យុវតី​ខ្មែរ​ដំបូង​គេ​បាន​បញ្ចប់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នយោបាយ​ពី​សាកលវិទ្យាល័យ​ ​MGIMO​ ​របស់​រុស្ស៊ី​

​កញ្ញា​ ​ព្រាប​ ច័ន្ទ​ថា​រី​ទ្ធ ​គឺជា​យុវតី​ខ្មែរ​ដំបូង​គេ​ ​ដែល​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ​ជំនាញ​សេដ្ឋកិច្ច​នយោបាយ​ នៃ​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​រុស្ស៊ី ​នៅ​សាកលវិទ្យាល័យ​ ​MGIMO​ ​(​Moscow​ ​State​ ​Institute​ ​of​ ​International​ ​Relations​) ​នាទីក្រុង​ម៉ូស្គូ ​សហព័ន្ធ​រុស្ស៊ី​។​

​សាកលវិទ្យាល័យ​នេះ​ ត្រូវបាន​ទទួលស្គាល់​ថា​ជា​សាកលវិទ្យាល័យ​ការ​ទូត​លេខ​១​ ​របស់​សហព័ន្ធ​រុស្ស៊ី​ ​និង​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​ដែល​មាន​កិត្យានុភាព​ខ្ពស់​បំផុត​មួយ​នៅលើ​ពិភពលោក​។ ​សេដ្ឋកិច្ច​នយោបាយ​ ​ភូមិសាស្ត្រ​នយោបាយ​ ​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ ​បាន​ក្លាយជា​កត្តា​សំខាន់​ក្នុង​ការ​កំណត់​ទិសដៅ​នៃ​ការ​អភិវឌ្ឍ ​សន្តិសុខ​ ​និង​វិបុលភាព​របស់​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។​

​បើ​តាម​សមាគម​អតីត​និស្សិត​កម្ពុជា​ពី​សូវៀត ​និង​រុស្ស៊ី​ ​កញ្ញា​ ​ព្រាប​ ច័ន្ទ​ថា​រី​ទ្ធ ​គឺជា​ស្ត្រី​ខ្មែរ​ដំបូង​គេ​ក្នុង​ទសវត្សរ៍​ថ្មី​នេះ​ ​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​ ​MGIMO​។ ​សមិទ្ធផល​នេះ​ ​មិន​ត្រឹមតែ​បង្ហាញ​ពី​ការ​ខិតខំប្រឹងប្រែង​ ​និង​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​កញ្ញា​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បង្ហាញ​ពី​ការ​រីកចម្រើន​ និង​ការ​កើនឡើង​នៃ​វត្តមាន​ស្ត្រី​កម្ពុជា​ ​នៅក្នុង​វិស័យ​អន្តរជាតិ​ ​ការ​ទូត​ ​និង​សេដ្ឋកិច្ច​សកល​ផងដែរ​។​

​បង្កើតឡើង​ក្នុង​ឆ្នាំ​ ​១៩៤៤​ ​MGIMO​ ​គឺជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​ជាតិ​ឈាន​មុខ​គេ​របស់​សហព័ន្ធ​រុស្ស៊ី​ក្នុង​វិស័យ​ការ​ទូត​ ​ទំនាក់ទំនង​អន្តរជាតិ​ ​ច្បាប់​ ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​អន្តរជាតិ​ ​និង​ភាសា​បរទេស​។ ​ក្នុង​រយៈពេល​ជាង​ ​៨​ ទសវត្សរ៍​កន្លងមក​នេះ​ ​MGIMO​ ​បាន​ក្លាយជា​សាលា​បណ្តុះបណ្តាល​អ្នកការ​ទូត​ ​មេដឹកនាំ​នយោបាយ​ ​និង​អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​ដ៏​លេចធ្លោ​មួយ​របស់​ពិភពលោក​។​

​សម្រាប់​ប្រទេស​កម្ពុជា​ ​MGIMO​ ​ក៏​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​វិស័យ​ ​និង​ជំនាញ​ជាន់​ខ្ពស់​ជាច្រើន​។​

​សមាគម​អតីត​និស្សិត​កម្ពុជា​ពី​សូវៀត ​និង​រុស្ស៊ី ​ជឿជាក់​ថា​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ផ្នែក​សេដ្ឋកិច្ច​នយោបាយ​ ​ភូមិសាស្ត្រ​នយោបាយ​ ​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៅ​រុស្ស៊ី ​នឹង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ ការ​ពង្រឹង​វិស័យ​សេដ្ឋកិច្ច​ ​និង​ការ​ទូត​ ​ព្រមទាំង​ការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​សហព័ន្ធ​រុស្ស៊ី ​ឱ្យ​កាន់តែ​រឹងមាំ​ និង​រីកចម្រើន​៕

​អត្ថបទ​ ​៖​ ខ​ន ​ណារី​ ​AMS


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។