ភ្នំពេញ – ការកំណត់គោលដៅនិងប្ដេជ្ញាចិត្តសិក្សារៀនសូត្រអាចជួយឱ្យយុវជនទទួលបានអាហារូបករណ៍តាមក្ដីស្រមៃរបស់ខ្លួន ។ លោក អ៊ុយ មករា ជានិស្សិតម្នាក់ក្នុងចំណោមបីនាក់ដែលជាប់អាហារូបករណ៍ទៅសិក្សាប្រទេសរុស្ស៊ី នៃវិទ្យាស្ថាន MGIMO (Moscow State Institute of International Relations) បាននិយាយថា ការស្វែងរកអាហារូបករណ៍សិក្សានៅក្រៅប្រទេស មិនមានអ្វីពិបាកទេឱ្យតែមានចិត្តចង់បន្តការសិក្សានៅក្រៅពិតមែន។

លោក អ៊ុយ មករា ជានិស្សិតជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ី ឆ្នាំ២០២១ បានប្រាប់មកកាន់ AMS ថា លោកបានជាប់អាហារូបករណ៍ទៅសិក្សាក្រៅប្រទេសចំនួនប្រាំកន្លែង ក្រោយដាក់គោលដៅស្វែងរកអាហារូបករណ៍អស់រយៈពេលជាងពីរឆ្នាំ ។
យុវជនសម្បុរខ្មៅស្រអែមរូបនេះបានបញ្ជាក់ថា មុនពេលជ្រើសរើសយកអាហារូបករណ៍ទៅសិក្សាប្រទេសរុស្ស៊ី លោកក៏បានជាប់អាហារូបករណ៍ចំនួនប្រាំរួមមាន
អាហារូបករណ៍ទៅប្រទេសថៃ ប្រទេសហ្វាំងឡង់ ចក្រភពអង់គ្លេស និងប្រទេសរុស្ស៊ី (ជំនាញសេដ្ធកិច្ច និងជំនាញទំនាក់ទំនងអន្តរជាតិ)។ លោកបន្តថា លោកសម្រេចចិត្តជ្រើសរើសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសរុស្ស៊ីតែមួយប៉ុណ្ណោះ ជំនាញទំនាក់ទំនងអន្តរជាតិ រយៈពេលប្រាំឆ្នាំ។
និស្សិតវ័យម្ភៃឆ្នាំមកពីខេត្តកំពង់ធំរូបនេះ បានបន្តថា និស្សិតត្រូវស្វែងរកអាហារូបករណ៍ហើយចាប់ក្ដីស្រមៃខ្លួនឯងឱ្យជាប់ព្រោះឱកាសអាហារូបករណ៍ក្រៅប្រទេសកំពុងរង់ចាំ ។
“ខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលមានឱកាសទទួលបានអាហារូបករណ៍ទៅសិក្សាសាកលវិទ្យាល័យ MGIMO ដែលជាសាកលវិទ្យាល័យមាននិស្សិតចម្រុះជាង៩០ប្រទេសទូទាំងពិភពលោក និងមានឈ្មោះល្បីនៅទ្វីបអឺរ៉ុប”
លោក អ៊ុយ មករា
យុវជន អ៊ុយ មករា រូបនេះបានបញ្ជាក់ថា ដោយសាកលវិទ្យាល័យ MGIMO នេះមានឈ្មោះល្បីបំផុតមួយនៅក្នុងប្រទេសរុស្សី មានបុគ្គលល្បីៗ ថ្នាក់ដឹកនាំបណ្ដាប្រទេសមួយចំនួនមកពីជុំវិញពិភពលោក រួមទាំងឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់សិក្សានៅទីនោះផងដែរ ទើបលោកសម្រេចចិត្តជ្រើសរើសអាហារូបករណ៍ទៅរុស្សី បើទោះបីជាមានការឧបត្ថម្ភតិចតួចពីអាហារូបករណ៍ក្តី។
អ៊ុយ មករា បានប្រាប់ដល់ AMS បន្តថា លោកជ្រើសរើសជំនាញទំនាក់ទំនងអន្តរជាតិ ព្រោះលោកស្រឡាញ់ការទៅសិក្សានៅក្រៅប្រទេស មានចំណូលចិត្តក្នុងការធ្វើទំនាក់ទំនង និងចូលចិត្តចែករំលែក ។ មុនជាប់អាហារូបករណ៍ទៅប្រទេសរុស្សី មករាក៏បានធ្វើការដាក់ពាក្យទៅប្រទេសផ្សេងដែរ ដូចជាទៅប្រទេសថៃ ប្រទេសចិន ប្រទេសហ្វាំងឡង់ និងចក្រភពអង់គ្លេស។
ក្នុងការដាក់ពាក្យដើម្បីជាប់អាហារូបករណ៍ទៅប្រទេសរុស្សីតម្រូវមានឯកសារចាំបាច់មាន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បកប្រែជា អង់គ្លេស និងរុស្ស៊ី) ព្រឹត្តបត្រពិន្ទុថ្នាក់ទី១២ (បកប្រែជាអង់គ្លេស) លិខិតឆ្លងដែន(បកប្រែជា អង់គ្លេស និងរុស្ស៊ី) Motivation Latter (ជាភាសាអង់គ្លេស) លិខិតពិនិត្យសុខភាសាបកប្រែភាសារុស្ស៊ី) បទពិសោធន៍ការងារស្ម័គ្រចិត្ត និងការសិក្សាជំនាញទន់ ឬវគ្គបណ្ដុះបណ្ដាលផ្សេងៗ(ប្រសិនបើមាន) និងធ្វើការដាក់ពាក្យនៅស្ថានទូតរុស្សីប្រចាំប្រទេសកម្ពុជា។ ម្យ៉ាងទៀត លោក មករា និងនិស្សិតពីរនាក់ទៀតក៏កំពុងត្រៀមខ្លួនធ្វើដំណើរចេញទៅប្រទេសរុស្ស៊ីនៅចុងខែតុលានេះ។
លោក អ៊ុយ មករា បានបញ្ជាក់ថា ក្រោយបញ្ចប់ការសិក្សា លោកនឹងយកចំណេះដឹងដែលទទួលបានពីការសិក្សានៅប្រទេសរុស្សីមកអភិវឌ្ឍន៍ប្រទេសជាតិ និងអភិវឌ្ឍន៍ខ្លួនឯងឱ្យក្លាយជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសសម្ព័ន្ធមិត្ត ជាពិសេសប្រទេសរុស្សី ។ លោកសំណូមពរដល់អ្នកសិក្សាគ្រប់រូបដែលមានក្ដីស្រមៃសិក្សា អាហារូបករណ៍នៅក្រៅប្រទេស គួរធ្វើការតាមដានដំណឹងអាហារូបករណ៍ឱ្យបានច្រើន និងដាក់ពាក្យឱ្យបានច្រើន ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2024
ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅប្រទេសណូវ៉េលហ្សេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2024
អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 28/03/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 29/05/2026
សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយមិនគិតថ្លៃពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ប្រកាសជាថ្មីក្នុងការជ្រើសរើសសិក្ខាកាមចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយមិនគិតថ្លៃ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2024
ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...





































































