អ្នកជំនាញ ៖ ការដាក់ឱ្យប្រើថ្នាល DG Super App ជាការវិវឌ្ឍន៍វិស័យ AI នៅកម្ពុជា ប៉ុន្តែជំរុញឱ្យអភិវឌ្ឍសមត្ថភាពឌីជីថលដល់អ្នកប្រើប្រាស់

បន្ទាប់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាសាធារណៈឌីជីថលរួមមួយ ហៅថា “ថ្នាល DG SuperApp” ដែលមានសមត្ថភាពខ្ពស់អាចប្រមូលផ្ដុំថ្នាលនិងកម្មវិធីឌីជីថល (Mini Apps) សម្រាប់បម្រើសេវាសាធារណៈពហុវិស័យ កាលពីសប្ដាហ៍មុន អ្នកជំនាញបច្ចេកវិទ្យា បានបង្ហាញការសាទរ និងយល់ថា នេះជារឿងល្អសម្រាប់កម្ពុជា ប៉ុន្តែអ្នកប្រើប្រាស់ត្រូវមានចំណេះដឹងឌីជីថលបន្ថែមទៀត។

លោក ហឺន សុភាព សហស្ថាបនិក និងជានាយកគ្រប់គ្រង DG Academy មានប្រសាសន៍ថា ការដាក់ដំណើរការថ្នាលឌីជីថលនេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើន ដល់អ្នកប្រើប្រាស់កម្ពុជា ទាក់ទងនឹងសេវាកម្មសាធារណៈរបស់រដ្ឋដូចជា ការធ្វើអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន សេវាបង់ពន្ធ ចុះបញ្ជីក្រុមហ៊ុន កសិកម្ម ដំណើរការសេវាកម្មនានា ដោយមិនចាំបាច់ទូរសព្ទសួរមន្ត្រីពាក់ព័ន្ធ។ លោកបន្តថា បច្ចេកវិទ្យានេះ ជួយដល់ការបម្លែងប្រទេសកម្ពុជា ឱ្យទៅជាប្រទេសមួយដែលនឹងដើរដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នាថ្ងៃខាងមុខ ហើយបច្ចេកវិទ្យានេះ នឹងជួយអភិវឌ្ឍវិស័យជាច្រើនក្នុងសង្គមកម្ពុជា។

លោក ហឺន សុភាព សហស្ថាបនិក និងជានាយកគ្រប់គ្រង DG Academy ។

“បច្ចេកវិទ្យានេះ ជួយដល់ការបម្លែងប្រទេសកម្ពុជា ឱ្យទៅជាប្រទេសមួយដែលនឹងដើរដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នាថ្ងៃខាងមុខ ដែលស្រួលការធ្វើទំនាក់ទំនងពាណិជ្ជកម្មនឹងគ្នា បង្កើនសមត្ថភាពចំណេះ និងជំនាញ ជំរុញសេដ្ឋកិច្ច AI ផ្តល់សេវាសង្គមប្រសើរ លឿនទាន់ចិត្ត ចំណាយតិច កាត់បន្ថយ ឬបំបាត់ចំណាយក្រៅផ្លូវការ បង្កើនលទ្ធភាពការពារជាតិ គុណភាពអប់រំ និងសេវាសុខាភិបាលសាធារណៈជាដើម”

សម្រាប់លោកបណ្ឌិត លី រតនា ប្រធានផ្នែកស្រាវជ្រាវនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) យល់ថា ការដាក់ដំណើរការបច្ចេកវិទ្យានេះ គឺជារឿងល្អសម្រាប់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ក្នុងប្រទេសកម្ពុជា ព្រោះប្រជាជនកម្ពុជា មានឱកាសប្រើបច្ចេកវិទ្យា AI ដែលមានលក្ខណៈខ្មែរ ជាភាសាខ្មែរ និងស្របតាមបរិបទសង្គមកម្ពុជា។ អ្នកជំនាញរូបនេះ សង្កត់ធ្ងន់ថា នេះគឺជាការចាប់ផ្ដើមដ៏ល្អ ទាំងសម្រាប់អ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍកម្មវិធី AI របស់កម្ពុជា។

