និស្សិតមួយក្រុមនៃវិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផលិត Cocktail Robot ជំនួយកម្លាំងមនុស្ស និងរក្សារសជាតិតាមរូបមន្ត

និស្សិតមួយក្រុម នៃវិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ បានរួមគ្នាផលិតជាម៉ាស៊ីនលាយភេសជ្ជៈដោយស្វ័យប្រវត្តិ ឬគេហៅថា Cocktail Robot ដោយ​ម៉ាស៊ីនមួយនេះ អាច​ដើរដោយស្វ័យប្រវត្តិក្នុងការលាយភេសជ្ជៈនានាតាមតម្រូវការ ដែលបានកំណត់រូបមន្តចំណុះ និង​បរិមាណច្បាស់លាស់​មិនងាយច្រឡំ ដែល​គេ​អាច​ប្រើជាជំនួយកម្លាំងមនុស្សក្នុងការឈរលាយភេសជ្ជៈ ដោយ​វាថែមទាំងអាចរក្សានូវរសជាតិរបស់ភេសជ្ជៈមិនឱ្យ​ល្អៀងទៀតផង។

លោក ឃត ច័ន្ទសុភ័ក្តត្រា និស្សិតឆ្នាំទី៥ និងជាតំណាងក្រុមដែល​បាន​តម្លើងម៉ាស៊ីននេះឡើង និយាយថា ម៉ាស៊ីនលាយភេសជ្ជៈស្វ័យប្រវត្តិនេះ គឺបានរួមគ្នាតម្លើងដោយសមាជិកក្រុមសរុបចំនួន៨នាក់។ ហើយ​ការ​បង្កើតម៉ាស៊ីននេះ គឺ ក្រោយ​ពីក្រុម​មើលឃើញថា បច្ចុប្បន្ន​បច្ចេកវិទ្យាមាន​ការវិវត្តន៍ទៅមុខ និងរីកចម្រើនកាន់តែខ្លាំងលើគ្រប់វិស័យ ខណៈម៉ាស៊ីនទំនើបៗជំនួសការងារពលកម្មរបស់មនុស្សក៏មានច្រើនប្រភេទ ប៉ុន្តែពួកគេ​មិនទាន់ឃើញមានអ្នកណា​បាន​ផលិត​ម៉ាស៊ីនលាយភេសជ្ជៈនៅឡើយទេក្នុងប្រទេសកម្ពុជា ដូច្នេះ​ហើយ​ទើបក្រុមរបស់ខ្លួនសម្រេចចិត្តផលិត និងសិក្សាអំពីម៉ាស៊ីនលាយភេសជ្ជៈ​នេះឡើង។

សុភ័ក្តត្រា ឱ្យដឹងថា ម៉ាស៊ីនលាយភេសជ្ជៈនេះ មានចំណុចសំខាន់ និងបច្ចេកវិទ្យា​ពិសេសជាច្រើន ត្រូវ​បានបំពាក់ទៅលើវា ដែល​រួមមានដូចជា ការប្រើប្រាស់ System សម្រាប់អ្នកទិញ ឬអ្នកប្រើប្រាស់អាចធ្វើការបញ្ជាទិញបានដោយខ្លួនឯងតាមរយៈ Touch Screen ដែលបំពាក់នៅជាមួយនឹងតួម៉ាស៊ីន, ការបញ្ជាទិញមានភាពងាយស្រួល ដែលមានជាភាសាខ្មែរ, ប្រតិបត្តិការលាយភេសជ្ជៈ​មានរយៈពេលខ្លី ដោយមួយកែវចំណាយពេល​ប្រមាណ៤០វិនាទី ទៅ១នាទីប៉ុណ្ណោះ ខណៈ​ការលាយ​ដោយដៃមនុស្ស​អាចប្រើពេលយូរជាងនេះ ព្រមជាមួយ​ការរក្សានូវរសជាតិដដែល បើទោះបីជាមានការកម្មង់ច្រើនកែវក្នុងពេលតែមួយ ឬមមាញឹកក្ដី ព្រោះម៉ាស៊ីននឹងលាយភេសជ្ជៈទៅតាមរូបមន្តដែលបានកំណត់នៅក្នុងប្រព័ន្ធបញ្ជានៃទូរម៉ាស៊ីនរួចហើយ។

