ភាពរីករាយក្នុង​ការស្នាក់នៅរបស់ភ្ញៀវទេសចរ ផ្ដើមចេញពីអ្នកផ្ដល់សេវាកម្មដែលមានជំនាញ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ចំណែកដែលធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ល្អក្នុងពេលដំណើរកំសាន្ត ជាចំណែកមួយរបស់អ្នកផ្ដល់សេវាកម្មនៅក្នុងកន្លែងស្នាក់ ឬសណ្ឋាគារ ដូច្នេះអ្នកផ្តល់សេវាកម្ម​ដែលមានជំនាញច្បាស់លាស់ពិតជា​សំខាន់​ក្នុង​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។

យុវវតី ស៊ា សារាន់ ជាសិស្សសិក្សាជំនាញ​ សេវាកម្ម និង ផ្នែក F&B នៅសមាគមក្លឹបទេសចរណ៍សៀមរាប (STC) ខេត្តសៀមរាប និយាយថា ជំនាញសេវាកម្ម និង ផ្នែក F&B(Food and Bevevrege) ជាការសិក្សាពីការប្រាស្រ័យទាក់ទងនៅក្នុងបដិសណ្ឋារកិច្ចក្នុងផ្នែកជាច្រើនរួមមាន ការសិក្សាពីសេវាកម្មប្រណិត ចំណេះដឹងលើបញ្ជីមុខម្ហូប ជំនាញផ្នែកលក់ ការផ្ដល់សេវាកម្ម និតីវិធី និងលំដាប់លំដោយក្នុងភោជនីយដ្ឋាន អំពីអនាម័យ សន្តិសុខ និងសុវត្ថិភាពភោជនីយដ្ឋាន និងការប្រើប្រាស់សេវាកម្មនៅក្នុងភោជនីដ្ឋាន។ សារាន់ បន្តថា ការសិក្សា​ជំនាញសេវាកម្ម និងផ្នែក F&B នេះ គឺមិន​មានរយៈពេល​យូរប៉ុន្មានទេ បើសិក្សានៅសមាគមក្លឹបទេសចរណ៍សៀមរាប (STC) គឺមានរយៈពេលតែ៨ខែ ដោយការសិក្សាថ្នាក់ទ្រឹស្ដីរយៈពេល​៤ខែ និងចុះកម្មសិក្សារយៈពេល៤ខែ។

និយាយពីការជ្រើសរើស​រៀនជំនាញសេវាកម្ម និងផ្នែក F&B យុវវតី សារាន់ លើកឡើងថា ការដែលខ្លួនជ្រើសរើសរៀនជំនាញនេះ ព្រោះយល់ឃើញថា នេះជាជំនាញដែលអាចទាក់ទាញភ្ញៀវទេសចរតាមរយៈការបម្រើសេវាកម្មដល់ភ្ញៀវជាតិ និងអន្តរជាតិត្រឡប់មកកាន់កន្លែងស្នាក់ម្ដងទៀតតាមរយៈការរៀបចំអត្តចរិត ការប្រើប្រាស់ភាសា ការសម្របខ្លួនទៅតាមបរិបទ ការរៀបចំ និងការប្រើប្រាស់ពាក្យសម្ដីរបស់អ្នកផ្ដល់សេវាកម្មទៅកាន់ភ្ញៀវទេសចរ។ លើសពីនេះ ការបម្រើសេវាកម្មល្អដល់អតិថិជន ក៏អាចជាផ្នែកសំខាន់មួយដែលធ្វើឱ្យអតិថិជនមានអារម្មណ៍ល្អ និងសប្បាយចិត្តក្នុងកំឡុងពេលដំណើរកំសាន្ត និងជាហេតុផលដែលធ្វើឱ្យអតិថិជនមានអនុស្សាវរីយ៍ល្អផងដែរ។

បើតាម យុវវតី ស៊ា សារាន់ ក្រោយរៀនជំនាញនេះចប់ សិស្សអាចស្វែងរការងារធ្វើទៅតាមជំនាញជាច្រើនរួមមាន អ្នកគិតលុយ អ្នកបកប្រែ អ្នករៀបចំបន្ទប់ស្នាក់ ការងារក្នុងផ្នែកការិយាល័យជួរមុខ អ្នកគ្រប់គ្រង អ្នកធ្វើអាជីវកម្ម និងការងារផ្សេងៗជាច្រើនទៀត។

សិស្សរៀនជំនាញ គេហកិច្ច រូបនេះបន្តថា សម្រាប់អ្នកដែលចង់រៀនជំនាញសេវាកម្ម និងផ្នែក F&B នេះ បេក្ខជនត្រូវមានអាយុ១៨ឆ្នាំ ដល់២៥ឆ្នាំ ចេះភាសាអង់គ្លេស មានចំណាប់អារម្មណ៍ និងចូលចិត្តលើផ្នែកទេសចរណ៍ មានឆន្ទៈ និងមានការចង់ចេះដឹងអំពីជំនាញនេះ។ ជាមួយគ្នា បេក្ខជនមិនជាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ (ធ្លាក់ថ្នាក់ទី១២) ក៏មានឱកាសសិក្សាជំនាញនេះបានដែរ។

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ក្នុងការសិក្សាជំនាញនេះ គឺអាចទំនាក់ទំនងទៅកាន់សាលាបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ​ទូទាំង​ប្រទេស។

បច្ចុប្បន្ន កញ្ញា ស៊ា សារាន់ កំពុងចុះកម្មសិក្សានៅសណ្ធាគារ Sea Breeze បងនិងទទួលបានបទពិសោធន៍ជាច្រើនពីការចុះកម្មសិក្សា ដូចជាការអនុវត្តផ្ទាល់ស្របទៅតាមស្តង់ការ នៃសណ្ឋាគារ (តាមកម្រិតផ្កាយនៃសណ្ឋាគារ)​ ការប្រាស្រ័យទាក់ទងជាមួយភ្ញៀវ និងមិត្តរួមការងារ ការដោះស្រាយបញ្ហា និងការត្រៀមខ្លួនទប់ទល់នឹងបញ្ហាណាមួយដែលកើតឡើងជាយថាហេតុ។

ជារួម កញ្ញា ស៊ា សារាន់ លើកទឹកចិត្តដល់អ្នកដែលស្រលាញ់ និងមានចំណាប់អារម្មណ៍ក្នុងការសិក្សាជំនាញផ្សេងៗក្នុងវិស័យទេសចរណ៍ សូមខិតខំស្វែងរកសាលាដែលបង្រៀនជំនាញនេះឱ្យបានច្បាស់លាស់ និងយកចិត្តទុកដាក់ក្នុងការរៀន និងចុះកម្មសិក្សា ដើម្បីអាចយកចំណេះដឹងទាំងនោះធ្វើជាជំនាញមួយច្បាស់លាស់នៅក្នុងខ្លួន៕





របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...