មកស្គាល់ជ័យលាភីលេខ១ សិស្សពូកែទូទាំងប្រទេសថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា

ទីបំផុតក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញបេក្ខជន៣រូប ជាប់ជ័យលាភីលេខ១ សិស្សពូកែទូទាំងប្រទេសថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា បន្ទាប់ពីការប្រឡងយ៉ាងស្វិតស្មាញជាច្រើនដំណាក់កាល កាលពីពេលកន្លងទៅថ្មីៗនេះ។

សម្រាប់ការប្រឡងសិស្សពូកែទូទាំងប្រទេសថ្នាក់ទី១២ ប្រចាំឆ្នាំ២០២៥នេះ ជ័យលាភីលេខ១ ផ្នែកអក្សរសិល្ប៍ខ្មែរ បានទៅលើ យុវតី ណា មុន្នីចន្ទកន្និកា មកពីវិទ្យាល័យអន្លង់វែង ខេត្តបន្ទាយមានជ័យ, ជ័យលាភីលេខ១ ផ្នែកគណិតវិទ្យា បានទៅលើ យុវសិស្ស ចាន់ សុវណ្ណារាជ មកពីវិទ្យាល័យប៊ុនរានី ហ៊ុនសែន ព្រៃពោន ខេត្តព្រៃវែង និងជ័យលាភីលេខ១ ផ្នែករូបវិទ្យា បានទៅលើ យុវសិស្ស ពៅ ជុំរតនៈ មកពីសាលារៀនអន្តរជាតិស្មាធឃីដ ខេត្តសៀមរាប។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងអបអរសាទរក្មួយៗជាបេក្ខជនទាំងអស់ និងជ័យលាភីទាំង ៣០រូប ជាសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី ៩ និងថ្នាក់ទី ១២ ដែលបានខិតខំរៀនសូត្រយកអស់កម្លាំងកាយចិត្ត និងបញ្ញាញាណ ចូលរួមប្រកួតដណ្តើមជ័យលាភីសិស្សពូកែទូទាំងប្រទេស។

ជាមួយ​គ្នានេះឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គណៈកម្មការរៀបចំការប្រឡង និងមេប្រយោគគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងគោរពនូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដែលបានបំពេញការងារជាម្ចាស់ផ្ទះយ៉ាងល្អឥតខ្ចោះ និងបានសហការធ្វើឱ្យការប្រឡងដែលមានរយៈពេល៥ថ្ងៃប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ ជាពិសេស អរគុណដល់អ្នកអាណាព្យាបាល និងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភ ទាំងថវិកា និងសម្ភារៈ ដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស និងសូមបន្តចូលរួមជួយគាំទ្រនៅឆ្នាំក្រោយៗទៀត។

ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា ក៏​បានមានប្រសាសន៍ ដោយកោតសរសើរ​ចំពោះប្អូនៗជាតំណាងវិទ្យាល័យរបស់ខ្លួន និងតំណាងខេត្ត/រាជធានីភ្នំពេញ បានមកចូលរួមប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឆ្នាំ២០២៥។ លោកបណ្ឌិតសភាចារ្យបន្តថា លទ្ធផលថ្ងៃនេះ គឺបង្ហាញពីការខិតខំប្រឹងជាច្រើនឆ្នាំកន្លងមក។ “សូមចូលរួមអបអរសាទរដែលប្អូនៗទទួលបានជោគជ័យហើយដណ្តើមបានពីលេខ១ ដល់លេខ៥ តំណាងឱ្សសិស្សមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេស”។

គួរជម្រាបជូនថា សម្រាប់រង្វាន់ជ័យលាភីសិស្សពូកែទូទាំងប្រទេស រួមមាន ១. ប្រកាសស្តីពីការទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មួយច្បាប់ ២. មេដាយមួយគ្រឿងសម្រាប់បេក្ខជនជ័យលាភី ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ៣. វិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេសមួយច្បាប់។ ក្នុងនោះ ជ័យលាភីលេខ ១ ទទួលបានថិកា ៣លាន ៥សែនរៀល, ជ័យលាភីលេខ ២ ទទួលបានថិកា ៣លាន ២សែនរៀល, ជ័យលាភីលេខ ៣ ទទួលបានថិកា ២លាន ៩សែនរៀល, ជ័យលាភីលេខ ៤ ទទួលបានថិកា ២លាន ៦សែនរៀល, ជ័យលាភីលេខ ៦ ទទួលបានថិកា ២លាន ៣សែនរៀល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *