តើឥរិយាបទទុកដាក់សំរាមរបស់ពលរដ្ឋនៅពេលមានពិធីបុណ្យជាតិធំៗល្អប្រសើរហើយ ឬនៅ?

ជារៀងរាល់ឆ្នាំ បញ្ហាចោលសំរាមពាសវាលពាសកាលនៅពេលមានពិធីបុណ្យជាតិធំៗម្តងៗ ក៏គេនៅតែមើលឃើញមានជាបញ្ហា ដោយសារកត្តាខ្វះការយកចិត្តទុកដាក់ និងស្មារតីចូលរួមអនុវត្តទាំងអស់គ្នា។ តើប៉ុន្មានឆ្នាំចុងក្រោយនេះ ឥរិយាបទទុកដាក់សំរាមរបស់ប្រជាពលរដ្ឋខ្មែរនៅពេលមានពិធីបុណ្យជាតិធំៗល្អហើយឬនៅ?

ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកត់សម្គាល់ថា ក្នុង​ឆ្នាំ២០២៤ ក្រោយពិធីបុណ្យធំៗចប់ គេឃើញថាទីក្រុងស្អាត មានបរិស្ថានល្អ លែងមានសំរាមតាមផ្លូវ និងទីសាធារណៈទៀត។ ការណ៍នេះ ធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តទទួលបានការកោតសរសើរពីសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ។

ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា កន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ តែងតែគិតគូពីបរិស្ថាន ក៏​ដូចជា​សន្តិសុខសុវត្ថិភាព ក្នុងព្រឹត្តិការណ៍ធំៗចំនួន៣ បានយ៉ាងល្អប្រសើរ នោះគឺព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤, ព្រឹត្តិការណ៍ «សាទរកម្ពុជា» និងព្រឹត្តិការណ៍ អបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៥។

សម្រាប់លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា តាមការសង្កេតឃើញរបស់លោក ប្រជាពលរដ្ឋភាគច្រើនបានផ្លាស់ប្ដូរឥរិយាបទប្រសើរហើយទាំងការទុកដាក់សំរាមនៅផ្ទះ និងពេលចូលរួមក្នុងពិធីបុណ្យជាតិធំៗ។ ប៉ុន្តែក៏ឃើញមានប្រជាជនមួយចំនួនទៀត ទាំងនៅក្នុងគ្រួសារ និងនៅក្នុងពិធីបុណ្យជាតិធំៗ តែងចោលសំរាមពាសវាលពាសកាល បើទោះមានរៀបចំធុងសំរាមក៏ដោយ ក៏ពួកគាត់នៅតែចោលសំរាមពាសវាលពាសកាល។ ជាក់ស្ដែង នៅក្នុងពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ ប្រជាពលរដ្ឋមួយចំនួននៅតែចោលសំរាម ដូចជា ដបទឹក ចានស្នោ ថង់ប្លាស្ទិក ក្រៅធុងសំរាម។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា

លោកបណ្ឌិត ឈត ប៊ុនថង បន្ថែមថា ប្រសិនបើប្រៀបធៀបការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋខ្មែរកាល៥ឆ្នាំមុនមកដល់បច្ចុប្បន្នឃើញថាមានភាពខុសគ្នាតិចតួច ពោលគឺប្រសើរឡើងតិចតួចប៉ុណ្ណោះ ព្រោះអ្នកដែលផ្លាស់ប្ដូរឥរិយាបទក៏ផ្លាស់ប្ដូរ អ្នកដែលមិនផ្លាស់ប្ដូរក៏នៅតែចោលសំរាមមិនត្រឹមត្រូវ។ លោកបណ្ឌិតបន្តថា សម្រាប់អ្នករស់នៅជនបទខ្លះក៏ទុកដាក់សំរាមបានត្រឹមត្រូវ ហើយអ្នករស់នៅជនបទខ្លះទៀត រស់នៅផ្ទះដែលមានដីធំទូលាយអាចបោះចោលសំរាមពាសវាលបាន ហើយនៅពេលមកដល់ទីក្រុងចូលរួមក្នុងបុណ្យជាតិធំៗក៏មានទម្លាប់បោះចោលសំរាមមិនត្រឹមត្រូវ។

បើតាមលោកបណ្ឌិត ឈត ប៊ុនថង ដើម្បីដោះស្រាយបញ្ហានេះ ចាំបាច់ត្រូវបន្តអប់រំណែនាំទាំងក្នុងគ្រួសារ សាលារៀន ស្ថាប័ន វត្តអារាម ឬក្នុងផ្សារ ក៏ដូចជាបង្កើតបទបញ្ជារផ្ទៃក្នុង និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ក្រៅពីនេះ គួរអនុវត្តច្បាប់នៅតាមទីក្រុង ទីប្រជុំជន ខេត្ត/ក្រុង ចំពោះអ្នកដែលចោលសំរាមនៅតាមទីសាធារណៈ លើសួនច្បារ លើដងផ្លូវ ត្រូវទទួលការផាកពិន័យ។ ប្រសិនបើមិនអនុវត្តច្បាប់ទេ ប្រហែលជា ២០ទៅ៣០ឆ្នាំទៀត ក៏នៅតែមិនអាចដោះស្រាយបានដែរ។

នៅក្នុង​គោលនយោបាយស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០២០-២០៣០ គេបានរកឃើញ​បញ្ហាប្រឈមចម្បងក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន គឺកំណើនយ៉ាងឆាប់រហ័សទាំងបរិមា និងសមាសភាគនៃសំរាម សំណល់រឹងទីប្រជុំជន កង្វះហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រង យន្តការហិរញ្ញប្បទាន គោលនយោបាយ ព្រមទាំងការចូលរួមរបស់គ្រប់តួអង្គពាក់ព័ន្ធនៅមានកម្រិត។ យ៉ាងណាមិញ បញ្ហាប្រឈមក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននេះ គេអាចដោះស្រាយបានតាមរយៈ ការផ្លាស់ប្ដូរឥរិយាបទ ទម្លាប់ របៀបរបបរស់នៅ និងការធ្វើអាជីវកម្ម ផលិតកម្មរបស់អ្នកបង្កើត និងបញ្ចេញសំរាម សំណល់រឹងទីប្រជុំជន ព្រមទាំងការយល់ដឹងរបស់ពួកគាត់ដោយចាត់ទុកថា «សំណល់ជាធនធាន» រីឯ «អ្នកបង្កើតសំរាមមានកាតព្វកិច្ចបង់ថ្លៃសេវា» និងការបង្កើត និងដាក់ឱ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ការគ្រប់គ្រងសំណល់រឹង សំរាម សំណល់ប្លាស្ទិក នៅក្នុងក្នុងឱកាសបុណ្យធំៗនាពេលកន្លងទៅបានបង្ហាញពីឥរិយាបទប្រែប្រួលនៃប្រជាពលរដ្ឋ ដែលអ្នកបញ្ចេញសំរាមចោលនៅរាជធានីភ្នំពេញ និងនៅតាមទីប្រជុំជននៃខេត្តនានាផងដែរ។ ឯកឧត្តម បន្តថា ការគ្រប់គ្រងសំរាមរបស់ពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤ មានភាពល្អប្រសើរ ហើយអ្នកពាក់ព័ន្ធ ពិសេសពលរដ្ឋ បានចូលរួមអនុវត្តរើសសំរាម ប្រមូលទុកដាក់ជាមួយអ្នកប្រមូល គ្រប់គ្រងសំរាមរបស់វិស័យរដ្ឋ និងឯកជន។

អ្នកនាំពាក្យក្រសួងបរិស្ថាន បន្ថែមថា ក្រសួងបរិស្ថាន បានកៀរគរឱ្យពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងបានជំរុញយុទ្ធនាការដើម្បីឱ្យចេះកែទម្លាប់ពីការចោលសំរាមពាសវាលពាសកាលមកត្រឹមត្រូវល្អ រួមមាន «យុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន» ក៏ដូចជាក៏ដូចជា យុទ្ធនាការសម្អាតផ្លូវជាតិ “ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក” ដែលមានការចូលរួមពីភាគីពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ អជ្ញាធរស្រុក/ខណ្ឌ ប្រជាពលរដ្ឋ ជាពិសេស គ្រូបង្រៀន និងសិស្សានុសិស្ស។

ឯកឧត្តម ខ្វៃ អាទិត្យា បញ្ជាក់ថា ការទុកដាក់សំរាម គឺជាផ្នែកមួយនៃការស្តែងឡើងនូវអាកប្បកិរិយា ឥរិយាបទ និងការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងសង្គម ប្រសិនបើគ្មានការកាត់បន្ថយ និងបម្រូលទុកដាក់ឱ្យបានត្រឹមត្រូវទេនោះ សំរាមនិងសំណល់ប្លាស្ទិកទាំងអស់នេះ នឹងបង្កផលប៉ះពាល់ជាអវិជ្ជមានជាច្រើនទាំងផ្នែកបរិស្ថាន សោភណ្ឌភាព សុខភាព និងជីវិតរបស់មនុស្ស សត្វ និងរុក្ខជាតិ។

បើយោងតាមទិន្នន័យ​ឆ្នាំ២០១៩ សំរាម សំណល់រឹងទីប្រជុំជននៅកម្ពុជាមានចំនួនប្រមាណ ២លានតោក្នុងមួយឆ្នាំ ជាមួយនឹងអត្រាកំណើនប្រមាណជា ១៥%ក្នុងមួយឆ្នាំៗ។ តាមការប៉ានស្មានប្រសិនបើសំរាម សំណល់រឹងទីប្រជុំជនទាំងអស់ត្រូវបានប្រមូលនោះ បរិមាណសំរាម សំណល់រឹងទីប្រជុំជនសរុបអាចនឹងមានចំនួនរហូតដល់ ៣លានតោនក្នុងមួយឆ្នាំ។ សំរាម សំណល់រឹងទីប្រជុំជន នៅពុំទាន់បានញែក, វេចខ្ចប់ និងទុកដាក់ឱ្យបានត្រឹមត្រូវតាមក្រឹត្យក្រម និងស្តង់ដាអនាម័យនៅឡើយ។ ការផ្ដល់សេវាប្រមូល និងដឹកជញ្ជូន កំពុងដំណើរការ អនុវត្តបានត្រឹមប្រមាណ ៦០% ប៉ុណ្ណោះ នៃបរិមាណសំរាម សំណល់រឹងទីប្រជុំជនដែលបានបង្កើតសរុប៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *