ភ្នំពេញ៖ ដំណាក់កាលនៃការបិទខ្ទប់ (Lockdown) នៅរាជធានីភ្នំពេញ និងក្រុងតាមខ្មៅខេត្តកណ្ដាលកំពុងអូសបន្លាយនៅពេលនេះ បណ្ដាលឱ្យប្រជាពលរដ្ឋក្រីក្រមួយចំនួនជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ អាជ្ញាធរមូលដ្ឋានបានខ្នះខ្នៃងជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់តាមតំបន់ដល់ប្រជាពលរដ្ឋ ក្នុងនោះមានទាំងសកម្មភាពចែករំលែកធនធានជាស្បៀងអាហារពីបណ្តាអ្នកមានទឹកចិត្តនិងជីវភាពធូរធារមួយចំនួនផងដែរ។ ការចែករំលែកអំណោយទាននៅពេលនេះ ជាទង្វើបង្ហាញពីតម្លៃនៃក្តីស្រឡាញ់ ការជួយយកអាសារគ្នាទៅវិញទៅមក និងបង្ហាញពីសីលធម៌រស់នៅដោយសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម។
ស្ត្រីទទួលបានកញ្ចប់ស្បៀងអាហារពីក្រុមការងារកញ្ញា ប៉ុន ថាវៈអឆ្ឆរា
បុរសចំណាស់ធ្លាក់ស៊ីក្លូទទួលបានកញ្ចប់ស្បៀងអាហារពីក្រុមការងារកញ្ញា ប៉ុន ថាវៈអឆ្ឆរា
ធ្លាប់បានផ្តល់អំណោយទានស្បៀងអាហារដល់កម្មករសំណង់ អ្នកលក់តាមដងផ្លូវ លោកតាស៊ីក្លូ និងជនមានពិការភាពក្នុងដំណាក់កាលនៃការបិទខ្ទប់នេះ កញ្ញា ប៉ុន ថាវៈអឆ្ឆរា ជាស្ថាបនិកនៃក្រុមហ៊ុនមួយ បាននិយាយថា ដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩ ប្រជាពលរដ្ឋក្រីក្រជួបការលំបាកខ្លាំង។ កញ្ញាកំពុងរៀបចំកម្មវិធីកៀងគរថវិកាតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដើម្បីប្រមូលទិញស្បៀងអាហារជូនប្រជាពលរដ្ឋក្រីក្រទាំងនោះ។
“ខ្ញុំឃើញបងប្អូនខ្វះខាតស្បៀងនិងម្ហូបអាហារមានទឹកមុខរីករាយ ពេលពួកយើងបានចែករំលែកក្តីស្រឡាញ់ទៅកាន់ពួកគាត់ ! ខ្ញុំជឿថាអំពីល្អដែលធ្វើចេញពីទឹកចិត្តរបស់យើងទោះតិចក្ដី ឬច្រើនក្ដី វាជាការបរិច្ចាគដោយក្ដីស្រឡាញ់ទៅដល់មនុស្សដែលត្រូវការពិតប្រាកដ។ យើងកំពុងជួយសង្គមជាតិយើងឱ្យបានប្រសើរទាំងអស់គ្នា”។
កញ្ញា ប៉ុន ថាវៈអឆ្ឆរា
តាមទម្លាប់ថ្ងៃបុណ្យវិសាខបូជា គ្រួសារខ្មែរភាគច្រើនតែងទៅធ្វើបុណ្យដាក់ទាននៅតាមទីអារាមនានា។ ប៉ុន្តែក្នុងដំណាក់កាលកូវីដ-១៩ កំពុងរីករាលដាលនេះ សកម្មភាពចែករំលែកក្តីស្រឡាញ់តាមរយៈការផ្តល់ស្បៀងអាហារជាទានតែងកើតមានជាបន្តបន្ទាប់។ គ្រួសារលោក សី លីហ៊ាង រស់នៅសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ បានធ្វើកម្មវិធីសប្បុរសធម៌ចែករំលែកធនធានដល់ប្រជាពលរដ្ឋ ១០០គ្រួសារ មានអង្ករ១០ គីឡូក្រាម មី អំបិល ទឹកស៊ីអ៊ីវ និងទឹកត្រី យល់ឃើញថា ដំណាក់កាលជួបការលំបាកដោយសារឥទ្ធិពលកូវីដ-១៩ ជាពេលវេលាដែលត្រូវជួយគ្នាទៅវិញទៅតាមលទ្ធភាព។
ប្រជាពលរដ្ឋនៅរស់នៅសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ បានទទួលកញ្ចប់ស្បៀងអាហារពីគ្រួសារយុវជន សី លីហ៊ាង ។ “ខ្ញុំនិងគ្រួសារពិតជាសប្បាយរីករាយពេលបានជួយពួកគាត់នៅក្នុងពេលនេះ ! ខ្ញុំឃើញពួកគាត់ជួបការលំបាកខ្លាំង ហើយនេះជាសាធារណទានមួយដែលកើតចេញពីទឹកចិត្តជ្រះថ្លា ដែលយើងអាចធ្វើបានតាមលទ្ធភាពក្នុងស្មារតីខ្មែរជួយខ្មែរ ហើយខ្ញុំនៅតែបន្តជួយទៀតតាមលទ្ធភាព”។
លោក សី លីហ៊ាង