កញ្ញា ប៉ាន ណាវី និស្សិត​វិស្វកម្ម​អគ្គិសនីជំនាន់ទី១៧ ដែល​ជាសមាជិកក្រុមចូលរួមផលិតម៉ាស៊ីនលាយភេសជ្ជៈមួយនេះ និយាយថា ក្នុងការផលិត និងតំឡើង Cocktail Robot ក្រុមខ្លួន​ចំណាយពេលប្រមាណ៧ខែ​ទើបរួចរាល់។ បើនិយាយពីដំណាក់កាលនៃការផលិត និងតំឡើងម៉ាស៊ីននេះ គឺត្រូវប្រើប្រាស់ជំនាញពីរបញ្ចូលគ្នា ពោលគឺជំនាញអគ្គិសនី និងជំនាញមេកានិក។ ជំនាញអគ្គិសនីត្រូវ​បានប្រើសម្រាប់តភ្ជាប់អគ្គិសនី នៃផ្នែកផ្សេងៗភ្ជាប់គ្នាដើម្បីគ្រប់គ្រងការបញ្ជា និងម៉ាស៊ីនដំណើរការ ដោយឡែក​សម្រាប់ជំនាញមេកានិក ប្រើប្រាស់ដើម្បីសិក្សាអំពីរូបរាង កម្លាំង និងទំហំនៃម៉ាស៊ីនផ្សេងៗ។

ក្រៅពីជំនាញគោលពីរខាងលើ ដំណាក់កាលសំខាន់ដែលមិនអាចខ្វះបានក្នុងការផលិតម៉ាស៊ីននេះ គឺការប្រើប្រាស់កម្មវិធី ឬ Software ផ្សេងៗក្នុងការផលិតដែលមានតាំងពីការគូសគ្រោង ក៏​ដូចជាប្រព័ន្ធបញ្ជា តាមរយៈកម្មវិធីដូចជា ​ SketchUp pro, AutoCAD, GX Works2 និង SKTOOL 7.0 ជាដើម។

លោក សុភ័ណ្ឌ វោហា សាស្រ្តាចារ្យ នៃវិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសមៈ មានប្រសាសន៍ថា ម៉ាស៊ីនលាយភេសជ្ជៈ ដែលផលិតឡើងដោយ​ក្រុមនិស្សិតនេះ បានបង្ហាញ​ឱ្យ​ឃើញថា និស្សិតកម្ពុជា​យើង ក៏​មានសមត្ថភាព​ក្នុងការច្នៃបង្កើត​​​​ម៉ាស៊ីនស្វ័យប្រវត្តិកម្ម មិន​ចាញ់យុវជន​នៅបណ្តា​ប្រទេស​ជឿនលឿននោះទេ។

យ៉ាងណាក៏ដោយសម្រាប់ម៉ាស៊ីនលាយភេសជ្ជៈនេះ បើតាម លោក ឃត ច័ន្ទសុភ័ក្តត្រា វាមិន​ទាន់បញ្ចប់តែ​ត្រឹមនេះទេ ដោយ​ក្រុមខ្លួន គ្រោងនឹងធ្វើនវានុវត្ត (Update) បន្ថែមទៀត ដូចជារចនារូបរាងឱ្យកាន់តែទាក់ទាញជាងនេះ ការរចនាកន្លែងដាក់ដបទឹក ឬកន្លែងផ្ទុកគ្រឿងផ្សំនៃភេសជ្ជៈឱ្យបានច្រើន រចនាផ្នែកអេក្រង់កម្មង់ភេសជ្ជៈ និងផ្នែកផ្សេងៗទៀតឱ្យកាន់តែទាក់ទាញ និងគុណភាពខ្ពស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។