សាកលវិទ្យាល័យជប៉ុនបន្ធូរបន្ថយលក្ខខណ្ឌចុះឈ្មោះចូលរៀន ដើម្បីទាក់ទាញនិស្សិតអន្តរជាតិ

ក្រសួងអប់រំជប៉ុន គ្រោងនឹងបន្ធូរបន្ថយកម្រិតនៃការចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យសម្រាប់និស្សិតអន្តរជាតិចាប់ពីឆ្នាំ២០២៦ ដោយអនុញ្ញាតឱ្យដេប៉ាតឺម៉ងសិក្សាក្នុងសាកលវិទ្យាល័យធំៗ ពង្រីកលទ្ធភាពទទួលនិស្សិតចូលរៀន ក្នុងគោលបំណងទាក់ទាញមនុស្សពូកែមកពីជុំវិញពិភពលោកឱ្យកាន់តែច្រើន។

នៅក្រោមគោលនយោបាយថ្មី ដេប៉ាតឺម៉ង់ នៅតាមបណ្ដាសាកលវិទ្យាល័យ ដែលមានកូតាអនុញ្ញាតឱ្យទទួលសិស្សចុះឈ្មោះចូលរៀនចាប់ពី ៣០០នាក់ឡើងទៅ នឹងត្រូវអនុញ្ញាតឱ្យចុះឈ្មោះជិត ១១០ភាគរយ នៃសមត្ថភាពផ្លូវការររបស់ខ្លួន ពោលគឺកើនឡើងលើចំនួន​ ដែលបានកំណត់បច្ចុប្បន្ន ១០៥ភាគរយ។

យោងតាមក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានឱ្យដឹងថា ការផ្លាស់ប្ដូរនេះ មានគោលបំណងលើកកម្ពស់ការប្រកួតប្រជែងជាសាកលរបស់សាកលវិទ្យាល័យជប៉ុន ដោយសារប្រទេសនេះ ដើរយឺតជាងប្រទេសជឿនលឿនជាច្រើនទៀត ជាពិសេសគឺ អង់គ្លេស និងកាណាដា ដែលបានទាក់ទាញនិស្សិតអន្តរជាតិបានយ៉ាងច្រើន, នេះបើយោងតាមក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន ដែលដកស្រង់ដោយ កាសែត The Straits Times ។

មានតែសាកលវិទ្យាល័យដែលបំពេញតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ដូចជា អត្រាចុះឈ្មោះខ្ពស់ជាប់លាប់ មានជំហរហិរញ្ញវត្ថុត្រឹមត្រូវ និងលិខិតថ្កោលទោស ដែលបញ្ជាក់ពីភាពស្អាតស្អំរយៈពេល ៣ឆ្នាំ នឹងមានសិទ្ធិចូលរៀនបាន។ ស្ថាប័នដែលមានសិទ្ធិទាំងអស់ ត្រូវដាក់សំណើរលម្អិត ដែលគូសបញ្ជាក់អំពីយុទ្ធសាស្ត្រ ដើម្បីបង្កើនចំនួននិស្សិតអន្តរជាតិ។

NHK បានរាយការណ៍ថា ក្រសួងនឹងពិនិត្យយ៉ាងដិតដល់នូវផែនការទាំងនេះ ដោយយកចិត្តទុកដាក់ជាពិសេស ទៅលើអត្រាបោះបង់ការសិក្សារបស់សិស្ស និងការត្រៀមលក្ខណៈហិរញ្ញវត្ថុ។

ប្រទេសជប៉ុន មានមហិច្ឆតា បង្កើនចំនួនការចុះឈ្មោះរបស់និស្សិតអន្តរជាតិឱ្យបានកាន់តែច្រើន។ នៅឆ្នាំ ២០២២ រដ្ឋាភិបាលបានកំណត់គោលដៅ នៃការស្ដារចំនួននិស្សិតឱ្យលើសចំនួន មុនការរីករាលដាលជំងឺកូវីដ ១៩ ដែលមាននិស្សិតចំនួន ៣១២,០០០នាក់ នៅឆ្នាំ២០២៧។

គោលបំណងរយៈពេលខ្លីនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដែលមានលក្ខណៈទូលំទូលាយ​ ដើម្បីអាចទទួលបាននិស្សិតអន្តរជាតិចំនួន ៤០ម៉ឺននាក់ នៅឆ្នាំ២០៣៣, នេះបើយោងតាម ICEF Monitor ដែលជាធនធានស៊ើបការណ៍ទីផ្សារសម្រាប់វិស័យអប់រំអន្តរជាតិ។

ទិន្នន័យចុងក្រោយបំផុតពីអង្គការសេវាកម្មនិស្សិតជប៉ុន (JASSO) បង្ហាញថា ប្រទេសជប៉ុន បានសម្រេចផែនការលើសពីគោលដៅដំបូងរបស់ខ្លួនរួចទៅហើយ ដោយទទួលបាននិស្សិតអន្តរជាតិចំនួន ៣៣៦,៧០៨នាក់ កាលពីឆ្នាំមុន។ ការកើនឡើងនេះ មានអត្រា ២១ភាគរយ ជារៀងរាល់ឆ្នាំ និងជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

និស្សិតអន្តរជាតិជនជាតិអាស៊ី គឺមានជាង ៩២,៥ភាគរយ នៃចំនួននិស្សិតអន្តរជាតិ ដែលសិក្សាក្នុងប្រទេសជប៉ុន។ ជនជាតិចិន មានចំណែកធំបំផុត ដោយមានចំនួន ១២៣,៤៨៥នាក់ បន្ទាប់មកគឺប្រទេសនេប៉ាល់ (៦៤,៨១៦នាក់) វៀតណាម (៤០,៣២៣នាក់) មីយ៉ាន់ម៉ា (១៦,៥៩៦នាក់)​ និងកូរ៉េខាងត្បូង (១៤,៥៧៩នាក់)។ ប្រទេសទាំង ៥នេះ មានចំនួនជិត ៨០ភាគរយ នៃចំនួននិស្សិតអន្តរជាតិសិក្សានៅជប៉ុនឆ្នាំ ២០២៤៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។