ប្រលោមលោកខ្លី “ដើមពុទ្រាឧត្តមា” ជំរុញទឹកចិត្តស្ត្រីបន្តការសិក្សាអប់រំ ជាប់ពាន​រង្វាន់​ព្រះនាង​ឥន្រ្ទទេវី ឆ្នាំ២០២៤

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ស្នាដៃប្រលោមលោកខ្លីចំណងជើង “ដើមពុទ្រាឧត្តមា” របស់អ្នកស្រី គង់ ច័ន្ទវ៉ាន់ណេង ដែល​សាច់រឿង​បាន​បង្ហាញពីតម្លៃអប់រំ និងលើកទឹកចិត្តស្ត្រីឱ្យស្រឡាញ់ការសិក្សា តស៊ូព្យាយាមជំនះឧបសគ្គដោយមិនបោះបង់ការអប់រំ បានជាប់​ជ័យ​លាភីលេខ១ ក្នុងការ​ប្រកួត​ពានរង្វាន់ព្រះនាងឥន្រ្ទទេវី ក្នុង​ឆ្នាំ២០២៤នេះ។

អ្នកស្រី គង់ ច័ន្ទវ៉ាន់ណេង បានរៀបរាប់ថា សាច់រឿងប្រលោមលោកខ្លី “ដើមពុទ្រាឧត្តមា” និយាយពីការតស៊ូរបស់តួអង្គឯកស្រី ឈ្មោះឧត្តមា ដែលត្រូវទទួលអម្រែកក្នុងនាមជាកូនស្រីច្បងក្នុងគ្រួសារ ដោយសារឪពុកជាសាស្ត្រាចារ្យ​ បានទទួលមរណភាពដោយសារតែជនស្រវឹងបង្កគ្រោះថ្នាក់ ចំណែកម្ដាយ មានជំងឺមហារីកត្រូវព្យាបាលដោយការចាក់គីមី។ ថ្វីត្បិតតែ ឧត្តមា រៀនពូកែតែនាងត្រូវបង្ខំចិត្តមិនបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ និងបោះបង់ការរៀនគូរគំនូរពីព្រឹទ្ធាចារ្យផ្នែកសិល្បៈគំនូរ ហើយបន្តអាជីវកម្មលក់ចាប់ហួយពីម្ដាយដែលមិនមែនជាចំណូលចិត្ត និងជំនាញរបស់ខ្លួន ដែលផ្ទះលក់ចាប់ហួយនោះមានលក់គ្រប់យ៉ាងលើកលែងតែគ្រឿងស្រវឹង។

អ្នកស្រី គង់ ច័ន្ទវ៉ាន់ណេង ម្ចាស់ពានរង្វាន់ព្រះនាងឥន្រ្ទទេវី២០២៤

ម្ចាស់ស្នាដៃរឿង “ដើមពុទ្រាឧត្តមា” បន្ថែមទៀតថា​ ក្រោយបទពិសោធដែលឧត្តមា ឆ្លងកាត់ជាច្រើន នាងក៏រកឃើញគន្លឹះក្នុងការទាញខ្លួនឯងចេញពីទុក្ខសោក និងបន្តអភិវឌ្ឍខ្លួនឯង។ បើដើមពុទ្រាដែលឪពុកនាងដាំ លែងអាចផ្ដល់ផលដល់នាងទៀត នាងអាចដាំដើមពុទ្រាថ្មីដោយខ្លួនឯងដើម្បីបន្តប្រមូលផល។ បើនាងលែងមានឪពុកដែលជាធនធានរបស់សង្គម នាងត្រូវធ្វើជាធនធានល្អមួយបន្តវេនពីឪពុកនាង។ ទាំងនេះហើយដែលជំរុញឱ្យឧត្តមាត្រូវតែត្រឡប់ទៅរកការសិក្សាវិញ ព្រោះការសិក្សានឹងមិនយឺតពេលឡើយ។ ជាពិសេស សិល្បៈគំនូរដែលនាងស្រលាញ់ ក៏រង់ចាំនាងឱ្យជួយផ្សព្វផ្សាយនិងបន្តវេនដូចគ្នា។ ភាពកតញ្ញូរបស់នាងបានបំពេញហើយ ការផ្ដល់អាទិភាពដល់ការងារចាំបាច់ ក៏នាងបានធ្វើដែរ។ ដូច្នេះដើមពុទ្រាដែលនាងបានដាំនោះ គួរតែក្លាយជាដើមពុទ្រាឧត្ដមាដែលនៅតែបន្តហុចផលដល់នាងនិង​សហគមន៍នាងដែរ។

