ភ្នំពេញ – នៅមិនប៉ុន្មានថ្ងៃទៀតទេ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។ ពេលវេលារង់ចាំលទ្ធផលនេះ សិស្សមួយចំនួនទំនងកំពុងគិតថា តើខ្លួននឹងត្រូវចាប់យកជំនាញអ្វីដែលមានតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន ? សម្រាប់អ្នកជំនាញបណ្តុះបណ្តាលធនធានមនុស្សបានលើកឡើងថា កម្ពុជាកំពុងខ្វះធនធានមនុស្សវិជ្ជាជីវៈសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចសង្គម និងសេដ្ឋកិច្ចគ្រួសារ។

លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជាកំពុងខ្វះធនធានមនុស្សវិជ្ជាជីវៈសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចសង្គម និងសេដ្ឋកិច្ចគ្រួសារ ហើយវិជ្ជាជីវៈចំនួន ៤ កំពុងមានតម្រូវការខ្លាំងទាំងបច្ចុប្បន្ន និងអនាគត។
ទី១. ជំនាញបដិសណ្ឋារកិច្ច និងម្ហូបអាហារ ៖ ជំនាញនេះស្ថិតនៅក្នុងផ្នែកទេសចរណ៍ និងសណ្ឋាគារ ដែលកម្ពុជាកំពុងខ្វះខាត ។ លោកថា កន្លងទៅកម្ពុជាមានសណ្ឋាគារ មានក្រុមទេសចរណ៍ច្រើននាក់បម្រើការងារ នៅក្នុងផ្នែកនេះច្រើន ក៏ប៉ុន្តែយើងនៅមិនទាន់មានជំនាញពិតប្រាកដ ។ ជំនាញបដិសណ្ឋារកិច្ច និងម្ហូបអាហារអាចរកថវិកាបានលឿន និងបង្កើតមុខរបរផ្ទាល់ខ្លួន ។

“យើងទៅហូបអាហារនៅតាមភោជនីយដ្ឋានល្មមៗ សូម្បីតែរបៀបលើកមកក៏អត់ចេះលើកមកដែរ… យើងនៅខ្វះ ។ ខ្ញុំនិយាយឡើងវិញ ជំនាញហ្នឹងរកលុយបាន រកការងារធ្វើខ្លួនឯងបាន បង្កើតការងារធ្វើខ្លួនឯងបាន និងរកការងារពីក្រុមហ៊ុនធ្វើបាន…”
លោកបណ្ឌិត យ៉ង់ ពៅ
២. ជំនាញកសិឧស្សាហកម្ម ៖ បច្ចុប្បន្នកម្ពុជាកំពុងតែនៅខ្វះខាតធនធានកសិឧស្សាហកម្ម ទោះបីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងប្រទេសកូរ៉េ ។ អ្វីដែលសំខាន់បំផុតនោះ គឺការនាំចេញផលិតផលកសិកម្មចេញទៅប្រទេសទាំងនោះ ក៏ប៉ុន្តែកម្ពុជានៅមិនទាន់មានធនធានមនុស្សគ្រប់គ្រាន់នៅឡើយ ។ លោកធនធានមនុស្សជំនាញកសិឧស្សាហកម្ម ជាធនធានចាំបាច់ចំពោះមុខ ។

៣. ជំនាញបច្ចេកវិទ្យាព័ត៌មាន និងវិទ្យាសាស្ត្រ ៖ ជាការមើលឃើញរបស់លោកបណ្ឌិត យ៉ង់ ពៅ ធនធានបច្ចេកវិទ្យាព័ត៌មាន ឬនិយាយរួមធនធានវិទ្យាសាស្រ្ត (ស្ទែម) ក៏កម្ពុជាយើងកំពុងតែខ្វះខាតផងដែរ ។ បើតាមលោកបណ្ឌិត ជំនាញនេះទ្រទ្រង់ទៅលើសេដ្ឋកិច្ច និងទៅលើផ្នែកហិរញ្ញវត្ថុជាដើម ប៉ុន្តែកន្លងមកយុវជនរបស់យើងមិនសូវមើលឃើញនោះទេ ដោយពួកគេបែរជាទៅរៀនផ្នែកហិរញ្ញវត្ថុ គណនេយ្យ ទីផ្សារជាដើម ដែលនាំឱ្យយើងខ្វះធនធានបច្ចេកទេសជាក់ស្តែង ។
៤. ជំនាញភាសា ៖ ភាសាបរទេសជាផ្នែកសំខាន់សម្រាប់អភិវឌ្ឍន៍សមត្ថភាពសិក្សា ស្រាវជ្រាវ ទំនាក់ទំនង និងគាំទ្រដល់សេដ្ឋកិច្ចសង្គមនិងគ្រួសារ ។ តាមប្រសាសន៍របស់លោកបណ្ឌិត យ៉ង់ ពៅ កន្លងមកទៅប្រជាជនកម្ពុជារៀនភាសាអង់គ្លេសបានច្រើនសមគួរ ក៏ប៉ុន្តែនៅពេលដែលចិនសម្រុកមកប្រទេសកម្ពុជាច្រើន កម្ពុជាខ្វះខាតធនធានចេះភាសាចិន ។
លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា សង្ឃឹមថា យុវជនកម្ពុជាអាចសំឡឹងមើលជំនាញទាំងអស់ខាងលើ ហើយរៀនដើម្បីខ្លួនឯង ដើម្បីសង្គម និងដើម្បីសេដ្ឋកិច្ចជាតិ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/04/2026
មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...
អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សានៅជាំងក្វាងស៊ី ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2024
សម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីអាហារូបករណ៍ចំនួន៨កន្លែង សម្រាប់សិស្ស និស្សិត ...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2025
តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...
អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/08/2024
កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាសផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សានៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយមានផ្តល់ថ្លៃសិក្សា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែលនឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។






























