ហេតុផល៥ចំណុច ដែលឪពុកម្ដាយគួរបញ្ជូនកូនៗអាយុ១ឆ្នាំកន្លះចូលរៀនថ្នាក់អប់រំកុមារតូច ឬ Early-childhood

វ័យអប់រំកុមាតូច គឺជារយៈពេលនៃការអភិវឌ្ឍកុមាតូច ដែលជាធម្មតាចាប់ពីថ្ងៃកំណើត រហូតដល់កុមារមានអាយុប្រាំបីឆ្នាំ។ វាជាពេលវេលានៃការលូតលាស់ខួរក្បាល និងរាងកាយយ៉ាងឆាប់រហ័ស ហើយមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍការយល់ដឹង ទំនាក់ទំនងសង្គម អារម្មណ៍ និងរាងកាយរបស់កុមារ។

លោកស្រី អ៊ុក សូនីតា នាយិកាសិក្សាធិការនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ គ្រុប លើកឡើងថា ការដាក់​កុមារចាប់ពីអាយុមួយឆ្នាំកន្លះ រហូតដល់៦ឆ្នាំ ចូលរៀនថ្នាក់អប់រំកុមារតូច ពិសេសនៅមជ្ឈមណ្ឌល​អប់រំ និងថែទាំកុមារតូចវ៉េស្ទឡាញន៍ សាខាឈូកមាស នឹងជួយ​លើកម្ពស់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារ ដើម្បីឱ្យទទួលបានសមត្ថភាពពេញលេញ ទាំងរាងកាយ ផ្លូវចិត្ត ស្មារតីសាមគ្គីភាព និងមានសមត្ថភាពពិចារណារកដំណោះស្រាយ។ ពិសេសជាងនេះទៀត កុមារមានមូលដ្ឋានគ្រឹះគ្រប់គ្រាន និងរឹងមាំមុននឹងពួកគេឈានចូលរៀនថ្នាក់ទី១។

ខាងក្រោមនេះគឺជាមូលហេតុចម្បងៗទាំង៥ ដែលឪពុកម្តាយគួរបញ្ជូនកូនៗចូលរៀនថ្នាក់អប់រំកុមារតូច ៖

១. ការសិក្សាជាមូលដ្ឋាន ៖ កុមារនឹងទទួលបានការអប់រំជាមូលដ្ឋានសម្រាប់ចំណេះដឹងទូទៅ ការថែទាំជំនួសឪពុកម្តាយ។ ការសិក្សាអប់រំកម្រិតជាមូលដ្ឋាននេះ រាប់ចាប់តាំងពីការនិយាយស្តី ការលេង ច្រៀង សីលធម៌ ដែលអាចឱ្យកុមារមានភាពវ័យឆ្លាត។

២. ការអប់រំទាំងសីលធម៌ និងសង្គម ៖ នៅក្នុងកម្រិតមត្តេយ្យសិក្សានេះ កុមារនឹងទទួលបានការអប់រំសង្គមមានដូចជា សីលធម៌នៃការនិយាយស្តី ទម្លាប់ទទួលទាន និងការអប់រំលើសកម្មភាពប្រចាំថ្ងៃរបស់កុមារ ដែលយើងអាចសម្គាល់បានថា កុមារដែលបានចូលរៀនថ្នាក់មត្តេយ្យតែងមានទម្លាប់ប្រើពាក្យសម្ដីរាក់ទាក់ ឥរិយាបថចេះគោរព អរគុណ និងសុំទោសជាដើម។

៣. មានការប្រាស្រ័យទាក់ទងល្អ ៖ ដោយសារកុមារបានជួបជាមួយមិត្តភក្តិដែលមានវ័យស្របាលគ្នា រួមជាមួយគ្រូផងដែរ ជាហេតុនាំឲ្យពួកគេអាចបណ្ដុះទម្លាប់នៃការប្រាស្រ័យទាក់ទងបានល្អតាំងតែពីតូច។ បើធៀបជាមួយកុមារក្នុងវ័យដូចគ្នានៅផ្ទះ ហើយមិនសូវជាទទួលបានការអប់រំដឹតដល់ពីក្រុមគ្រួសារ។

៤. កុមារទទួលបានការអប់រំសម្បូរបែប ៖ ជាមួយគ្នានេះ កុមារក៏នឹងទទួលបានការអប់រំពីគ្រូដែលមានគរុកោសល្យច្បាស់លាស់លើការអប់រំកុមារ ជាការអប់រំដែលសម្រួចការហាត់ពត់លត់ដំកុមារបានល្អ។ អាចនិយាយបានថា គ្រូដែលបង្រៀនកុមារមានតាមជំនាញរៀងៗខ្លួន ដូចជាគ្រូបង្ហាត់ច្រៀង គ្រូបង្ហាត់រាំ គ្រូបង្ហាត់អក្សរ និងការអាន រួមទាំងគ្រូផ្សេងៗទៀតដែលអាចឱ្យកុមារទទួលបានបទពិសោធន៍ និងការបែងចែកខួរក្បាលទទួលយកការអប់រំបានច្បាស់លាស់ជាក់លាក់។

៥. ជួយឱ្យកុមារមានភាពក្លាហាន ៖ ការរៀននៅកម្រិតមត្តេយ្យសិក្សា ក៏បានជួយឱ្យកុមារមានភាពក្លាហានច្រើន ដោយសារតែពួកគេបានប្រឡូកក្នុងសង្គម ជួបជាមួយមនុស្សប្លែកច្រើនតាំងតែពីតូច។ ពួកគេមានទទួលបានការបណ្ដុះទម្លាប់មានទំនុកចិត្តលើខ្លួនឯង ហ៊ានបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន ហ៊ានឆ្លើយសំណួរ ហ៊ាននិយាយ ហ៊ានអាន ហ៊ានច្រៀង ហ៊ានប្រឈមមុខនឹងបញ្ហាជាងកុមារដទៃ។ ក្រៅពីនេះ កុមារក៏មានទម្លាប់ចេះចែករំលែក ឆាប់ទទួលយកការអប់រំ និងរៀនសូត្រពីអ្វីដែលថ្មីៗ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *