ភ្នំពេញ៖ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលរាជរដ្ឋាភិបាលបានចាត់ឲ្យក្រសួងព័ត៌មានរៀបចំនោះ គ្រោងនឹងបញ្ជូនដើម្បីធ្វើការអនុម័តឆាប់ៗនេះហើយ ក្រោយពីបានបញ្ចប់សេចក្តីព្រាងដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកលឆ្នាំ២០២១ ដែលប្រារព្ធធ្វើកាលពីថ្ងៃទី២៨ ខែកញ្ញា កន្លងទៅនេះ បានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យក្រសួងព័ត៌មានបានរៀបចំព្រៀងសេចក្ដីច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះឡើង ដោយមានការចូលពីគ្រប់មជ្ឈដ្ឋានដើម្បីកសាងជាច្បាប់នេះឡើង”។ “ច្បាប់នោះបានរៀបចំសព្វគ្រប់អស់ហើយ នៅតែរង់ចាំការពិនិត្យចុងក្រោយពីក្រសួងយុតិ្តធម៌ដើម្បីជំរុញទៅរដ្ឋសភាក្នុងការដាក់ចេញអនុវត្តន៍ច្បាប់នេះ ”។
ជាមួយគ្នានេះ ក្នុងនាមជាប្រធានក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កញារីទ្ធ ក៏សូមអបអរសាទរ ទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសកលឆ្នាំ២០២១នេះ ដោយថា សិទ្ធិទទួលបានព័ត៌មានជាសកលនេះ គឺជាសិទ្ធិមួយដែលមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យដើម្បីមានការចូលរួមដ៌ប្រសើរ ការទទួលបានព័ត៌មានមួយល្អ ត្រឹមត្រូវ និងជាក់លាក់។
បើតាមឯកឧត្តមរដ្ឋមន្រ្តីថា ព័ត៌មានវាជាមូលដ្ឋាននៃការជ្រើសរើស ឬការសម្រេចចិត្តផ្សេងៗរបស់ប្រជាជននៅក្នុងការជ្រើសរើសអ្នកដឹកនាំ ក្នុងការផ្ទៀតផ្ទាត់គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមសង្ឃឹមថា ប្រជាជនកម្ពុជានឹងទទួលបាននូវសិទ្ធិទទួលបានព័ត៌មានដ៏ជាក់លាក់ពិតប្រាកដដើម្បីធ្វើការសម្រេចចិត្ត។
គួរបញ្ជាក់ផងដែរថា សិទ្ធិទទួលព័ត៌មានជាសកល ត្រូវបានកំណត់ដោយសន្និសីទសកលអង្គការយូណេស្គូក្នុងឆ្នាំ ២០១៥ និងត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។ សិទ្ធិទទួលបានព័ត៌មានជាសកលត្រូវបានទទួលស្គាល់ និងប្រកាសនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៤ ដែលដាក់ប្រារព្ធថ្ងៃទី២៨ ខែកញ្ញាជាទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកល (IDUAI)។
ដោយឡែកសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ត្រូវបានអនុញ្ញាតឲ្យតាក់តែងកាលពីឆ្នាំ២០១៣ ដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធនានា ដូចជាក្រសួងព័ត៌មាន, ក្រសួងយុត្តិធម៌ និងក្រសួងរាជរដ្ឋាភិបាលមួយចំនួនទៀត។ ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានដែលមាន៩ជំពូក និង៣៨មាត្រា មានគោលបំណងធានាឲ្យសាធារណជនគ្រប់រូបនូវសិទ្ធិសេរីភាពក្នុងការទទួលព័ត៌មានពីសាធារណៈដោយស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2024
កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/08/2023
កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2026
សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

ឱកាសសិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2023
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ បានប្រកាសជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយឥតបង់ថ្លៃលើគ្រប់ជំនាញ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់អាហារូបករណ៍ដល់យុវជនចំនួន១៥០នាក់ សិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃ ជំហានទី២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/03/2024
វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2026
ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2025
កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

































































