នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ៖ យុវជន​កាន់តែច្រើន​ងាក​មក​ចាប់អារម្មណ៍​ក្នុងការ​សិក្សា​ជំនាញ​ TVET

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

លើកឡើងក្នុងពិធី​បើក​បវេសនកាល​ និង​តម្រង់ទិស​សិស្ស​និស្សិត​ឆ្នាំ​សិក្សា​២០២៤-២០២៥ កាលពីពេលថ្មីៗនេះ លោក ជិន តារ៉ា នាយកវិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI) បានឱ្យដឹងថា នៅ​ក្នុង​ឆ្នាំសិក្សា​ថ្មីនេះ ជាការកត់សម្គាល់​យុវជន យុវនារី កាន់តែច្រើន​បាន​ងាក​មក​ចាប់អារម្មណ៍​ក្នុងការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET) ពោល​គឺ​កំណើន​សិស្ស​ដែលចុះឈ្មោះ​ចូលរៀន​មានការ​កើនឡើងបើធៀបនឹងឆ្នាំមុនៗ។

បើតាមប្រសាសន៍របស់លោក ជិន តារ៉ា ឆ្នាំនេះ វិទ្យាស្ថាន​បច្ចេកទេសឧស្សាហកម្ម ITI ទទួលបានការ​ចុះ​ឈ្មោះចូ​ល​រៀន​ជំនាញ​បច្ចេក​ទេស និងវិជ្ជាជីវៈកម្រិតខ្ពស់សរុបចំនួនជិត ១ពាន់នាក់ ទៅលើមុខជំនាញផ្សេងៗដូចជា វិស្វកម្ម, មេកានិករថយន្ត, បរិក្ខាត្រជាក់អគ្គិសនី, មេកានិកឧស្សាហកម្ម, ព័ត៌មានវិទ្យា និង​បន្ស៊ីលោហៈ។

ខណៈ​ចំនួនសិស្សចូលរៀន​ជំនាញ TVET កាន់តែច្រើននេះ លោក ជិន តារ៉ា បញ្ជាក់ថា វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នឹងពង្រឹងបន្ថែមនូវការបង្ហាត់បង្រៀនជំនាញវិជ្ជាជីវៈដល់សិស្សានុសិស្ស ឱ្យទទួលបានការអប់រំដែលមានស្តង់ដារ និងឱ្យក្លាយជាធនធានដែលមានជំនាញមួយច្បាស់លាស់ អាចរកការងារធ្វើ និងជាការងារដែលមានតម្រូវការទីផ្សារបច្ចុប្បន្ន និងពេលអនាគត។ តាមរយៈការពង្រឹងនេះ ITI មានម៉ោងសិក្សាទាំងទ្រឹស្ដី ថ្នាក់អនុវត្តន៍ និងម៉ោងហាត់ការងារនៅតាមក្រុមហ៊ុនតូចធំដែលជាដៃគូរសហការ និងផ្ដល់ឱកាសការងារដល់សិស្សនិស្សិតចូលធ្វើការក្រោយបញ្ចប់ថ្នាក់សិក្សាផងដែរ។

មានប្រសាសន៍​ក្នុង​ឱកាស​នោះ លោក សាយ រតនៈ ប្រធាននាយករដ្ឋានបណ្តុះបណ្តាលធនធានមនុស្សក្រុមហ៊ុន អ.អិម.អេ ខេមបូឌា មានប្រសាសន៍ថា បច្ចុប្បន្ន​នៅ​ក្នុង​ទីផ្សារការងារ គឺ​កំពុងត្រូវការអ្នកជំនាញ ដូចនេះការជ្រើសយកជំនាញវិជ្ជាជីវៈទាំងនេះ សិស្សានុសិស្សកំពុងសម្រេចចិត្តបានត្រឹមត្រូវសម្រាប់អនាគត ខណៈ​ដែល​ក្រុមហ៊ុន អ.អិម​.អេ នឹងបន្តផ្ដល់ឱកាសហាត់ការងារសម្រាប់សិស្សដែលរៀនជំនាញវិជ្ជាជីវៈនៅ ITI ឱ្យចូលហាត់ការងារ និងអាចឈានដល់ឱកាសការងារផងដែរ។ ជាមួយ​គ្នា​នេះ លោក​ក៏​បានលើកទឹកចិត្តដល់សិស្ស​និស្សិត​ទាំងអស់ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ ដែលវា​នឹង​ជួយឱ្យសិស្ស-និស្សិតមានសមត្ថភាព មានជំនាញពិតប្រាកដ អាចស្វែងរកការងារមួយពិតប្រាកដ និងមានទីផ្សារការងារព្រោះប្រទេសកំពុងអភិវឌ្ឍន៍ ដែល​នឹង​ត្រូវ​ការអ្នកជំនាញកាន់តែច្រើន និងចាំបាច់។

លោក សាយ រតនៈ ប្រធាននាយករដ្ឋានបណ្តុះបណ្តាលធនធានមនុស្សក្រុមហ៊ុន អ.អិម.អេ ខេមបូឌា

ដូចគ្នានេះដែរ លោកស្រី សើ ស៊ីយ៉ា ប្រធាននាយកដ្ឋានធនធានមនុស្ស នៃក្រុមហ៊ុន ជីហ្គៀ គ្រុប លើកឡើងថា បច្ចុប្បន្ននេះ ទីផ្សារការងារនៅក្នុងវិស័យ​ឧស្សាហកម្ម​គឺកំពុង​មានតម្រូវការ​អ្នកជំនាញ ហើយអ្នក​​ជំនាញ​ដែល​កំពុង​មានតម្រូវការ​ជាក់ស្តែង​នៅ​កម្ពុជា គឺដូចជាអ្នកជំនាញបរិក្ខាត្រជាក់ អ្នកជំនាញផ្នែកវិស្វកម្មរថយន្ត ផ្នែកយានយន្តជាដើម ដូច្នេះក្នុងនាមជាអ្នកសិក្សាជំនាញ ចាំបាច់​ត្រូវមានទាំងជំនាញទន់ ជំនាញរឹងនៅក្នុងខ្លួន ជាពិសេសជំនាញបច្ចេកទេសឯកទេស ដែលជាតម្រូវការចាំបាច់សម្រាប់បម្រើសេវាកម្ម តម្លើង ជួសជុល និងពិនិត្យជាដើម។

ទន្ទឹមនេះ លោក ជិន តារ៉ា ក៏បានធ្វើ​ការ​អំពាវនាវដល់យុវជន ក៏ដូច​ជាអ្នក​​អាណាព្យាបាល​ទាំងអស់​សូម​លើក​ទឹក​ចិត្ត និងជំរុញកូនឱ្យ​ងាកមករៀនជំនាញវិជ្ជាជីវៈ ដើម្បីមានសមត្ថភាព​ចូល​ទៅ​ក្នុង​ទីផ្សារ​ការងារ​ដែល​កំពុងមានតម្រូវការខ្ពស់ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ខណៈ​រាជរដ្ឋាភិបាលកម្ពុជាកំពុង​ទាក់ទាញក្រុមហ៊ុនធំៗ និង​ល្បីឈ្មោះជាច្រើនឱ្យ​មកបណ្តាក់ទុន ព្រមទាំង​បង្កើត​ការងារ​រាប់​សិប​កន្លែង​ជូន​ដល់​ប្រជា​ពលរដ្ឋ​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...