ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន ៖ សាលា​រៀនវ៉េស្ទឡាញន៍​ប្រើប្រាស់​កម្មវិធីសិក្សាអមអន្តរជាតិ​ និងសិស្សអាចបន្តការសិក្សានៅក្រៅប្រទេស

ក្នុងពិធីជំនួបអ្នកអាណាព្យាបាល និងតម្រង់ទិសកម្មវិធីសិក្សា ចំពោះសិស្សឆ្លងភូមិសិក្សាកាលពីពេលថ្មីៗនេះ ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញន៍ អេឌ្យូខេសិន​ គ្រុប បានអះអាងថា ​សាលា​រៀនវ៉េស្ទឡាញន៍​បាន​ និង​កំពុង​រៀបចំ​បន្ថែម​កម្មវិធីសិក្សាអម​ថ្មី​ៗឱ្យ​ដូច​ទៅ​នឹង​សាលា​អន្តរជាតិ ដែល​នឹង​ធ្វើ​ឱ្យ​សិស្ស​បញ្ចប់​ថ្នាក់វិទ្យាល័យ​នៅ​បណ្តាញ​សាលារៀន​វ៉េស្ទឡាញន៍ អាច​ទៅ​បន្ត​ការ​សិក្សា​នៅក្រៅ​ប្រទេស​ដោយ​មិន​បារម្ភ។

បើតាម​ប្រសាសន៍​របស់លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន កម្មវិធីសិក្សាអម​មួយ​ចំនួន សាលា​រៀនវ៉េស្ទឡាញន៍ បានធ្វើ​ការ​តេស្ត​សាកល្បងអស់រយៈពេល​មួយឆ្នាំ ទៅពីរឆ្នាំ​រួចមកហើយ ដោយ​ប្រើប្រាស់​កម្មវិធី​សិក្សា​ជាតិ​បូកបន្ថែមជាមួយ​​កម្មវិធីសិក្សា​ដែលទទួល​ស្គាល់ពីអន្តរជាតិ​ ពោលគឺសិស្សានុសិស្ស​ដែល​កំពុង​សិក្សា​នៅ​សាលាវ៉េស្ទឡាញន៍ក្នុង​កម្មវិធី​សិក្សាជាតិ ប៉ុន្តែមានក្របខណ្ឌគុណវុឌ្ឍ​ដែលគេ​ទទួលស្គាល់ដូច​ជាសាលា​អន្តរជាតិដែរ។

“…ឆ្នាំនេះ យើង​រៀបចំ​បន្ថែម​កម្មវិធីសិក្សា​ថ្មី​ដូច​សាលា​អន្តរជាតិ, រៀន​នៅ​វ៉េស្ទឡាញន៍ សិស្សអាច​បន្តការ​សិក្សា​នៅនៅ​ប្រទេស”

ការណ៍​ដែលធ្វើឱ្យ​សិស្ស​ដែលបញ្ចប់​ថ្នាក់វិទ្យាល័យ ឬចប់បាក់ឌុប នៅ​សាលា​រៀនវ៉េស្ទឡាញន៍ អាច​ទៅ​បន្តការ​សិក្សា​នៅ​ក្រៅ​ប្រទេស​បានដោយ​មិន​បារម្ភ ព្រោះតែ​បណ្តាញ​សាលា​រៀនវ៉េស្ទឡាញន៍មានដៃគូជាច្រើន​ប្រទេស​នៅជុំវិញពិភពលោក មិន​ថា​នៅក្នុងទ្វីបអាស៊ី អឺរ៉ុប អូស្រ្តាលី ឬអាមេរិកនោះទេ។ ជាមួយ​គ្នា​កម្មវិធីសិក្សា​នៅ​សាលា​រៀនវ៉េស្ទឡាញន៍ ក៏​មានបូកបន្ថែម​នូវ​កម្មវិធីសិក្សាអមដែលជួយ​សិស្ស​ឱ្យ​មានសមត្ថភាពលើសពីកម្រិតសិក្សា​ថ្នាក់ជាតិដូចជា កម្មវិធីសិក្សា​ទម្លាប់ល្អទាំង៧របស់បុគ្គលឆ្នើម ដែលផ្តោត​ទៅលើផ្នត់គំនិត អត្តចរិត បំណិន​សតវត្សរ៍ទី២១, អម​ជាមួយ​គ្នានេះ បណ្តាញ​សាលា​រៀន​វ៉េស្ទឡាញន៍ ក៏​បាន​ដាក់បញ្ចូល​ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលនឹង​ជួយ​សិស្ស​ឱ្យ​មានសមត្ថភាពក្នុង​ការចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ ចេះធ្វើការវិនិយោគ, ចំណេះដឹងឌីជីថល ដែលសិស្ស​ចាំបាច់ត្រូវ​តែមាននៅ​ក្នុង​យុគសម័យបច្ចេកវិទ្យានេះ។

មេរៀនស្តីពីសហគ្រិនភាព ក៏​ជាមុខ​វិជ្ជាមួយ​ត្រូវ​បាន​ដាក់បញ្ចូល​ ដើម្បី​ជួយ​សិស្ស​ក្លាយ​ជាសហគ្រិនមួយ​រូប​ទៅថ្ងៃអនាគត ដោយ​ចេះបត់បែន និង​ដោះស្រាយ​បញ្ហា។ ព្រមជាមួយ​គ្នានេះ កម្មវិធីការយល់ដឹងពីវប្បធម៌​ចម្រុះ ក៏​ស្ថិត​ក្នុង​កម្មវិធីសិក្សា​បន្ថែមរបស់បណ្តាញ​សាលារៀនវ៉េស្ទឡាញន៍​ដែរ ដើម្បីបង្រៀនសិស្ស​ឱ្យ​យល់ពីវប្បធម៌របស់ជាតិសាសន៍ផ្សេងៗ​នៅលើពិភពលោក តែរក្សា​អត្តសញ្ញាណជាតិ។

លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន បញ្ជាក់ថា ជាគោលដៅ​ ឬទស្សនវិស័យ​របស់បណ្តាញ​សាលា​រៀនវ៉េស្ទឡាញន៍ គឺសិស្សានុសិស្ស​ដែលបញ្ចប់ការ​សិក្សា​ពីទីនេះ ពួកគេ​នឹង​ទទួលបាននិទ្ទេសទាបខ្ពស់ចាប់ពីនិទ្ទេស C ឡើងទៅ, មានចំណេះដឹងភាសាអង់គ្លេស​ស្ទាត់ជំនាញ, ចេះភាសាចិន​អាច​និយាយបាន, មានជំនាញឌីជីថល, មានចរិតលក្ខណៈ​ល្អ បូក​រួមជាមួយ​ចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព ហើយ​អ្វីដែលសំខាន់មួយ​ទៀត គឺ​សិស្ស​​មានបំណិនតន្រ្តី សិល្បៈ ឬកីឡា ដែលជាបំណិនជួយ​សិស្ស​ក្នុងការ​ថែរក្សា​សុខភាពផ្លូវចិត្ត​ឱ្យ​បានល្អ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *