ព្រះមហាវិមលធម្ម ពិន សែម ៖ សាលារៀនជាកន្លែងផ្ដល់ចំណេះដឹងនិងបណ្ដុះបញ្ញវន្ត

ភ្នំពេញ៖ ព្រះមហាវិមលធម្ម ពិន សែម ព្រះគ្រូចៅ​អធិ​ការ​វត្តរាជ​បូណ៌​ ក្រុងសៀមរាប មានដីកាថា គ្រប់ចំណេះវិជ្ជាទាំងអស់ត្រូវរៀនពីសាលារៀនត្រឹមត្រូវ ហើយសាលាជាទីកន្លែងបណ្ដុះបណ្ដាលមនុស្សគ្រប់គ្នាឱ្យក្លាយជាបញ្ញវន្ត ។ ការលើកឡើងនេះនៅក្នុងសិក្ខាសាលាស្តីពីការរៀប​ចំខ្លួន​ឱ្យក្លាយ​ជាបញ្ញ​វន្ត​សត​វត្ស​ទី២១ កាលថ្ងៃអាទិត្យកន្លងទៅ រៀបចំដោយក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គម ។

ព្រះមហាវិមលធម្ម ពិន សែម មានដីកាបញ្ជាក់ថា សាលារៀនជាទីតាំងបង្ហាត់វិជ្ជាច្បាស់លាស់ត្រឹមត្រូវតាមក្បួនដោយ​សេចក្ដីពិត មានហេតុផល មិនមែនចេះតែបង្រៀនតាមដែលនឹកឃើញនោះទេ ។ សាលារៀនជាផ្នែកមួយសំខាន់ផ្តល់​ចំណេះដឹងដែលអាចដឹកនាំបញ្ញវន្តគ្រប់រូបឱ្យប្រើប្រាស់ចំណេះវិជ្ជារបស់ខ្លួនជួយដល់សង្គមជាតិ ។

« វិជ្ជាជាទ្រព្យដែលអាចប្រើបានគ្រប់សព្វលើសទ្រព្យនានា អ្នកមានទ្រព្យស្រាប់អាប់ឥតវិជ្ជា មិត្តភក្តិផងគ្នាគេច្រើនមើលងាយ»

ព្រះមហាវិមលធម្ម ពិន សែម

ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ បានបន្ថែមថា ដោយសារតែកសាងចំណេះវិជ្ជាដល់មនុស្ស រដ្ឋាភិបាលនៅទូទាំងពិភពលោកបង្កើតឱ្យមានសាលារៀនថ្នាក់បឋម ថ្នាក់អនុវិទ្យាល័យ វិទ្យាល័យ និងសាកលវិទ្យាល័យជាដើម ។ សាលារៀនជាកន្លែងអប់រំគ្រប់កម្រិតថ្នាក់ឱ្យមនុស្សក្លាយជាបញ្ញវន្តជួយទៅដល់សង្គម និងប្រទេសជាតិទៅថ្ងៃមុខ ។

ព្រះអង្គមានដីកាបញ្ជាក់បន្ថែមទៀតថា ពាក្យបញ្ញ ប្រែថាអ្នកដែលមានវិជ្ជាខ្ពង់ខ្ពង់បានសិក្សារៀនសូត្របានយ៉ាងទូលំទូលាយ ។ ចំណែកឯពាក្យថា វន្ត មានន័យថាមាន ។ ដូចនេះបញ្ញវន្តមានន័យថា អ្នកដែលមានប្រាជ្ញា ព្រមទាំង​ចេះ​ប្រើប្រាស់​​ចំណេះដឹង ចំណេះធ្វើ និង​សមត្ថភាព​ខាង​ផ្នែក​បញ្ញា ។

ព្រះមហាវិមលធម្ម ពិន សែម បានពន្យល់បន្តថា បណ្ឌិតនិងបញ្ញវន្តត្រូវផ្ដើមចេញការសិក្សាពីសាលារៀន មិនមែនចេះតែហៅឈ្មោះបណ្ឌិតនោះឡើយ ។ ទៀតសោត បណ្ឌិតជាអ្នកមានអប់រំកាយ វាចា ចិត្តរបស់ខ្លួនល្អ និងត្រូវមានសីល សមាធិ និងចំណេះវិជ្ជា ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...