កម្មវិធីសាបព្រោះគ្រាប់ពូជ រៀបចំសិក្ខាសាលា «ការស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន»

ភ្នំពេញ​ – កម្មវិធីសាបព្រោះគ្រាប់ពូជ នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ កាលពីចុងសប្តាហ៍​កន្លងទៅនេះ បានរៀបចំសិក្ខាសាលាស្ដីអំពី «ការស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន» ក្នុងគោលបំណងចែករំលែកព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងប្រភេទអាហារូបករណ៍ នីតិវិធីដាក់ពាក្យ និងការរៀបចំឯកសារនានាដែលគាំទ្រដល់ការដាក់ពាក្យស្នើសុំអាហារូបករណ៍ចិន។

កម្មវិធីនេះបានធ្វើឡើងនៅអគារខេមរានី ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុង​ទម្រង់ Hybrid ដោយអនុញ្ញាត​ឱ្យមានអ្នកចូលរួម​ផ្ទាល់​ និងការចូលរួមតាមអនឡាញ (កម្មវិធី Zoom) ​ក្រោមអធិបតីលោក ជា ម៉េងគួង នាយករងកម្មវិធីសាបព្រោះគ្រាប់ពូជ និងលោកបណ្ឌិត ទី លីកូ លេខាទី២នៃស្ថានទូតឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន។

លោក ជា ម៉េងគួង នាយករងកម្មវិធីសាបព្រោះគ្រាប់ពូជបានលើកឡើងពីសាវតា គោលបំណង និងតួនាទីរបស់កម្មវិធីសាបព្រោះគ្រាប់ពូជ នៃ ស.ស.យ.ក រាជធានីភ្នំពេញ ដែលផ្សារភ្ជាប់ជំរុញការអប់រំ និងលើកទឹកចិត្តដល់សាធារណជន ក្នុងការទទួលបាននូវព័ត៌មានសិក្សាឱ្យកាន់តែទូលំទូលាយ ជាពិសេសអាហារូបករណ៍សិក្សានៅក្នុងស្រុក និងបរទេស ។

ជាមួយ​គ្នា​នេះលោកបណ្ឌិត ទី លីកូ លេខាទី២ នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានលើកទឹកចិត្តសិស្ស-និស្សិតកម្ពុជា ឱ្យមានឆន្ទៈមោះមុត និងមានការតាំងចិត្តខ្ពស់ ចូលរួមក្នុងការដាក់ពាក្យស្នើសុំអាហារូបរកណ៍ទៅសិក្សានៅប្រទេសចិនទាំងអស់គ្នា ។

ក្នុងឱកាសនោះ លោក ជា ពុំសក្ខីណា និស្សិតមកពីសាកលវិទ្យាល័យ Tsinghua បានចែករំលែកអំពីប្រភេទអាហារូបករណ៍ដែលប្រទេសចិនបានផ្ដល់ឱ្យនិស្សិតកម្ពុជា រួមនឹងនីតិវិធីដាក់ពាក្យ និងការរៀបចំឯកសារនានាដែលគាំទ្រដល់ការដាក់ពាក្យស្នើសុំអាហារូបករណ៍ ។ ទន្ទឹមនឹងនេះ វាយគ្មិន៥រូបទៀតដែលមកពីសាកលវិទ្យាល័យផ្សេងគ្នាមាន Tongji University, University of Science and Technology Beijing, Tianjin University, Beijing Foreign Studies University និង Shanghai University ដែលមានលោក តាំង ពេងលី, លោក តុង សេងប៉ាវ, លោក សោម ពេជ្រដូល្លា, កញ្ញា គាង ផាងហ៊លាង និងលោក លីម ហុកអៀង ក៏​បានចែករំលែកពីចំនុចពិសេស ជំនាញសិក្សាល្អៗនៃសាកលវិទ្យាល័យដែលខ្លួនកំពុងសិក្សា ជាពិសេសការផ្ដល់អាហារូបករណ៍សិក្សាដែលសាកលវិទ្យាល័យផ្ដល់ឱ្យនិស្សិតបរទេស និងបទពិសោធន៍សិក្សានៅទីនោះផ្ទាល់ ។

ជាមួយ​នឹងការធ្វើបទបង្ហាញអំពីខ្លឹមសារ វាគ្មិនទាំង៦រូបក៏​បានធ្វើបទបង្ហាញ និងចែករំលែករួមបញ្ជូលមានការឆ្លើយតបជាមួយនឹងសំណួរ និងចម្ងល់ផ្សេងៗរបស់អ្នកចូលរួមផងដែរ។

សូមបញ្ជាក់ថា កម្មវិធីនេះបានរៀបចំ និងសហការដោយក្រុមការងារផ្នែកកម្មវិធី ក្រុមការងារផ្នែកស្រាវជ្រាវ និងផ្សព្វផ្សាយ និងក្រុមការងារផ្នែករដ្ឋបាល និងហិរញ្ញវត្ថុនៃកម្មវិធីសាបព្រោះគ្រាប់ពូជ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...