អ្នកនិពន្ធស្រ្តី វ័យ២៨ឆ្នាំ រូបនេះ ពិតជា​អរគុណ​ដល់​សមាគម​អ្នកនិពន្ធខ្មែរ និង​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​បង្កើត​ឱ្យ​មានការ​ប្រឡងពានរង្វាន់​ព្រះនាងឥន្រ្ទទេវី ដោយថា ការប្រឡងពានរង្វាន់មួយនេះ ពិតជាពិសេសខុសពីការប្រឡងពានរង្វាន់ដទៃទៀត។ ក្នុងនាមជាស្ត្រីមួយរូប អ្នកស្រីពិតជាចង់ឱ្យការប្រឡងពានរង្វាន់នេះ ក្លាយជាពានរង្វាន់ដ៏អស្ចារ្យសម្រាប់សាធារជនទូទៅពិសេសគឺស្ត្រី ក្នុងការចូលរួមប្រកួត មិនមែនដើម្បីរំពឹងជ័យជម្នះ តែជាការបង្ហាញនូវការបំផុសបំផុលអក្សរសិល្ប៍នៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន។

អ្នកស្រី គង់ ច័ន្ទវ៉ាន់ណេង ម្ចាស់ពានរង្វាន់ព្រះនាងឥន្រ្ទទេវី២០២៤

និយាយពីវិស័យ​តែងនិពន្ធ​នៅ​កម្ពុជាវិញ អ្នកស្រី ច័ន្ទវ៉ាន់ណេង ​មើលឃើញថា វិស័យនេះកំពុង​មានភាពរីកចម្រើន ព្រោះអ្នកស្រីឃើញអ្នកនិពន្ធក្មេងៗចាប់ផ្ដើមបង្កើតស្នាដៃ និងបោះពុម្ពផ្សាយជាហូរហែ ចំណែកអ្នកអានក៏គាំទ្រដូចគ្នា។ ប៉ុន្តែគុណភាពនៅតែជាភាពចម្រូងចម្រាស់ដោយសារតែរសនិយមរបស់អ្នកអានមានភាពខុសៗគ្នា។ យ៉ាងណាក៏ដោយ អ្នកស្រីសង្ឃឹមថា អ្នកនិពន្ធអាចរួមគ្នាបន្តបង្កើនបរិមាណ ប៉ុន្តែទន្ទឹមនឹងនេះ អ្នកនិពន្ធក៏ត្រូវផ្ដោតលើគុណភាពដូចគ្នា។

ជាមួយ​គ្នានេះអ្នកស្រី គង់ ច័ន្ទវ៉ាន់ណេង ក៏បានលើកទឹកចិត្តដល់ប្អូនៗដែលចង់ចាប់ផ្ដើមនិពន្ធ ដំបូងឡើយគឺត្រូវ​តែ​អានសិន។ អ្នកស្រីថា អ្នកអាន មិនមែនសុទ្ធតែអាចក្លាយជាអ្នកនិពន្ធ តែគ្មានអ្នកនិពន្ធណាដែលអាចក្លាយជាអ្នកនិពន្ធដោយមិនអានឡើយ។ អ្នកអាន និងអ្នកនិពន្ធ​ មិនអាចខ្វះគ្នាបានឡើយ។ ទន្ទឹមគ្នានេះ សម្រាប់ការនិពន្ធ ការបង្កប់នូវឧត្ដមគតិពិតជាសំខាន់ ហោចណាស់វាក៏ជាសារដាស់តឿនដោយប្រយោលសម្រាប់អ្នកអានដែរ ដែលពួកគាត់គឺជាផ្នែកមួយក្នុងការដោះស្រាយបញ្ហាសង្គម។

“សម្រាប់មិត្តអ្នកអាន នាងខ្ញុំពុំមានអ្វីក្រៅពីពាក្យអរគុណទេ! ការគាំទ្ររបស់មិត្តអ្នកអានចំពោះអ្នកនិពន្ធគ្រប់រូប ប្រៀបដូចឥន្ធនៈដែលបញ្ឆេះដួងចិត្តរបស់ពួកយើងដែលជាអ្នកនិពន្ធ ឱ្យបន្តសរសេរស្នាដៃជាច្រើនទៀត”

លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា រូបលោកមានសេចក្តីរំភើបរីករាយជាខ្លាំង និងអបអរសាទរចំពោះអ្នកនិពន្ធ គង់ ច័ន្ទវ៉ាន់ណេង ដែលបានទទួលជយលាភីចំណាត់ថ្នាក់លេខ១ ក្លាយជាម្ចាស់ពានរង្វាន់ព្រះនាងឥន្ទ្រទេវី លើកទី១០ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោក កុក រស់ បន្តថា អ្នកនិពន្ធ គង់ ច័ន្ទវ៉ាន់ណេង ម្ចាស់ស្នាដៃប្រលោមលោកខ្នាតខ្លី រឿង “ដើមពុទ្រាឧត្តមា” គឺជាម្ចាស់ពានឥន្ទ្រទេវីជាស្ត្រីទី២ បន្ទាប់ពីកវីនិពន្ធជាស្ត្រីទី១ គឺអ្នកស្រី លឹម ផាន់ណា តាមរយៈស្នាដៃប្រលោមកំណាព្យ រឿង “សោភ័ណស្ត្រី” ម្ចាស់ពានឥន្ទ្រទេវីផ្នែកប្រលោមកំណាព្យ (កំណាព្យរឿង) កាលពីឆ្នាំ២០១៩។

ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់បន្ថែមថា ស្ត្រីមានលក្ខណៈពិសេស ៣ចំណុចក្នុងសង្គមដែលបុរសគ្មាន គឺ ១.ភាពទន់ភ្លន់ ២.ភាពអំណត់(អត់ធ្មត់) និង៣.ភាពស្មោះត្រង់។ ដូច្នេះ ប្រសិនបើស្ត្រីបង្កើតស្នាដៃនិពន្ធរបស់ខ្លួន នោះស្ត្រីនឹងបញ្ចូលលក្ខណៈពិសេសទាំង៣ទៅក្នុងនិម្មិតកម្ម (អនុកម្ម វណ្ណកម្ម និងនវកម្ម) របស់ខ្លួនសម្រាប់ផ្តល់នូវពុទ្ធិ ការអប់រំ និងសិល្បៈសោភ័ណដល់មនុស្សជាតិនៅក្នុងសង្គម និងពិភពលោកទាំងមូល។

គួរជម្រាបជូនថា ក្រៅពីបំពេញការងារជាអ្នកនិពន្ធធុរកិច្ចក្នុងក្រុមហ៊ុនឯកជន អ្នកស្រី គង់ ច័ន្ទវ៉ាន់ណេង ក៏ជាអ្នកនិពន្ធប្រលោមលោកឯករាជ្យមួយរូប ដោយគិតមកទល់ពេលនេះ បានបោះពុម្ពស្នាដៃចំនួន ៤ចំណងជើង រួមមាន ប្រលោមលោកគ្មានថ្ងៃឈប់ស្រឡាញ់បង (ឆ្នាំ២០១៨) បេះដូងមួយនេះ (២០១៩) សួស្ដីសមុទ្រ (២០២១) ពាក្យថាស្រលាញ់ (២០២៣)។ ហើយថ្មីៗនេះ អ្នកស្រីក៏ក្លាយជាម្ចាស់ហាងសៀវភៅមួយដែរនៅភ្នំពេញឈ្មោះថា “វណ្ណសៀវភៅ” ដែលជាអាជីវកម្មតូចមួយក្នុងក្ដីស្រមៃ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *