WE Forum ៖ ការ​អប់រំ​ចំណេះដឹង​ហិរញ្ញវត្ថុ​នៅ​កន្លែង​ធ្វើការ ជាគន្លឹះ​កសាង​ទំនុក​ចិត្ត ស្ថិរភាព និង​ភាព​ធន់​របស់​បុគ្គលិក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

បុគ្គលិក​ក្រុមហ៊ុន​ជាច្រើន​បាន​លើក​ឡើង​ថា ពួកគេ​មិនដែល​រៀនមូលដ្ឋានគ្រឹះ​នៃការ​គ្រប់គ្រង​លុយ​នោះទេ។ ភាគច្រើន នៅ​ពេល​ដែល​ពួកគេ​ត្រូវការ​សិក្សា​អំពីរឿងនេះ គឺងាក​ទៅរក​ការណែនាំ ពី​មិត្តភក្ដិ គ្រួសារ និង​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត ហើយ​ទីបញ្ចប់​ក៏ទទួល​អារម្មណ៍​ថា ខ្វះទំនុក​ចិត្ត​លើ​យោបល់ និង​ប្រភព​ទាំងនោះ ព្រោះ​មិនមាន​ភាព​ច្បាស់លាស់ ហើយ​ទោះបី​ជាពួកគេ អាច​ស្វែងរក​បាន​ព័ត៌មាន​ល្អ​ក៏ដោយ ក៏វា​ពិបាក​ក្នុងការ​កំណត់​ថា ទិន្នន័យ​នេះ ពិតជា​អាចប្រើ​ក្នុងស្ថានភាព​ជាក់ស្ដែង​របស់​ពួកគេ​ពិត​មែន ឬយ៉ាងណា?

តាំងពីដើមមក ក្រុមមនុស្ស​ដែលមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ និង​អ្នកដែល​រកប្រាក់​ចំណូល​បាន​ខ្ពស់ តែង​តែ​មានចំណេះដឹង​អំពីការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន។ ប៉ុន្តែភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា និង​គម្រូ​នៃ​ការចែកចាយ​ចំណេះដឹង​ប្រកប​ដោយ​ភាពច្នៃប្រឌិត កំពុង​បំបែក​ឧបសគ្គ​នេះ ដោយ​ធ្វើឱ្យ​មនុស្ស​គ្រប់រូប ទទួល​បាន​ចំណេះដឹង​នេះ​គ្រប់ៗគ្នា។ លើស​ពីនេះ វេទិកា​សេដ្ឋកិច្ច​ពិភពលោក បាន​បញ្ជាក់​ថា ការ​បញ្ចូល​ការ​អប់រំ​សុខុមាលភាព​ហិរញ្ញវត្ថុផ្ទាល់ខ្លួន ទៅ​ក្នុង​កន្លែង​ធ្វើការ ផ្ដល់​សិទ្ធិ​អំណាច​ដល់​និយោជិត​ក្នុង​ការស្វែង​យល់​អំពី​ការ​សម្រេចចិត្ត លើបញ្ហា​ប្រាក់​ដោយ​ទំនុកចិត្ត។

ការស្រាវជ្រាវ​ពី PwC បង្ហាញ​ថា ៥៦% នៃបុគ្គលិក និយាយ​ថា ពួកគេ​តានតឹង​ផ្នែក​ហិរញ្ញវត្ថុ។ ភាព​តានតឹងនេះ​មិនត្រឹម​តែកើត​នៅ​ផ្ទះនោះ​ទេ ប៉ុន្តែវា​កើតឡើង​នៅ​ការិយាល័យ ដោយ​មនុស្សចាប់​ផ្ដើម​ពិបាក​ផ្ដោត​អារម្មណ៍ ធ្លាក់ចុះ​ផលិត​ភាព និង​ការ​ចងចាំ​ចុះខ្សោយ។

នេះជា​ផ្នែកមួយ ដែល​និយោជក ស្ថិតនៅ​ទីតាំង​ពិសេស​ដែល​អាច​ជួយដោះស្រាយ​បញ្ហា​នេះ តាមរយៈការ​ផ្ដល់​ការអប់រំ និង​ការគាំទ្រ​ផ្នែកហិរញ្ញវត្ថុ ប្រកប​ដោយ​ការគិតគូរ។ និយោជក​អាចផ្ដល់​សិទ្ធិអំណាច​ដល់និយោជិត​ក្នុងការ​កសាង​ទំនុកចិត្ត អភិវឌ្ឍ​ជំនាញ​សំខាន់ៗ​ទាក់ទង​នឹង​ហិរញ្ញវត្ថុ និង​រួមចំណែក​ដល់​ការ​ពង្រឹង​កម្លាំង​ធ្វើការងារ និង​ការ​ផ្ដោត​អារម្មណ៍​កាន់តែ​ខ្លាំង។

តាមរយៈការ​ផ្ដល់​ធនធាន​នេះ ដោយ​ឥតគិតថ្លៃ​ដល់​និយោជិត និង​ការ​ណែនាំ​និយោជិត នូវ​ធនធាន​ដែលអាច​ទុក​ចិត្ត​បាន ព្រម​ទាំង​បង្កើត​ពេលវេលា សម្រាប់​បុគ្គលិក​រៀនសូត្រ​អំពី​ចំណេះដឹង​ហិរញ្ញវត្ថុ អាចជួយ​ពួកគេ​ឱ្យឆ្លងកាត់​ឧបសគ្គធំៗ​ទាក់ទង​នឹង​បញ្ហា​ហិរញ្ញវត្ថុបាន។

ជាងនេះ​ទៅ​ទៀត​និយោជក ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរៀប​ចំ​ធនធាន​ហិរញ្ញវត្ថុ​របស់​បុគ្គលិក ដោយ​ផ្ដល់ឱ្យ​និយោជិត​នូវ​ប្រាក់បៀវត្សរ៍​សមស្រប និង​អត្ថប្រយោជន៍​ផ្សេង សម្រាប់​បុគ្គលិក។ លើស​ពីនេះ និយោជក ក៏អាច​ក្លាយ​ជាអ្នកផ្ដល់​ចំណេះដឹង​ហិរញ្ញវត្ថុ​ដ៏ល្អ​ផងដែរ។ តាមរយៈ​ការងារ​ជាមួយ​និយោជក យើង​អាចមាន​អំណាច ដើម្បីគាំទ្រ​ដល់បុគ្គល ដែលធ្វើការ​ទាំងអស់ ដោយ​មាន​ការជ្រោមជ្រែង ហើយ​ឥទ្ធិពល​គឺលើសពី​ការ​គ្រប់គ្រង​លុយ ឬបំណុល វាជា​ការបង្កើត​ទំនុកចិត្ត ស្ថិរភាព និង​ការ​ផ្ដល់​អំណាច៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...