ភ្នំពេញ – កាលពីថ្ងៃទី១ ខែវិច្ឆិកា កន្លងទៅនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធី សទ្ទានុក្រមបច្ចេកសព្ទ តាមអនឡាញ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។
ឯកឧត្តមបណ្ឌិត សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរបានមានប្រសាសន៍ថា អ្នកប្រើប្រាស់អាចទាញយក សទ្ទានុក្រមនេះ នៅលើទូរស័ព្ទដៃឆ្លាតវៃ (ស្មាតហ្វូន) ដោយគ្រាន់តែដោនឡូតនូវកម្មវិធីឈ្មោះថា Lexicon KH ។

បើតាមឯកឧត្តមបណ្ឌិត សទ្ទានុក្រមបច្ចេកសព្ទអនឡាញនេះ ផ្ទុកនូវពាក្យបច្ចេកទេសចំនួន ៣៧៦៦ពាក្យ ក្នុងនោះមានពាក្យបច្ចេកទេសនៅលើផ្នែកកសិកម្ម ចំនួន ១៧៥ ពាក្យ, ផ្នែកគណិតវិទ្យាចំនួន២៧៨ពាក្យ, ផ្នែកគីមីវិទ្យាចំនួន២៥៤ពាក្យ, ឈ្មោះប្រទេសនិង រាជធានីចំនួន៣៩០ពាក្យ, ផ្នែកទស្សនវិជ្ជាចំនួន២១៦ពាក្យ, បច្ចេកវិទ្យាព័ត៌មានចំនួន២១៣ ពាក្យ, ប្រវត្តិវិទ្យាចំនួន១៣៥ពាក្យ, ភាសាវិទ្យាចំនួន១៣៩ពាក្យ, ភូមិវិទ្យាចំនួន៤៥១ពាក្យ, រូបវិទ្យាចំនួន៨៦ពាក្យ, វប្បធម៌ចំនួន១៦២ពាក្យ, វិចិត្រសិល្បៈចំនួន ២៨៤ពាក្យ, វិទ្យសាស្ត្រនយោបាយ និងការទូតចំនួន១១៥ពាក្យ, វិទ្យសាស្ត្រសេដ្ឋកិច្ចចំនួន ២៤៤ពាក្យ, វេជ្ជ សាស្ត្រចំនួន៣៣២ពាក្យ និង អក្សរសិល្ប៍ចំនួន២៩២ពាក្យ។
ឯកឧត្តមបណ្ឌិតបន្តថា ការដាក់ឱ្យប្រើប្រាស់ពាក្យបច្ចេកទេសទាំងនេះ គឺមិនទាន់គិតពីបច្ចេកសព្ទដែលស្នើឡើង ដោយក្រសួង ស្ថាប័នរដ្ឋ និងឯកជននៅឡើយទេ។

ជាមួយគ្នានេះបើតាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាថា «សូហ្វវែរសទ្ទានុក្រមអនឡាញ» នេះ ប្រមូលផ្តុំនូវបច្ចេកសព្ទទាំងអស់ដែលមាននៅក្នុងព្រឹត្តិបត្រ និងសទ្ទានុក្រមនានា ដើម្បីឱ្យអ្នកប្រើប្រាស់ភាសាខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់ងាយស្រួល ចំណេញពេលវេលានិងថវិកា ខណៈក្រុមប្រឹក្សាជាតិភាសាខ្មែរ បាននិងកំពុងធ្វើបច្ចុប្បន្នភាពដោយបញ្ចូលបច្ចេកសព្ទថ្មីៗបន្ថែមទៀត តាមស្ថានភាពជាក់ស្តែង ដើម្បីឱ្យភាសាខ្មែរសម្បូរពាក្យបច្ចេកទេសសម្រាប់ប្រើប្រាស់តាមមុខជំនាញ។
សូមបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយកន្លងមកក្រុមប្រឹក្សាជាតិមួយនេះ បានសម្រេចសមិទ្ធផលដូចជា ព្រឹត្តិបត្រ សទ្ទានុក្រមបច្ចេកសព្ទ សៀវភៅ វេយ្យាករណ៍ភាសាខ្មែរ បង្កើតទិន្នន័យពាក្យដែលមានក្នុងវចនានុក្រមខ្មែរ បង្កើតសូហ្វវែរកំណែតម្រូវភាសាខ្មែរ ការផ្សព្វផ្សាយ និងមានសមិទ្ធផលផ្សេងៗជាច្រើនទៀត ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី Kemitraan Negara Berkembang ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2023
ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...
អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2023
សម្រាប់សិស្សានុសិស្ស ឬយុវជន ដែលមានបំណងចង់សិក្សាជំនាញវិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថានបច្ចេកទេសភូមិភាគតេជោសែនសៀមរាប...
ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំងជំនាន់ទី៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...
ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុងប្រទេសសិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/01/2023
កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...
ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2025
សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...
ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/10/2023
ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2025
តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...





























