថា យុវជនមួយចំនួនកុំដោយសារតែផ្កាកុលាបមួយទង ធ្វើឱ្យអនាគតរបស់ខ្លួនត្រូវបាត់បង់ ព្រោះតែការយល់ច្រឡំថ្ងៃបុណ្យនៃក្ដីស្រឡាញ់ គឺជាថ្ងៃបុណ្យសង្សានោះឡើយ។

លោក ជា សុភក្ត្រា
“ក្នុងឱកាសបុណ្យនៃក្ដីស្រឡាញ់ ខ្ញុំបានទិញផ្កា និសម្ភារៈប្រើប្រាស់មួយចំនួនជូនទៅកាន់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ហើយក្រោយពេលឃើញស្នាមញញឹមរបស់គាត់ធ្វើឱ្យខ្ញុំសប្បាយចិត្ត”
ដោយឡែកយុវតីម្នាក់ទៀត កញ្ញា ញ៉ែម ស្រីលីន គ្រូបង្រៀននៅសាលាប៊ែលធី អន្តរជាតិ បានឱ្យដឹងថា មនុស្សគ្រប់គ្នាមានឱកាសអាចបង្ហាញក្ដីស្រឡាញ់ទៅកាន់មនុស្សដែលខ្លួនស្រឡាញ់បានជារៀងរាល់ថ្ងៃ ។ កញ្ញាបន្តថា សម្រាប់ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃពិសេសមួយដែលរំលឹកថាជាថ្ងៃដែលយើងគួរតែមានពេលវេលាល្អៗជួបជុំគ្នាបង្ហាញពីក្ដីស្រឡាញ់ ឬក៏អាចទិញកាដូជូនក្រុមគ្រួសារ មិត្តភក្តិទុកជាអនុស្សាវរីយ៍ក្នុងថ្ងៃទិវាប្រារព្ធទិវានៃក្ដីស្រឡាញ់បានផងដែរ ៕


កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្របច្ចេកទេសចំនួន៦០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសជ្រើសរើសសិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់ទទួលអាហារូបករណ៍សិក្សាទៅលើមុខជំនាញជាច្រើនដែលកំពុងមានតម្រូវការ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2025
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2026
សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន នឹងជ្រើសរើសនិស្សិតកម្ពុជាឆ្នើមចំនួន ៥ សម្រាប់អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ផ្តល់ការសិក្សាជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/09/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ប្រកាសជ្រើសរើសយុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែងដោយឥតគិតថ្លៃ។

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សានៅប្រទេសចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2026
អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/05/2023
កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) ប្រកាសផ្ដល់អាហារូបករណ៍ជាង ១ពាន់កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2026
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) បានប្រកាសផ្តល់អាហារូបករណ៍សិក្សាដោយឥតគិតថ្លៃចំនួន ១,០៥៦កន្លែង លើជំនាញចំនួន ១៤មុខវិជ្ជា ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនសិក្ខាកាម ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/06/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។



































































