ពានរង្វាន់វិស្វកម្មល្អបំផុត ពីការប្រកួតរ៉ូបូតអន្តរជាតិឆ្នាំ២០២៥ នៅម៉ុងហ្គោលី បង្ហាញពីភាពសមត្ថភាពច្នៃប្រតិដ្ឋ និង​បច្ចេកទេសខ្ពស់របស់យុវជន​កម្ពុជា

ក្នុង​ការ​ប្រកួត​រ៉ូបូត​អន្តរជាតិ​ឆ្នាំ​២០២៥ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ម៉ុងហ្គោលី កាលពីពេលថ្មីៗនេះ ក្រុម​កម្ពុជា​បាន​​ឈាន​ទៅ​ដល់វគ្គ៨ក្រុមចុងក្រោយ, ត្បិត​តែ​មិន​បាន​លើកពាន​សម្រាប់​ការ​ប្រកួត​ថ្នាក់អន្តរជាតិ​នេះ ប៉ុន្តែក្រុម​​កម្ពុជា​ទទួលបានពាន​វិស្វកម្ម​ល្អបំផុត “Best Enginerr Award” ដែលបង្ហាញពីការ​ទទួល​ស្គាល់សមត្ថភាពច្នៃប្រតិដ្ឋ និង​បច្ចេកទេសខ្ពស់របស់យុវជន​កម្ពុជា។

លោក សយ ក្សត្រា និស្សិត​ឆ្នាំទី៤ ផ្នែក​អគ្គិសនី និងថាមពល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាតំណាងក្រុមកម្ពុជា​បានឱ្យដឹងថា សម្រាប់ការប្រកួតរ៉ូបូតអន្តរជាតិដែលធ្វើ​ឡើង​កាលពីចុងខែសីហា ក្រុមរ៉ូបូតកម្ពុជា បានប្រកួតត្រឹមវគ្គ៨ក្រុមចុងក្រោយ ដោយប៉ះជាមួយហុងកុង ជាអ្នកឈ្នះ។ ប៉ុន្តែនៅពេលប្រកាសលទ្ធផល គឺក្រុមរ៉ូបូតកម្ពុជា បានជាប់ពានរង្វាន់ល្អបំផុត “Best Engineer Award”។ ការឈ្នះពាន “Best Engineer Award” នេះ លោក ក្សត្រា បញ្ជាក់ថា គឺដោយសារតែរ៉ូបូតរបស់ក្រុមកម្ពុជា​បានប្រើប្រាស់បច្ចេកវិទក្យាបាញ់បាល់ និងដេញតាមកន្ត្រកបានដោយស្វ័យប្រវត្តិ។ បច្ចេកវិទ្យា​នេះ គឺតែ៤ទៅ៥ក្រុមប៉ុណ្ណោះបានប្រើទម្រង់បច្ចេកទេសនេះ។ ម្យ៉ាង​ពាន “Best Engineer Award” ក៏​គណៈកម្មការផ្តោត​ទៅក្រុមមេកានិក ឬការឌីសាញរបស់ក្រុមបានល្អ មាំ និងមានភាពច្នៃប្រតិដ្ឋ។

“ពេលចាញ់ហុងកុងមានអារម្មណ៍ស្រពន់ចិត្តដែរ ប៉ុន្តែនៅពេលគណៈកម្មការប្រកាសក្រុមកម្ពុជាជាប់ពានរង្វាន់ល្អបំផុត Best Engineer Award គឺមានអារម្មណ៍សប្បាយចិត្ត និងមានមោទនភាព ដែលក្រុមអាចទទួលបានជ័យលាភីនេះ​ ព្រោះជ័យលាភីនេះបានមកដោយសារគណៈកម្មការមើលឃើញពីភាពច្នៃប្រតិដ្ឋរបស់យើង បច្ចេកទេសកើនឡើងល្អស្មើនឹងក្រុមខ្លាំងៗដែរ”

ការប្រកួតរ៉ូបូតអន្តរជាតិឆ្នាំ២០២៥ នៅប្រទេសម៉ុងហ្គោលី មានក្រុម​បេក្ខជនមកពី ១២ប្រទេសចូលរួមប្រកួត រួមមានប្រទេស​កម្ពុជា អេហ្ស៊ីប ហ្វីជី ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ណេប៉ាល់ ស្រីឡាំងកា ថៃ និងប្រទេសវៀតណាម។

តាមលក្ខន្តិកៈនៃការ​ប្រកួត ក្រុម​តំណាងប្រទេស​នីមួយៗ​ដែល​ចូលរួម​ប្រកួត តម្រូវ​ឱ្យ​បង្កើត​រ៉ូបូត​ចំនួន២ ដើម្បីប្រជែង​ប្រកួត​តាមរយៈ​ការ​បោះបាល់​ចូលទៅ​ក្នុងកន្រ្តក ដូចជាការ​លេងបាល់បោះ, ដូច្នេះ​ក្រុម​កម្ពុជា​បាន​ផលិតរ៉ូបូតទីមួយ ជារ៉ូបូតចាំទទួលបាល់ពីរ៉ូបូតមួយទៀត ហើយបាញ់បាល់បញ្ចូលកន្រ្តក និង រ៉ូបូតទីពីរ ជារ៉ូបូតអាចបោកបាល់ និងអាចបាញ់ចូលកន្រ្តក ឬបាញ់ទៅឱ្យរ៉ូបូតមួយទៀត ព្រមទាំងមានរនាំងបើកការពារកុំឱ្យភាគីម្ខាងទៀតបាញ់បាល់ចូលកន្រ្តកបាន។

សម្រាប់រ៉ូបូតដែលក្រុមកម្ពុជាយកទៅប្រកួត រ៉ូបូតទី១ ហៅថា R1- Black Mamba និងរ៉ូបូតទី២ ហៅថា R2- Night Hawk, ពួកវាមានបាតរាងជារង្វង់ កង្កត់ផ្ចិត ៨០០មីលីម៉ែត្រ កម្ពស់ចុះក្រោម ១.៥ម៉ែត្រ និងកម្ពស់លោតឡើងប្រមាណ ២.៤ម៉ែត្រ។ ក្រុមយុវជន​កម្ពុជា បាន​ប្រើប្រាស់​រយៈ​ពេល​ប្រមាណជិត១ឆ្នាំ ទើប​អាច​បង្កើតរ៉ូបូត​ទាំងពីរនេះ​ចេញជា​រូបរាង។

យ៉ាងណាក៏ដោយ​បន្ទាប់ពីចូលរួមប្រកួតរ៉ូបូតថ្នាក់អន្តរជាតិនេះ សម្រាប់លោក សយ ក្សត្រា ក៏​ដូចជា​បេក្ខជន​ផ្សេង​ទៀត ពិតជារៀនសូត្របានច្រើនពីការ​ប្រកួតមួយនេះ ជាពិសេសជំនាញបច្ចេកទេសដែលប្រើប្រាស់ថ្មីៗក្នុងការប្រកួត ហើយក៏រៀនពីការធ្វើការងារជាក្រុម ការអត់ធ្មត់ ការតស៊ូខ្លាំងជាដើម។ ពិសេស​ទៅទៀតនោះ បទពិសោធន៍​ពីកម្មវិធី​ប្រកួត​នេះ ក៏​គឺបានជួយ​​បណ្ដុះគំនិតច្នៃប្រតិដ្ឋក្នុងការគិតដើម្បីបង្កើតបច្ចេកវិទ្យាថ្មីៗ។

លោក សយ ក្សត្រា បានលើកទឹកចិត្តប្អូនៗសិស្សានុសិស្សដែលស្រឡាញ់ផ្នែកបច្ចេកវិទ្យា ត្រូវព្យាយាម ខិតខំសិក្សារៀនសូត្រ ព្រោះបច្ចេកវិទ្យាសំខាន់ខ្លាំងណាស់ទៅ​លើគ្រប់វិស័យទាំងអស់ ទាំងផ្នែកកសិកម្ម ឧស្សាហកម្ម និងក្នុងវិស័យការពារជាតិផងដែរ។

ក្រុមរ៉ូបូតយុវជនកម្ពុជា ប៉ះជាមួយក្រុមរ៉ូបូតយុវជនហុងកុង

សូមជំរាបជូនដែរថា ចាប់តាំងពីឆ្នាំ២០១៤មក ប្រទេស​កម្ពុជា​បាន​រៀបចំព្រឹត្តិការណ៍ប្រកួតរ៉ូបូតថ្នាក់ជាតិ​ជា​រៀងរាល់ឆ្នាំ ដោយ​ប្រមូលផ្តុំ​និស្សិតផ្នែកវិស្វកម្មមកពីសាកលវិទ្យាល័យផ្សេងៗទូទាំង​ប្រទេស។ សម្រាប់ការ​ប្រកួត​រ៉ូបូតថ្នាក់ជាតិ​ឆ្នាំ២០២៥នេះ ក្រុម​មក​ពីវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ទទួលបានជ័យលាភីលេខ១ ដែល​ត្រូវ​តំណាង​កម្ពុជា ទៅ​ប្រកួត​នៅ​អន្តរជាតិ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *