ភ្នំពេញ – សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ(AUPP) បានប្រកាសផ្ដល់អាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២១-២០២២ ដើម្បីជាការលើកទឹកចិត្តដល់និស្សិតឆ្នើមក្នុងការសិក្សា ។ លើសពីអាហារូបករណ៍១០០% សាកលវិទ្យាល័យក៏មានកម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រតាមនិទ្ទេស និងអាហារូបករណ៍៧០%សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងផងដែរ។
អាហារូបករណ៍ AUPP ២០២១-២០២២ ផ្ដល់ជូននូវជំនាញគ្រប់គ្រងពាណិជ្ជកម្ម សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង៦មុខជំនាញសម្រាប់ថ្នាក់បរិញ្ញាបត្ររួមមាន កិច្ចការសាកល, ច្បាប់, ធុរកិច្ច, ទេសចរណ៍ និងការគ្រប់គ្រងបដិសណ្ឋារកិច្ច, បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន និងការគ្រប់គ្រង់បច្ចេកវិទ្យាព័ត៌មាន ។ អាហារូបករណ៍ ៨០កន្លែងនេះត្រូវបានបែងចែកដោយ ១៥កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ ១៥កន្លែងសម្រាប់បរិញ្ញាបត្រផ្នែកកិច្ចការសាកល និង៥០កន្លែងសម្រាប់មុខជំនាញបច្ចេកទេសព័ត៌មានវិទ្យា និងទំនាក់ទំនង ។

ជាមួយគ្នា ក្រៅពីអាហារូបករណ៍១០០% សាកលវិទ្យាល័យក៏មានផ្ដល់ជូនអាហារូបករណ៍តាមនិទ្ទេសចំពោះសិស្សដែលទទួលបាននិទ្ទេស A និង B ផងដែរសម្រាប់កម្មវិធីសញ្ញាបត្រមួយ(AUPP Single Degree Programs) ដោយសាលានឹងផ្ដល់ជូនសម្រាប់និទ្ទេស A នូវអាហារូបករណ៍១៥០០ដុល្លាររយៈពេល៤ឆ្នាំ និងនិទ្ទេស B ទទួលបាន១០០០ដុល្លាររយៈពេល៤ឆ្នាំ ។ រីឯកម្មវិធីសញ្ញាបត្រពីរ( AUPP Single Degree Programs) សាលានឹងផ្ដល់ជូនអាហារូបករណ៍ ៤៥០០ដុលា្លរយះពេល២ឆ្នាំសម្រាប់និទ្ទេស A និង ៣៥០០ដុល្លាររយៈពេល២ឆ្នាំសម្រាប់និទ្ទេស B ។ លើសពីនេះក៏មានអាហារូបករណ៍រហូតដល់ ៧០% ចំនួន១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។
សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់តំណភ្ជាប់ https://bit.ly/AUPPScholarships ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០៩៣-៩៩០-០២៣ ។

សូមបញ្ជាក់ដែរថា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញជាសាកលវិទ្យាល័យដែលឈានមុខក្នុងប្រទេសកម្ពុជាដែលផ្ដល់ជូននូវការអប់រំតាមបែបអាមេរិកដែលមានគុណភាពខ្ពស់ និងជាសាកលវិទ្យាល័យតែមួយគត់ដែលផ្តល់កម្មវិធីសញ្ញាបត្រពីរដែលមានការទទួលស្គាល់ជាអន្តរជាតិពីសហរដ្ឋអាមេរិក៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2025
SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2023
សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាសទទួលពាក្យសម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/06/2026
ជាឱកាសសម្រាប់យុវជនកម្ពុជាក្នុងការផ្លាស់ប្តូរការសិក្សាទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេសអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2026
តាមរយៈកម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅឆ្នាំ២០២៦ នេះ សាកលវិទ្យាល័យ University of Bath ចក្រភពអង់គ្លេស នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិឆ្នើម...

បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតវិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2026
សម្រាប់មន្រ្តីនគរបាល ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍សរុបចំនួន៤០កន្លែង...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2024
វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...





































































