លោក លីម ស៊ូវិទ្យ និស្សិត​វិស្វកម្ម​សំណង់ស៊ីវិល​នៅ​ចក្រភពអង់គ្លេស ចែករំលែកបទពិសោធន៍​​ជីវិត​សិក្សា​នៅ​បរទេស

លោក លឹម ស៊ូវិទ្យ គឺជា​និស្សិត​កម្ពុជា​មួយ​រូប​ដែលទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​​នៅ​ចក្រភពអង់គ្លេស ។ លោក​បាន​ចាប់យក​ជំនាញ​វិស្វកម្ម​សំណង់ស៊ីវិល សិក្សា​កម្រិត​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ Cardiff ហើយ​បច្ចុប្បន្ន​លោក​កំពុង​បន្ត​យកថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​វិស្វកម្ម​សំណង់ស៊ីវិល​ផ្នែកអគារ នៅ Imperial College London ដែលជាសាលាលំដាប់ជាន់ខ្ពស់ (MSc General Structural Engineering) នៃចក្រភពអង់គ្លេស។

លោក ស៊ូវិទ្យ បានឱ្យដឹងថា ការសម្រេចចិត្តជ្រើសរើសមករៀននៅចក្រភពអង់គ្លេស ព្រោះលោក​មើលឃើញថា សាលានៅទីនោះមានភាពល្បីល្បាញនៃប្រព័ន្ធអប់រំ ជាពិសេសផ្នែកវិស្វកម្មដែលមានការទទួលស្គាល់លំដាប់ពិភពលោក។ ដោយ​ឡែក​សាកលវិទ្យាល័យនៅទីនោះទៀតសោត គឺអាចនឹងផ្ដល់ចំណេះដឹង និងឱកាសសិក្សាជាច្រើនទាំងការអនុវត្តន៍ ការស្រាវជ្រាវ និងសម្ភារៈសិក្សាទំនើបៗ ដែលមានសារៈសំខាន់ចំពោះនិស្សិត ដែលអាចក្រេបយកចំណេះដឹងទាំងនោះ ដើម្បីអភិវឌ្ឍប្រទេសនាពេលត្រឡប់មកកម្ពុជាវិញ។

ជាមួយ​គ្នា​ការសិក្សានៅទីនោះក៏អាចផ្ដល់បទពិសោធន៍ថ្មីៗដល់លោក ដូចជាបរិយាកាសចម្រុះ តាមរយៈការធ្វើការងារស្ម័គ្រចិត្ត ការបំពេញការងារលើគម្រោងអន្តរជាតិផ្សេងៗ ដែលអាចផ្ដល់នូវទស្សនៈវិស័យសកលខ្ពស់ៗសម្រាប់លោកផងដែរ។

បើនិយាយ​ពី​ការសិក្សាផ្នែកវិស្វកម្មសំណង់ស៊ីវិលនៅសាកលវិទ្យាល័យ Cardiff ដែលលោកសិក្សា គឺគេផ្ដោតសំខាន់ទៅលើគុណភាពអប់រំ ជាក់ស្ដែកកំឡុងពេលសិក្សា ស៊ូវិទ្យ បានស្វែងយល់បានច្រើន​អំពីការប្រើប្រាស់កម្មវិធីសិក្សាដែលទទួលស្គាល់ដោយអន្តរជាតិ។

តាមរយៈការសិក្សាអស់៤ឆ្នាំនៅប្រទេសអង់គ្លេស លោក ស៊ូវិទ្យ ក៏​មិន​អាច​ទុកពេល​វេលា​ឱ្យ​នៅ​ទំនេរ​ចោល​នោះដែរ ដោយ​យុវជនរូបនេះក៏បានឆ្លៀតស្វែងរកឱកាសការងារដែលទាក់ទងទៅនឹងជំនាញកំពុងសិក្សា ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងកាន់តែប្រសើរ និងទទួលបានបទពិសោធន៍ក្នុងអាជីពការងារនៅក្រុមហ៊ុន Arup ដែលជាក្រុមហ៊ុន ផ្ដល់ការប្រឹក្សាផ្នែកវិស្វកម្មអន្តរជាតិ។

«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នាថ្ងៃអនាគតកម្ពុជាយើងនឹងមានកម្មវិធីសិក្សាថ្មីៗបន្ថែមកាន់តែច្រើនដែលទទួលស្គាល់ និងប្រើប្រាស់ជាអន្តរជាតិ ដែលអាចផ្ដល់ភាពងាយស្រួលកាន់តែច្រើនក្នុងការបណ្ដុះធនធានមនុស្សនៅកម្ពុជាសម្រាប់អភិវឌ្ឍប្រទេស»

