ទម្លាប់រស់នៅម្នាក់ឯងមិនមែនមានន័យថាជាមនុស្សម្នាក់នោះរស់នៅឯកានោះទេ ។ ពេលខ្លះទម្លាប់រស់នៅម្នាក់ឯង អាចមានឱកាសជាច្រើនសម្រាប់ការសិក្សាលើអ្វីៗដែលថ្មី រៀនអំពីខ្លួនឯង និងស្វែងយល់ខ្លួននឯងបានកាន់តែច្រើន ។ នេះបើតាមការបញ្ជាក់របស់វេបសាយ Healthline បានបង្ហាញហេតុផលមួយចំនួនដែលអ្នកមានទម្លាប់រស់នៅម្នាក់ឯងគួរធ្វើដោយរីករាយសម្រាប់ខ្លួនឯង ។

១. ជៀសវាងការប្រៀបធៀបជាមួយអ្នកដទៃ ៖ ចំណុចនេះទំនងងាយស្រួលនិយាយជាងធ្វើ ប៉ុន្តែជៀសវាងការប្រៀបធៀបជីវិតសង្គមរបស់អ្នកទៅនឹងអ្នកដទៃ ។ វាមិនមែនជាការប្រៀបធៀបលើនរណាម្នាក់មានមិត្តភក្តិច្រើនជាង ឬមានមនុស្សនៅក្បែរច្រើនជាងនោះទេ ។ រីករាយជាមួយអ្វីដែលខ្លួនឯងកំពុងមាន ឬអ្នកកំពុងតែធ្វើវាជាជម្រើសល្អបំផុត ។
២. កាត់បន្ថយការប្រើប្រាស់បណ្ដាញសង្គម ៖ បណ្ដាញសង្គមមិនអាក្រក់ ឬមានបញ្ហានោះទេ ប៉ុន្តែប្រសិនជាអ្នកមើលព័ត៌មានដែលធ្វើឱ្យអ្នកមិនសប្បាយចិត្តវាក៏ធ្វើអារម្មណ៍របស់អ្នកបាត់បង់ទៅតាមនោះដែរ ។ បច្ចុប្បន្នរឿងល្អអាក្រក់ជាច្រើនកំពុងកើតមានឡើងនៅលើបណ្ដាញសង្គម ដូច្នេះមានតែវិធីកាត់បន្ថយទម្លាប់ទស្សនាបណ្តាញសង្គមនោះទេ ទើបសុខភាពផ្លូវចិត្តបានល្អប្រសើរ ។ ដំបូងសាកល្បងរត់ហាត់ប្រាណ និងហាមឃាត់ខ្លួនអ្នកពីបណ្ដាញសង្គមរយៈពេល ៤៨ម៉ោងជាមុនសិន ។ ប្រសិនបើវាធ្វើឱ្យមានភាពខុសប្លែកគ្នា សូមព្យាយាមកំណត់ឱ្យខ្លួនឯងធ្វើលំហាត់ប្រាណប្រចាំថ្ងៃពី ១០ ទៅ ១៥ នាទី ដើម្បីទទួលបានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត ។
៣. ចំណាយពេលជាមួយធម្មជាតិ ៖ សម្រាកនៅទីធ្លាខាងក្រោយផ្ទះរបស់អ្នក ដើរលេងក្នុងសួន ឬដើរលេងក្បែរទឹក ស្រូបយកទេសភាព សំឡេង និងក្លិននៃធម្មជាតិ នោះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អប្រសើររ ។ ប្រភពស្រាវជ្រាវដែលទុកចិត្តបានបង្ហាញថា ការចំណាយពេលវេលា ៣០នាទី ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ក្នុងធម្មជាតិ អាចធ្វើឱ្យប្រសើរឡើងរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត និងបន្ថយសម្ពាធឈាម ។

៤. ធ្វើការងារស្ម័គ្រចិត្ត ៖ សព្វថ្ងៃមានការងារស្ម័គ្រចិត្តជាច្រើន អាចធ្វើដោយផ្ទាល់ ឬពីចម្ងាយ ។ លើសពីនេះ វាអាចជួយឱ្យអ្នកមានអារម្មណ៍ថា មានទំនាក់ទំនងជាមួយអ្នកដទៃ ខណៈអ្នកអាចនឹងមានកាន់តែរីករាយពេលនៅម្នាក់ឯង ។
៥. ពេញចិត្តលទ្ធផលដែលខ្លួនឯងសម្រេចបាន ៖ ការស្រាវជ្រាវបានបង្ហាញថា រីករាយនៅអ្វីដែលខ្លួនឯងទទួលបានធ្វើវា វានឹងបង្កើនអារម្មណ៍ឱ្យសុភមង្គល និងក្ដីសង្ឈឹមសម្រាប់ខ្លួនឯង ។ អ្នកគួរតែសរសេររឿងរ៉ាវពីដំណើរជីវិតរបស់អ្នកចូលក្នុងសៀវភៅមួយ ហើយឧស្សាហ៍មើលសៀវភៅនោះ ដើម្បីបង្កើនភាពរីករាយ និងរឿងល្អៗជាច្រើន ទោះបីរស់នៅម្នាក់ឯងក៏ដោយ ។
៦. រៀបចំផែនការសម្រាប់ខ្លួនឯង ៖ ស្វែងរកអ្វីដែលអ្នកចាប់អារម្មណ៍ធ្វើ ហើយសរសេរវានៅក្នុងសៀវភៅរបស់អ្នក ។ ការរៀចចំផែនការសម្រាប់ខ្លួនឯងតាមរយៈ និងអនុវត្តន៍តាមផែនការបានល្អ នោះលទ្ធផលក៏ទទួលបានផ្លែផ្កាទៅតាមនោះដែរ ។ ទម្លាប់រស់នៅម្នាក់ឯងដោយមិនឯកា កើតចេញពីការគិត និងការអនុវត្តន៍សកម្មភាពវិជ្ជមានផ្ទាល់ខ្លួន ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2026
ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2024
តាមរយៈស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជាដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៥។

រៀនជំនាញបច្ចេកទេសឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/06/2026
សម្រាប់យុវជន ក៏ដូចជាប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការសិក្សាជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះឱកាសបានមកដល់ហើយ, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាមឱ្យចូលរៀន...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2025
តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...





































































