យុវជនកម្ពុជា២រូប ជាប់ជ័យលាភីផ្នែកស្ទែម ក្នុងកម្មវិធីជំរុំសិស្សអាស៊ាន+៣ លើកទី១៤ នៅប្រទេសកូរ៉េ

យុវជនឆ្នើមកម្ពុជាចំនួន២រូប ដែលជាសិស្សនៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ បានជាប់ជ័យលាភីផ្នែកស្ទែម ក្នុងកម្មវិធីជំរុំសិស្សអាស៊ាន+៣ លើកទី១៤ នៅប្រទេសកូរ៉េ ក្រោមប្រធានបទ “ពីការទស្សន៍ទាយទៅជាការការពារ ៖ តួនាទីវិទ្យាសាស្ត្រក្នុងការដោះស្រាយគ្រោះមហន្តរាយធម្មជាតិ” ដែលមានបេក្ខជនមកពី១១ប្រទេសចូលរួម។

កម្មវិធីជំរុំសិស្សអាស៊ាន+៣ លើកទី១៤ និងសិក្ខាសាលាគ្រូអាស៊ាន+៣ លើកទី១៦ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០២៤ នៅសាកលវិទ្យាល័យអប់រំជាតិសេអ៊ូល (Seoul National University of Education) ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ កម្មវិធីនេះមានគោលដៅបង្កើនចំណេះដឹង និងជំនាញផ្នែកវិទ្យាសាស្ត្រ សម្រាប់សិស្សដែលមានទេពកោសល្យ ក៏​ដូចជា​លើកស្ទួយការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហការគ្នាតំបន់។

យុវតី រក្ស ច័ន្ទសត្យា ម្ចាស់ជ័យលាភីមេដាយប្រាក់ក្នុងកម្មវិធីជំរុំសិស្សអាស៊ាន+៣ លើកទី១៤ និងសិក្ខាសាលាគ្រូបង្រៀនលើកទី១៦

យុវតី រក្ស ច័ន្ទសត្យា ដែលជាប់ជ័យលាភី​មេដាយ​ប្រាក់ពីកម្មវិធីនោះ និយាយថា ក្នុងសកម្មភាពក្រុម​នៃការ​ប្រកួត ក្រុម​របស់នាង​មាន​សមាជិក​៥នាក់ មក​ពី​៥ប្រទេស​ផ្សេងគ្នា គឺ កម្ពុជា ហ្វីលីពីន កូរ៉េ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានជ្រើសរើសផ្នែកគីមីវិទ្យា ប្រធានបទទាក់ទងនឹងភ្លៀងអាស៊ីត។ សម្រាប់ជាដំណោះស្រាយ ក្រុមរបស់ខ្លួនបានប្រើប្រាស់សំបកខ្យងដែលគេបោះចោល និងថ្មក្រានីត (Granite) ដើម្បីទប់ស្កាត់ភ្លៀងអាស៊ីត។

សិស្សថ្នាក់ទី៨ រូបនេះ បញ្ជាក់បន្ថែមថា រូបនាងពិតជាមានចិត្តត្រេកអរដែលបានឡើងទៅធ្វើបទបង្ហាញនៅលើឆាកអន្តរជាតិ ដែលជាមោទនភាពនៅក្នុងជីវិត និងមានចិត្តសប្បាយរីករាយជាខ្លាំងដែលបានចូលទៅក្នុងក្រុមមួយដែលមានការសហការគ្នាល្អ ដែលជាការជំរុញឱ្យក្រុមអាចទទួលបានជ័យលាភី។

“បើយើងបានចូលរួមកម្មវិធីនេះ វាជាឱកាសមួយដែលយើងអាចផ្លាស់ប្ដូរចំណាប់អារម្មណ៍យើងលើផ្នែកវិទ្យាសាស្រ្ត ដែលវាអាចជួយយើងពង្រឹងពុទ្ធិ ចំណេះដឹងជាច្រើនផ្សេងទៀតទៅលើមុខវិជ្ជាបច្ចេកវិទ្យា និងវិទ្យាសាស្រ្តជាដើម”

យុវសិស្ស ប៉ែន រតនៈ ម្ចាស់ជ័យលាភីមេដាយសំរឹទ្ធ ក្នុងកម្មវិធីជំរុំសិស្សអាស៊ាន+៣ លើកទី១៤ និងសិក្ខាសាលាគ្រូបង្រៀនលើកទី១៦