ងាក​មកនិយាយពីការរស់នៅ និង​ជីវិត​និស្សិត​នៅចក្រភពអង់គ្លេសវិញ វាជាបទពិសោធន៍ពិសេសមួយសម្រាប់លោក ស៊ូវិទ្យ ដោយ​នៅទីនោះ អាកាសធាតុត្រជាក់ខ្លាំងដែលត្រូវការរយៈពេលយូរដើម្បី​លោក​បន្ស៊ាំខ្លួនបើធៀបនឹងអាកាសធាតុនៅកម្ពុជា។ សម្រាប់ការធ្វើដំណើរ នៅចក្រភពអង់គ្លេសមានជម្រើសជាច្រើនសម្រាប់អ្នករស់នៅជ្រើសរើសក្នុងការប្រើប្រាស់ដូចជា រថភ្លើង រថយន្តក្រុងសាធារណៈ ការជិះកង់ ឬធ្វើដំណើរថ្មើជើងជាដើម។ ចំពោះម្ហូបអាហារ មិនសូវជាបញ្ហាឡើយសម្រាប់ ស៊ូវិទ្យ ព្រោះនៅចក្រភពអង់គ្លេសជាប្រទេសដែលប្រមូលផ្ដុំទៅដោយបរទេសជាច្រើនសញ្ជាតិ ដូចនេះអាហារមានច្រើនបែបទាំងម្ហូបបែបអាស៊ី អឺរ៉ុប និងតំបន់ផ្សេងៗលើពិភពលោក ប៉ុន្តែមុខម្ហូបខ្មែរមិនសូវមានឡើយ។ លោកបន្ថែមថា «ជានិច្ចកាល ខ្ញុំនឹកម្ហូបខ្មែរដូចជា ប្រហុក អាហ្មុកត្រី នំបញ្ចុក ព្រោះនៅអង់គ្លេសមិនងាយមានលក់ឡើយ លើសពីនេះការនឹកប្រទេសកំណើតកើតមានកាន់តែខ្លាំងនៅពេលមានបុណ្យទានប្រចាំឆ្នាំដែលមានដូចជា ចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ បុណ្យអ៊ុំទូក ឬឆ្លងឆ្នាំសកលជាដើម»។

បញ្ហាចម្បងក្នុងការរស់នៅបរទេសលើកដំបូងរបស់ ស៊ូវិទ្យ គឺការរស់នៅម្នាក់ឯង ការចេះសម្របខ្លួនជាមួយអាកាសធាតុនិងបរិយាកាស ការចេះបង្កើតការប្រាស្រ័យទាក់ទងល្អ និងស្វែងយល់អំពីភូមិសាស្ត្រ របៀបរបបរស់នៅជាដើម ដែលបុគ្គលទាំងអស់ត្រូវមានភាពក្លាហានជាបង្គោលធំត្រូវមាន។

«ខ្ញុំត្រូវរៀនសូត្របន្ថែមពីការគ្រប់គ្រងពេលវេលាឱ្យបានល្អដើម្បីឱ្យការសិក្សា ការថែរក្សាសុខភាព ការបង្កើតទំនាក់ទំនងថ្មី ឱកាសការងារ និងសុខភាពផ្លូវចិត្តឱ្យមានសុវត្ថិភាព»

និយាយពីការបែងចែកពេលវេលាវិញ បើតាម ស៊ូវិទ្យ កម្មវិធីសិក្សាផ្នែកវិស្វកម្ម ជាកម្មវិធីដែលមានម៉ោងសិក្សាច្រើនជាងជំនាញឯទៀត ជាក់ស្ដែងលោក​ត្រូវរៀន៤ ឬ៥ថ្ងៃក្នុងមួយសប្ដាហ៍ និងត្រូវស្វ័យសិក្សាបន្ថែមទៀត ដូចនេះការគ្រប់គ្រង និងបែងចែកពេលវេលាជារឿងសំខាន់ និងពិបាកសម្រាប់លោក។

ឆ្លងកាត់ការសិក្សាកន្លងមក យុវជនរូបនេះបានលើកឡើងថា ភាពខុសគ្នារវាងការសិក្សានៅចក្រភពអង់គ្លេស និងប្រទេសកម្ពុជា គឺកម្មវិធីសិក្សានៅចក្រភពអង់គ្លេស និស្សិតសង្កត់ធ្ងន់លើការសិក្សាដោយឯករាជ្យ ដែលលើទឹកចិត្តឱ្យនិស្សិតស្វែងរកប្រធានបទសិក្សាដោយខ្លួន​ឯង មានការប្រកួតប្រជែងគំនិត និងការស្រាវជ្រាវតាំងពីដើមឆ្នាំសិក្សា និងការអនុវត្តផ្ទាល់ក្នុងកំឡុងពេលសិក្សា។

ជារួម លោក លឹម ស៊ូវិទ្យ សូមលើកទឹកចិត្តដល់យុវជនគ្រប់រូប បើកចិត្តទទួលយកការពង្រីកចំណេះដឹងរបស់ខ្លួនតាមរយៈការស្វ័យសិក្សា ការសួរលោកគ្រូអ្នកគ្រូ ឬសាស្ត្រាចារ្យ និងយកចិត្តទុកដាក់ក្នុងការសិក្សាទាំងកំឡុងពេលរៀន និងស្វែងរកឱកាសការងារដើម្បីជាបទពិសោធន៍ការងារក្រោយបញ្ជប់ការសិក្សា និងរៀនពេញមួយជីវិតដើម្បីបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនក្នុងការជួយកសាងប្រទេសជាតិ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។