ហេតុអ្វីកុមារកុហក? វិធីសាស្ត្រចិញ្ចឹមកូន ដោយបណ្ដុះភាពស្មោះត្រង់ដល់ពួកគេ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

យោងតាម Australian parenting កុមារចាប់ផ្ដើមអភិវឌ្ឍសមត្ថភាពកុហក ចាប់ពីពួកគេមានអាយុ ៣ឆ្នាំ ដែលជាពេលវេលាពួកគេដឹងថា អ្នកដទៃមិនអាចដឹងពីអ្វីដែលគេកំពុងគិត។ ដូច្នេះ ពួកគេអាចនិយាយពាក្យមិនពិត ដោយមិនឱ្យអ្នកស្ដាប់ដឹង។ នៅអាយុចន្លោះពី ៤ ទៅ ៦ឆ្នាំ កុមារមានទំនោរនិយាយកុហកកាន់តែញឹកញាប់ ហើយការនិយាយកុហករបស់គេ កាន់តែស៊ីគ្នាជាមួយនឹងទឹកមុខ និងសំឡេងរបស់គេ។ ទោះជាយ៉ាងណាក៏ដោយ នៅវ័យនេះ ប្រសិនបើអាណាព្យាបាល សួរជីកឬស ជីកគល់បន្ថែម ពួកគេនឹងនិយាយការពិត។

ជាមួយគ្នានេះ នៅពេលដែលពួកគេដឹងក្ដី ការតាមស្វែងយល់ពីការនិយាយកុហក កាន់តែមានភាពស្មុគស្មាញ ព្រោះនៅពេលដែលពួកគេធំដឹងក្ដី សមត្ថភាពប្រើប្រាស់ពាក្យពេចន៍ និងការយល់ដឹងពីរបៀបគិតរបស់អ្នកដទៃកាន់តែស៊ីជម្រៅ។ បន្ទាប់មកទៀត ក្រោយឈានចូលវ័យជំទង់ កុមារអាចនិយាយកុហកបានដោយរលូន ជាពិសេសគឺការលាក់អារម្មណ៍ និងគំនិតរបស់គេអំពីរឿងអ្វីមួយ។

បើតាម Smart Parenting មានហេតុផលចំនួន ៥ ដែលធ្វើឱ្យកុមារមានទម្លាប់កុហក។ ហេតុផលទាំងនោះមានដូចជា ៖

១. កុហក ដើម្បីការពារខ្លួន, ត្រង់ចំណុចនេះ កុមារកុហក ដើម្បីជៀសវាងការចាប់កំហុស ឬការដាក់ទណ្ឌកម្មផ្សេងៗ។

២. កុហក ដោយធ្វើជាមិនដឹងរឿង (Lie of Omission), ចំពោះហេតុផលនៃការកុហកនេះ កុមារធ្វើជាមិនដឹងរឿងដែលគេបានធ្វើ ដើម្បីគេចចេញពីការពិន័យ។

៣. ការកុហកបែបប្រឌិតរឿង (The tall tale), ការកុហកមួយបែបនេះ គឺកុមារចេះប្រឌិត និងបំផ្លើសរឿងដែលមិនពិត ជាពិសេសកុមារដែលកំពុងសិក្សានៅមត្តេយសិក្សា។

៤. ការកុហកសង្គម (The Social lie), ការកុហកនេះ គឺដើម្បីការពារ ការប៉ះពាល់ផ្លូវចិត្ត និងអារម្មណ៍របស់អ្នកដទៃ ដែលគេកំពុងជជែកជាមួយ។

៥. ការកុហក ដោយត្រាប់តាម (The Imitated lie), ការកុហកនេះ គឺកុមាររៀន ឬត្រាប់តាមមនុស្សធំ។

អ្វីដែលឪពុកម្ដាយអាចធ្វើបាន ចំពោះការនិយាយកុហករបស់កូន

ជម្រើសដ៏មានប្រសិទ្ធភាព ដើម្បីជំរុញឱ្យកូននិយាយការពិត និងមានភាពស្មោះត្រង់ គឺជៀសវៀងការស្រែកគំហក ឬការស្តីបន្ទោស នៅពេលកូននិយាយ។ ដើម្បីធ្វើឱ្យកុមារ មានផាសុកភាពក្នុងការនិយាយការពិត ឪពុកម្ដាយ ត្រូវរក្សាទំនាក់ទំនងដោយបើកចំហ មានភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក និងផ្ដល់ភាពកក់ក្ដៅឱ្យកុមារ។ អ្វីដែលឪពុកម្ដាយ ត្រូវដឹងគឺកុមារនិយាយកុហក ដោយតែពួកគេព្យាយាមគេចចេញពីការដាក់ទណ្ឌកម្ម ការស្ដីបន្ទោស និងការពិន័យ។

ដើម្បីជំរុញឱ្យកុមារមានទម្លាប់និយាយការពិត អ្នកជំនាញចិត្តសាស្ត្រ Dr. Jordana Mortimer និង Dr. Erin Avirett បានផ្ដល់អនុសាស្ត្រថា ឪពុកម្ដាយ ត្រូវឱ្យតម្លៃ និងលើកទឹកចិត្តឱ្យកុមារនិយាយការពិត, ផ្ដល់ឱកាសឱ្យកុមារទទួលបានទំនុកចិត្តពីអ្នក តាមរយៈការជឿជាក់លើពួកគេ, បង្ហាញភាពជាគម្រូ តាមរយៈការនិយាយពាក្យពិត និងស្មោះត្រង់, មិននិយាយកុហក ឬមានទម្លាប់បំភ័យកុមារ ដើម្បីឱ្យពួកគេឈប់ធ្វើរឿងអ្វីមួយ, ជៀសវៀង ការដាក់សម្ពាធឱ្យកុមារ ដែលធ្វើឱ្យពួកគេចង់និយាយកុហក និងពន្យល់ពួកគេពីរបៀបនិយាយពាក្យពិត ដែលមិនប៉ះពាល់អារម្មណ៍អ្នកដទៃ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...