ភ្នំពេញ- មជ្ឈមណ្ឌលកូរ៉េ SOFTWARE HRD បានប្រកាសផ្តល់អាហារូបករណ៍ផ្នែកព័ត៌មានវិទ្យា ចាប់ពីកម្រិតទាប រហូតដល់ថ្នាក់កម្រិតខ្ពស់ សម្រាប់ឆ្នាំសិក្សាថ្មី ២០២២ ។
លក្ខខណ្ឌផ្ដល់ជូនអាហារូបករណ៍នេះ គឺសម្រាប់តែនិស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី០៣ ផ្នែកព័ត៌មានវិទ្យា ហើយអាចសិក្សាពេញម៉ោងចាប់ពី ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ(៨:០០ព្រឹក ដល់ ៥:០០ល្ងាច) និងថ្ងៃសៅរ៍ (៨:០០ព្រឹក ដល់ ១២:០០ថ្ងៃត្រង់) ។

បេក្ខជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីអាហារូពករណ៍ រួមមាន ៖ ការបង្ហាត់បង្រៀនពីអ្នកដែលមានជំនាញព័ត៌មានវិទ្យា ការសិក្សាពីបច្ចេកវិទ្យាថ្មីៗ។
សាលាមានសម្ភារសិក្សាសំបូរបែបទាំងទ្រឹស្តី និងការអនុវត្ត បរិយាកាសសិក្សាល្អ និងទំនើប មានឱកាសក្លាយជាអ្នកជំនាញ Software Developer កម្រិតខ្ពស់ ទទួលបានប្រាក់ឧបត្ថម្ភហូតដល់១០០ដុល្លារក្នុងមួយខែសម្រាប់ថ្នាក់មូលដ្ឋាន និងរហូតដល់ ១៤០ដុល្លាក្នុងមួយខែសម្រាប់ថ្នាក់កម្រិតខ្ពស់។
ក្រៅពីនេះបេក្ខជនក៏មានឱកាសទទួលបានការងារក្នុងស្រុក និងក្រៅស្រុក និងមានឱកាសទទួលបានអាហារូបករណ៍ផ្នែកព័ត៌មានវិទ្យាទៅសិក្សាថ្នាក់អនុបណ្ឌិត និង បណ្ឌិតនៅប្រទេសកូរ៉េថែមទៀផង។ លើសពីនេះ និស្សិតទាំងអស់ក៏ទទួលបានការឧបត្ថម្ភ អាហារថ្ងៃត្រង់ ឯកសណ្ឋាន កន្លែងស្នាក់នៅ (សម្រាប់និស្សិតមកពីបណ្តាខេត្ត) ការចែករំលែកចំណេះដឹង និងបទពិសោធន៏ ពីវាគ្មិនពិសេសៗទាំងក្នុងស្រុក និងក្រៅស្រុក និងកម្មវិធីកីឡា។
វគ្គសិក្សាកម្រិតមូលដ្ឋានមាន Java Standard Edition (J2SE), Spring Framework, OOP Concept, MVC Pattern, Web Server ( NGINX ), Database Management, HTML, CSS, Bootstrap, MDBootstrap, UI/UX Design, JavaScript, jQuery, ECMAScript statement និង ReactJS។ សម្រាប់ថ្នាក់កម្រិតខ្ពស់ និស្សិតអាចជ្រើសរើសមុខវិទ្យាណាមួយដើម្បីរៀនមាន Android Development, iOS Development, Spring and Angular (Advanced), Hybrid Mobile Development (React Native), DevOps Engineering, Blockchain Development។
និស្សិតអាចធ្វើការចុះឈ្មោះតាមរយៈ៖ https://register.kshrd.com.kh ។ ចាប់ផ្ដើមទទួលពាក្យពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2024
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...
រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយមិនគិតថ្លៃពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ប្រកាសជាថ្មីក្នុងការជ្រើសរើសសិក្ខាកាមចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយមិនគិតថ្លៃ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។
អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2024
ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...
ឱកាសសិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2023
ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...
អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/05/2024
សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមានបំណងចង់រៀនធ្វើនំ ធ្វើម្ហូប ក៏ដូចជាធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...
ឱកាសសិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2023
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ បានប្រកាសជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយឥតបង់ថ្លៃលើគ្រប់ជំនាញ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
តាមរយៈការលើកស្ទួយក្នុងវិស័យអប់រំ ឯកឧត្ដមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រកាសជ្រើសរើសនិស្សិតចំនួន១៥នាក់ដើម្បីសិក្សាថ្នាក់...



