យុវសិស្ស ប៉ែន រតនៈ ដែលជា​យុវជន​កម្ពុជាមួយ​រូបទៀតទទួល​បាន​ជ័យលាភីមេដាយសំរឹទ្ធ និយាយថា សម្រាប់ប្រធានបទឆ្នាំនេះ កម្មវិធីបានកំណត់ឱ្យបេក្ខជនចូលរួមទស្សទាយពីបញ្ហាគ្រោះធម្មជាតិ ហើយប្រើប្រាស់បច្ចេកវិទ្យាសាស្រ្តដើម្បីដោះស្រាយ។ សម្រាប់​របស់ រតនៈ មានសមាជិកចំនួន៣នាក់ មកពីប្រទេស៣ផ្សេងគ្នា រួមមាន កម្ពុជា កូរ៉េ និងស៊ុយអែត បានជ្រើសរើសផ្នែករូបវិទ្យា ធ្វើប្រធានបទទាក់ទងនឹងការព្យាករណ៍អំពីការរញ្ជួយដី ដើម្បីឱ្យប្រជាជនប្រុងប្រយ័ត្ន និងរកកន្លែងសុវត្ថិភាព។ សម្រាប់ជាដំណោះស្រាយ ក្រុមរបស់គេបានប្រើប្រាស់ Micro Bit ឱ្យប្រមូលទិន្នន័យទាក់ទងជាមួយការរញ្ជួយដី និងគណនាទិន្នន័យទាំងនោះ។

សិស្សថ្នាក់ទី១០ រូបនេះ បញ្ជាក់បន្ថែមថា បានជាគម្រោងនេះ អាចទទួលបានជ័យលាភី ក៏ដោយសារតែក្រុមរបស់គេមានលក្ខណៈពិសេស គឺការធ្វើបទបង្ហាញបានល្អ ទិន្នន័យដែលកត់ត្រានៅក្នុង Micro Bit មានភាពច្បាស់លាស់។

“ដំបូងគិតថាពិបាកយកជ័យលាភី ប៉ុន្តែក្រោយបានចូលរួមធ្វើគម្រោងជាក្រុមក្នុងការប្រកួតកម្មវិធីនេះ ទើបមានសង្ឃឹមថាអាចទទួលបានលទ្ធផលល្អច្រើន។ ប៉ុន្តែបើទោះជាទទួលបានជ័យលាភីមេដាយ សំរឹទ្ធ ប៉ុន្តែក៏មានការសហការក្រុម​ល្អ និងសប្បាយចិត្តចំពោះក្រុម”

ជាមួយគ្នានេះ យុវជន ប៉ែន រតនៈ ក៏បានលើកទឹកចិត្តសិស្សនុសិស្សឱ្យចូលរួមប្រកួតក្នុងកម្មវិធីស្ទែម ដោយកុំមានអារម្មណ៍ភ័យខ្លាចធ្វើមិនបានល្អដូចគេ ។ រតនៈ និយាយថា អ្នកចូលមុនដំបូងសុទ្ធតែមានបទពិសោធន៍តិចតួច ប៉ុន្តែគេខំប្រឹងបើទោះជាចូលរួមមិនទទួលបានជ័យលាភីក៏បានបទពិសោធន៍ ដើម្បីបង្កើនសមត្ថភាព និងចំណេះដឹង។ តែពេលចូលរួមកម្មវិធីស្ទែមច្រើន មានឱកាសច្រើនលើសពីការរៀននៅសាលា អាចមានបទពិសោធន៍សម្រាប់ស្វែងរកការងារ និងអាចចែករំលែកបទពិសោធន៍ទៅអ្នកជំនាន់ក្រោយ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កន្លងមកក្រសួងអប់រំ តែងតែបញ្ជូនសិស្សទៅបន្តការសិក្សានៅក្រៅប្រទេស ក៏ដូចជាចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងនានាគ្រប់ផ្នែក គ្រប់មុខវិជ្ជា ដើម្បីឱ្យប្អូនៗមានឱកាសបញ្ចេញសមត្ថភាព នាំយកបទពិសោធន៍ថ្មីៗ ដើម្បីកែលម្អសមត្ថភាពខ្លួនឯង ក៏ដូចជាកែលម្អគុណភាពអប់រំជាប្រចាំ។

ក្នុងនាមក្រសួងអប់រំ​ យុវជន និងកីឡា លោកជំទាវអបអរចំពោះប្អូនៗជ័យលាភីដែលបានទទួលជោគជ័យនៅក្នុងការប្រកួតនេះ ហើយលើកទឹកចិត្ត និងជំរុញឱ្យប្អូនៗសិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រ ក៏ដូចជាចូលរួមក្នុងកម្មវិធីជាតិ និងអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឯង និងអាចចូលរួមអភិវឌ្ឍប្រទេសឱ្យបានពេញលេញក្នុងពេលអនាគត។

គួរជម្រាបជូនថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្រេចជ្រើសរើសបេក្ខភាពគ្រូបង្រៀនចំនួន២រូប និងសិស្សចំនួន ៨រូប ទៅចូលរួមនៅក្នុងកម្មវិធីអប់រំវិទ្យាសាស្រ្តដល់គ្រូ និងសិស្សមកពីបណ្ដាប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី ក្នុងគោលបំណងបង្កើនចំណេះដឹងផ្នែកវិទ្យាសាស្រ្ត តាមរយៈការបណ្ដុះបណ្ដាល សិក្ខាសាលា ដំណើរទស្សនកិច្ចសិក្សា និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមអ្នកចូលរួមទាំងអស់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *