សាកលវិទ្យាល័យ Lausanne ផ្ដល់អាហារូបករណ៍ថ្នាក់បណ្ឌិតដល់និស្សិតអន្តរជាតិសម្រាប់សិក្សា២០២២ សិក្សានៅប្រទេសស្វីស ។ អាហារូបរកណ៍នេះផ្ដល់ជូនពេញថ្លៃសិក្សាពីកម្មវិធី Quantitative program នៃនាយកដ្ឋានវេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រប្រទេសស្វីស ។ អាហារូបករណ៍ថ្នាក់បណ្ឌិតនេះ ផ្ដល់ជូនដល់និស្សិតជាង ១២០ប្រទេសដាក់ពាក្យសុំអាហារូបករណ៍មុនថ្ងៃផុតកំណត់ ។ ជំនាញដែលអាហារូបរកណ៍ផ្ដល់ជូនរួមមាន ជីវវិទ្យាកោសិកា ជីវវិទ្យាកោសិកាដើម ជីវវិទ្យាគណនា ឌីអិនអេបុរាណ វិទ្យាសាស្ត្រវិទ្យុសកម្ម មីក្រូជីវវិទ្យា ជំងឺមហារីក វិស្វកម្មជាលិកា និងសម្ភារៈជីវសាស្រ្ត ។
ឯកសារដែលតម្រូវឱ្យបេក្ខជនមានក្នុងការដាក់ពាក្យសុំអាហារូបកណ៍ រួមមាន ព័ត៌មានលម្អិតផ្ទាល់ខ្លួន Cover letter សង្ខេបនិក្ខេបបទអនុបណ្ឌិត ប្រវត្តិរូបសង្ខេប ដែលឯកសារទាំងអស់នេះត្រូវធ្វើជា PDF ។ និស្សិតដែលជាប់អាហារូបករណ៍នឹងមានឱកាសការងារពី UNIL ឬ CHUV ដែលមានរយៈពេលមួយឆ្នាំ ឬអាចបន្តដល់រយៈពេលប្រាំឆ្នាំ ដោយការចាប់ផ្ដើមធ្វើការងារនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ។
និស្សិតទាំងអស់ត្រូវត្រៀមខ្លួនជាស្រេចដើម្បីជាប់ជាបេក្ខជននៅសាកលវិទ្យាល័យ Lausanne ក្នុងការសិក្សាស្រាវជ្រាវដែលមានធ្វើការនៅពិសោធន៍ផ្ទាល់។ ត្រៀមខ្លួនទទួលយកចំណេះដឹង និងការយកចិត្តទុកដាក់ក្នុងការសិក្សា រួមបន្ថែមជំនាញសរសេរ និងភាសាអង់គ្លេស ។ ផុតកំណត់ទទួលពាក្យថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ និងសម្ភាសន៍តាមរយៈអនឡាញ ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅតាមរយៈតំណភ្ជាប់ https://tinyurl.com/ks4d2smd ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 30/09/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2024
កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាសផ្តល់អាហារូបករណ៍ដែលមានតម្លៃរហូតដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/06/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2025
អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/12/2023
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2025
សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2024
អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យអាចធ្វើឡើងពីពេលនេះ...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2025
កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...




































































