កម្ពុជាធ្វើជាម្ចាស់ផ្ទះ សន្និសីទអន្តរជាតិ ASIP ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា និងវិទ្យាសាស្ត្រប្រកបដោយចីរភាព

កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ASIP ជាលើកទី១ ក្នុងគោលដៅស្វែងរកដំណោះស្រាយបញ្ហាប្រឈមជាសាកលក្នុងការប្រើប្រាស់ និងគ្រប់គ្រងបញ្ញាសិប្បនិមិ្មត (AI) រ៉ូបូត ស្វ័យប្រវត្តិកម្ម និងប្រព័ន្ធឌីជីថលប្រកបដោយទំនួលខុសត្រូវ ដើម្បីធានាដល់ដំណើរការនវានុវត្តន៍ ភ្ជាប់ទៅនឹងក្រមសីលធម៌ ពិចារណាដល់បញ្ហាសង្គម និងការដាក់នូវការអនុវត្តគោលការណ៍។

ក្នុងសុន្ទរកថាបើកកម្មវិធីកាលពីថ្ងៃព្រហស្បត្តិ៍ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា បច្ចុប្បន្ន កម្ពុជាកំពុងខិតខំប្រឹងប្រែងក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ តាមរយៈផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍២០៣០ និងបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការវិនិយោគលើមូលធនមនុស្ស និងសមត្ថភាពផ្នែក STEM ។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អំឡុងពេលថ្លែងសន្ទរកថា។

ឯកឧត្តមសង្កត់ធ្ងន់ថា វាមិនមែនជារឿងដែលថា តើបច្ចេកវិទ្យាទាំងនេះនឹងកំណត់អនាគតរបស់យើង ឬអត់នោះទេ។ សំណួរពិតប្រាកដគឺថា តើយើងនឹងដឹកនាំការអភិវឌ្ឍបច្ចេកវិទ្យាទាំងនេះយ៉ាងណា ដោយភាពត្រឹមត្រូវ។

“វាមិនមែនជារឿងដែលថា តើបច្ចេកវិទ្យាទាំងនេះនឹងកំណត់អនាគតរបស់យើង ឬអត់នោះទេ។ សំណួរពិតប្រាកដគឺថា តើយើងនឹងដឹកនាំការអភិវឌ្ឍបច្ចេកវិទ្យាទាំងនេះយ៉ាងណា ប្រកបដោយភាពឆ្លាតវៃ និងមានទំនួលខុសត្រូវ ដើម្បីបម្រើគោលដៅបង្កើនវឌ្ឍនភាពសម្រាប់មនុស្សជាតិ”

លោកស្រីបណ្ឌិត Angelina ជានាយករងនៃ ASIP មានប្រសាសន៍ថា ការធ្វើសន្និសីទនេះឡើង គឺពិតជាមានសារៈសំខាន់ សម្រាប់បណ្ដាប្រទេសទាំងអស់ ដើម្បីចូលរួមគ្នាបង្កើតគោលនយោបាយ និងធ្វើឱ្យការស្រាវជ្រាវ ប្រព្រឹត្តិទៅដោយរលូន។

លោកស្រី ណ ឆវិន ជាអ្នកស្របសម្រួល លើកឡើងថា សន្និសីទនេះ មានគោលបំណងចម្បង ជំរុញឱ្យ​សាស្ត្រាចារ្យ និស្សិត និងស្រាវជ្រាវទាំងអស់ ធ្វើបទបង្ហាញ ពីការស្វែងរករបស់ខ្លួន ពាក់ព័ន្ធជាមួយនឹង បច្ចេកវិទ្យា នវានុវត្តន៍ គោលនយោបាយ និងបញ្ញាសិប្បនិម្មិត (AI) នៅក្នុងពេលបច្ចុប្បន្ន ក្នុងគោលដៅជំរុញការអភិវឌ្ឍការស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ប្រកបដោយចីរភាព។

បើតាម លោកស្រី ឆវិន សន្និសីទនេះ មានការចូលរួម ពីសាកលវិទ្យាល័យចំនួន ២២, ហើយឯកសារ ដែលបានស្រាវជ្រាវ និងធ្វើបទបង្ហាញទាំង ៧៥ អត្ថបទ នឹងបោះពុម្ពផ្សាយលើអត្ថបទស្រាជ្រាវនឹងបោះពុម្ភផ្សព្វផ្សាយក្នុងទិនានុប្បវត្តិ (Journal) របស់វិទ្យាស្ថាន ASIP (Asian Journal of Innovation and Policy) និងមានឱកាសបោះពុម្ភផ្សាយនៅលើ CamTech University Press, Electronic Journal of Business and Management (EJBM), Journal of Applied Technology and Innovation (JATI) និងJournal of Scientometric Research។

គួរជម្រាបជូនថា សន្និសីទអន្តរជាតិសង្គមអាស៊ីស្ថាននវានុវត្តន៍ និងគោលនយោបាយ (ASIP) ត្រូវបានរៀបចំឡើងជាលើកដំបូងក្នុងប្រទេសកម្ពុជា ដោយមានកិច្ចសហការរវាងសាកលវិទ្យាល័យខេមតិច និងសង្គមអាស៊ីសម្រាប់នវានុវត្តន៍ និងគោលនយោបាយ(Asian Society for Innovation and Policy- ហៅកាត់ថា ASIP) ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២៥។

នេះមិនត្រឹមតែជាសន្និសីទអប់រំប៉ុណ្ណោះទេ តែជាជួបជុំរវាងអ្នកស្រាវជ្រាវ សហគ្រិន អ្នកបង្កើតគោលនយោបាយ និងនិស្សិតក្នុងការផ្លាស់ប្តូរគំនិត ដើម្បីទប់ស្កាត់បញ្ហាប្រឈមមុខនានាលើផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រដែលកំពុងដាក់ប្រើប្រាស់ជាទូទៅដូចជាAI រ៉ូបូត និងវិស័យផ្សេងៗទៀត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...