យ៉ាងណាក៏ដោយ ដើម្បីឱ្យប្រជាជន និងអ្នកប្រើប្រាស់កម្ពុជា មានលទ្ធភាពប្រើប្រាស់ និងទាញប្រយោជន៍ពីបច្ចេកវិទ្យានេះបានច្រើនជាអតិបរមា សម្រាប់ លោក ហឺន សុភាព ស្នើឱ្យរដ្ឋគួរបង្កើនល្បឿនឱ្យ​បានលឿន ក្នុងការផ្តល់លទ្ធភាពដល់ប្រជាជន ទាំងអ្នករាជការនិងឯកជន ឱ្យចេះអក្ខកម្មឌីជីថល និង AI តាមរយៈការបណ្តុះបណ្តាល និងគាំទ្រ កាន់តែខ្លាំង ដើម្បីតាមឱ្យទាន់ប្រទេសជិតខាង ដូចថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ជាដើម។ ខណៈលោក សុភាព យល់ថា បច្ចេកវិទ្យាឌីជីថល និង AI ជាបច្ចេកវិទ្យា ដែលផ្តល់ឱកាសមាស សម្រាប់កម្ពុជាយើងតាមឱ្យ​ទាន់គេ ឬលើសគេបាន ព្រោះវាពឹងលើបញ្ញា ហើយធ្វើដោយការប្រឹងប្រែង។

លោកបណ្ឌិត លី រតនា ប្រធានផ្នែកស្រាវជ្រាវនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ។

ដោយឡែកលោកបណ្ឌិត លី រតនា លើកឡើងថា ការមានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យានេះ គឺជារឿងប្រសើរ ប៉ុន្តែអ្នកប្រើប្រាស់ ត្រូវប្រើប្រកបដោយក្រមសីលធម៌ ការប្រុង​ប្រយ័ត្ន និងទំនួលខុសត្រូវខ្ពស់ ជៀសវាងការបង្កើតបញ្ហាដល់សង្គម ដូចជាការចែករំលែកព័ត៌មានក្លែងក្លាយ រូបភាពក្លែងក្លាយ និងវីដេអូក្លែងក្លាយជាដើម ដែលអាចប៉ះពាល់ ដល់អ្នកដទៃ និងសង្គម។

ទាក់ទងនឹងការប្រើប្រាស់នេះដែរ លោក សុភាព យល់ថា DG SuperApp សម្រាប់ការសិក្សា ស្រាវជ្រាវ រកសេវាប្រើប្រាស់ ពាក់ព័ន្ធនឹងរឿងក្នុងស្រុកដែលខាងក្រៅមិនមាន ដូចជាតម្លៃវប្បធម៌ បរិបទក្នុងស្រុក ដែល DG ChatGPT នេះភ្ជាប់នឹង app ផ្សេងៗរបស់រដ្ឋ។ ខណៈលោកយល់ ការប្រើម៉ូឌែល AI សកល ដូចជា ChatGPT , Gemini, Claude, Grok, Deepseek, Copilot សម្រាប់ការស្រាវជ្រាវ សិក្សា កម្រិតសកល ហើយមូឌែល សកលវានៅកម្រិតមួយដែលយើងត្រូវការប្រើវា ក្នុងបរិបទផ្សេង។

គួរជម្រាបជូនថា ថ្នាល “DG SuperApp” ជាកម្មវិធីដែលនឹងជួយសម្រួលការសិក្សា ការស្រាវជ្រាវ ការវិភាគ និងការរស់នៅប្រចាំថ្ងៃរបស់មន្ត្រីរាជការ ធុរជន សិស្ស និស្សិត និងសាធារណជនទូទៅ ហើយកម្មវិធីបញ្ញាសិប្បនិម្មិតទាំងនោះរួមមាន DG ChatGPT ដែលអាចប្រើប្រាស់ដោយឥតគិតថ្លៃ និងមិនកំណត់ ហើយកម្រិតនៃការឆ្លើយតបប្រហាក់ប្រហែលនឹង ChatGPT ជំនាន់ទី៤ និងកម្មវិធីបកប្រែ TranslateKH ដែលមានសមត្ថភាពបកប្រែអត្ថបទរវាងភាសាខ្មែរនិងភាសាអង់គ្លេស៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...