អ្នកស្រី យឹម សុធារី៖ សកម្មភាពប្រចាំថ្ងៃ ៤ចំណុចគេចផុតពីជំងឺផ្លូវចិត្ត

ភ្នំពេញ – ជារៀងរាល់ថ្ងៃមនុស្សម្នាក់តែងតែមានអារម្មណ៍ប្រែប្រួលផ្សេងៗគ្នា មានថ្ងៃខ្លះកើតទុក្ខ ថ្ងៃខ្លះរីករាយ និងថ្ងៃខ្លះទៀតហ្មងសៅចង់នៅម្នាក់ឯងក៏មាន ។ អាការៈទាំងនេះ អាចជាសញ្ញាមួយនៃវិបត្តិផ្លូវចិត្តក្នុងដំណើរជីវិតប្រចាំថ្ងៃ ។ ទោះយ៉ាងនេះក្តី​បុគ្គ​ល​ម្នាក់ៗអាច​យកចិត្តដាក់លើសុខភាពផ្លូវចិត្តរបស់បានល្អប្រសើរ តាមរយៈសកម្មភាពសាមញ្ញៗ មួយចំនួន​ដូចជា ទទួលអាហារដែលអ្នកចូលចិត្ត សរសេរកំណត់ហេតុប្រចាំថ្ងៃ ជជែកជាមួយមនុស្សដែលទុកចិត្ត និងធ្វើលំហាត់ប្រាណជាដើម។ នេះជាបញ្ជាក់របស់អ្នកនាង យីម សុធារី ចិត្តវិទូនិងជាទីប្រឹក្សាផ្នែកជម្លោះនិងសន្តិភាព ។

១. ទទួលទានអាហារដែលអ្នកចូលចិត្ត ៖ ការទទួលទានអាហារដែលពេញចិត្តនឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អ សប្បាយចិត្ត និងមានភាពស្រស់ស្រាយចំពោះខ្លួនឯង ។ ការញ៉ាំអាហារអ្នកគួរជ្រើសរើសអាហារប្រភេទណា នៅពេលដែលអ្នកទទួលទានអាចជួយសុខភាព រាងកាយរបស់អ្នក និងធ្វើឱ្យអ្នករីករាយ ។ នៅពេលដែលអ្នកទទួលទានម្ហូបអាហារដែលអ្នកចូលចិត្ត បូករួមទាំងបង្កើនសុខភាពល្អ នោះវាធ្វើឱ្យអ្នកមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ។

២. សរសេរកំណត់ហេតុប្រចាំថ្ងៃ ៖ ការបញ្ចេញអារម្មណ៍រៀបរាប់អំពីជីវិតរបស់ខ្លួនឯងនៅក្នុងសៀវភៅជារៀងរាល់ថ្ងៃ អាចជំរុញឱ្យអ្នកមានភាពវិជ្ជមាននៅក្នុងការគិត និងជីវិតរបស់អ្នក ។ អ្នកគ្រាន់តែសរសេររឿងល្អៗ ឬសកម្មភាពកន្លងដែលអ្នកបានធ្វើ ឬបានកើតមានឡើងចំពោះអ្នក វាក៏ធ្វើឱ្យអ្នកមានអារម្មណ៍ល្អជាមួយខ្លួនឯងផងដែរ ។ បើសិនថ្ងៃណាអ្នកមានអារម្មណ៍មិនល្អ សូមបើកមើលសៀវភៅនោះវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អមកវិញ ។

៣. ជជែកជាមួយមនុស្សដែលអ្នកទុក្ខចិត្ត ៖ និយាយជាមួយមនុស្សដែលធ្វើឱ្យអ្នកមានសេរីភាពនៅក្នុងការបញ្ចេញអារម្មណ៍របស់ខ្លួន នោះនឹង​ធ្វើឱ្យអ្នករីករាយនៅក្នុងការជជែកជាមួយម្នាក់នោះ ។ អ្នកអាចជជែកជាមួយមិត្តភក្តិ គ្រួសារ បងបង្អូន ឬមនុស្សនៅមនុស្សនៅកន្លែងការងារដែលអ្នកទុក្ខចិត្តបំផុត ។  អ្នកគ្រាន់បង្កើតកិច្ចសន្ទនាធម្មតាៗ ដោយមានទំនាក់ទំនងប្រសើរជាមួយអ្នកដទៃ បង្កើនភាពស្និទ្ធិស្នាល បញ្ចេញអារម្មណ៍ បង្ហាញសកម្មភាពទៅកាន់ពួកគេក៏វាអាចធ្វើឱ្យអ្នកមានសុភាពផ្លូវចិត្តល្អ និងអារម្មណ៍ល្អផងដែរ ។

៤. ការធ្វើលំហាត់ប្រាណ ៖ នៅក្នុងមួយថ្ងៃទៅមួយថ្ងៃមនុស្សគ្រប់គ្នាមានការមមាញឹកជាច្រើនជាមួយការងារ ការរកស៊ី និងការសិក្សាជាដើម ប៉ុន្តែទោះជាយ៉ាងណាកុំភ្លេចឆ្លៀតពេលសម្រាប់ធ្វើលំហាត់ប្រាណដើម្បីសុខភាពខ្លួនឯង ។ ការហាត់ប្រាណជាផ្នែកដ៏សំខាន់សម្រាប់រាងកាយ វារួមចំណែកធ្វើឱ្យរាងកាយរាំងមាំ ប្រឆាំងជាមួយជំងឺនានា និងធ្វើឱ្យអ្នកទទួលបានអារម្មណ៍ល្អ ។ ការហាត់ប្រាណមិនត្រឹមតែជួយទៅដល់សុខភាពរាងកាយខាងក្រៅនោះទេ បន្ថែមពីនោះវាបានជួយទៅដល់សុខភាពផ្លូវចិត្តរបស់អ្នកប្រសើរទៀតផង។ អ្នកស្រី យឹម សុធារី បានបន្ថែមថា កុំធ្វើឱ្យខ្លួនឯងពិបាក អ្នកអាចរីករាយជាមួយអ្វីដែលខ្លួនឯងកំពុងធ្វើ និងបន្តធ្វើរឿងរ៉ាវណាដែលអ្នកពេញចិត្ត ។ អនុវត្តទម្លាប់សាមញ្ញប្រចាំថ្ងៃខាងលើនោះវាក៏អាចជួយទៅដល់សុខភាពផ្លូវចិត្តរបស់អ្នកល្អខ្លាំងឡើង ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...