គួរបញ្ជាក់ផងដែរថា នៅក្នុងកាលទេសៈដ៏លំបាកបណ្តាលមកពីជំងឺកូវីដ-១៩ មួយនេះ នៅលើតាមបណ្ដាញសង្គមមានប្រជាពលរដ្ឋខ្មែរជាច្រើនបានចែករំលែកធនធានមានស្បៀងអាហារ ឬថវិកាដល់អ្នកខ្វះខាត ក្នុងន័យជួយទៅគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន ហើយសកម្មភាពទាំងនោះក៏គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍នៅសល់រយៈពេលប្រមាណ ៣សប្ដាហ៍ទៀតប៉ុណ្ណោះ ពេលវេលានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦ កាន់តែខិតជិតមកដល់ហើយ។ កាន់តែគៀកថ្ងៃប្រឡង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ខណៈដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាន់តែខិតជិតមកដល់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញបំរាម ដោយកំណត់ច្បាស់លាស់ចំពោះសកម្មភាពលួចចម្លង និងការបង្កភាពវឹកវរក្នុងបន្ទប់ប្រឡង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍អង្គការ Action Education Cambodia បានបោះពុម្ពសៀវភៅសរសេរសរុបចំនួន ១ លានក្បាល ដើម្បីផ្គត់ផ្គង់សម្ភារៈសិក្សាដល់សិស្សានុសិស្សនៅទូទាំងប្រទេស ខណៈសៀវភៅនីមួយៗមិនត្រឹមតែជាឧបករណ៍សម្រាប់ការសិក្សាប៉ុណ្ណោះទេ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសថា ខ្លួននឹងបន្តចូលរួមសង្កេតការណ៍ នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡងថ្ងៃទី១០ សីហា ឆ្នាំ២០២៦។ សម្រាប់ការប្រឡងនេះ ACU
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ក្នុងឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ ប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ៣១៤កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍យុវតីជនជាតិចិនអាយុ ១៨ ឆ្នាំម្នាក់ មកពីគ្រួសារកសិករក្រីក្រនៅខេត្តហឺណាន បានក្លាយជាចំណាប់អារម្មណ៍ទូទាំងប្រទេស បន្ទាប់ពីទទួលបាន ៦៩៩ ពិន្ទុ ក្នុងចំណោម ៧៥០ ពិន្ទុ នៅក្នុងការប្រឡងកៅខោវ (Gaokao) ឆ្នាំ២០២៦…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ដើម្បីរក្សារបៀបរៀបរយក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញប្រកាស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា កាលពីម្សិលមិញបានចេញសេចក្តីណែនាំឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស ពង្រឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម បន្ទាប់ពីករណីកុមារទទួលការព្យាបាលជំងឺនេះ..
ព័ត៌មានជាតិ, ព្រឹត្តិការណ៍«នៅពេលដែលបរាជ័យ សូមកុំប្តូរគោលដៅ តែត្រូវប្តូរយុទ្ធសាស្ត្រ», នេះជាការលើកឡើងរបស់ លោកស្រី ទិត ស្រីល័ង នាយិការងសាលាបឋមសិក្សា ថ្លុកជ្រៅ ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម ក្នុងឱកាសចែករំលែកបទពិសោធ…
ចំណេះជីវិត, ព្រឹត្តិការណ៍អ្នកដែលកំពុងសម្រកទម្ងន់មួយចំនួន តែងតែមើលរំលង និងកាត់បន្ថយការញ៉ាំផ្លែចេក ដោយសារតែវាមានផ្ទុកកាបូអ៊ីដ្រាត និងកាឡូរីខ្ពស់ជាងផ្លែឈើដទៃ។ ប៉ុន្តែអ្វីដែលគេច្រើនតែមិនបានដឹងនោះគឺ ផ្លែចេកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