លេងក្នុងសួនកម្សាន្ត ជំរុញការលូតលាស់បញ្ញា ស្មារតី និងកាយសម្បទាកុមារឆាប់រហ័ស

សួនកុមារ រួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងបញ្ញា ស្មារតី ភាពឈ្លាសវៃផ្នែកអារម្មណ៍ កាយសម្បទា និងជំរុញភាពរីករាយរបស់កុមារ។ តាមរយៈការលេងក្នុងសួនកម្សាន្ត ដែលមានបរិយាកាសល្អ អនាម័យ និងមានសុវត្ថិភាព កុមារនឹងទទួលបានបានឱកាសជាច្រើន ក្នុងការអភិវឌ្ឍខួរក្បាល ភាពក្លាហាន អត្តចរិត និងជំនាញសង្គមសំខាន់ៗ បន្ថែមពីលើការអប់រំក្នុងសាលារៀន។

លោក សុខ រីន ប្រធានគ្រប់គ្រងសួនកម្សាន្តកុមារ ឌូហ្ស៊ី (Doozii) មានប្រសាសន៍ថា ការសិក្សាដែលផ្សារភ្ជាប់នឹងការកម្សាន្ត ផ្ដល់នូវផលវិជ្ជមានច្រើនសម្រាប់ការលូតលាស់ និងបណ្ដុះស្មារតី ផ្នែកគំនិត ភាពក្លាហាន និងលំហាត់ប្រាណដល់កុមារ។ លោកបន្តថា លើសពីភាពរីករាយ ការកម្សាន្តក្នុងសួរកម្សាន្ត ដែលមានបរិយាកាសអំណោយផល និងមានឧបករណ៍ជំនួយគ្រប់គ្រាន់ នឹងជួយឱ្យកុមារ មានភាពឆ្លាតវៃ រឹងមាំ និងរហ័សរហួន។

ដោយមើលឃើញពីសារៈសំខាន់នេះ មជ្ឈមណ្ឌលកម្សាន្ត ឌូហ្ស៊ី ដែលជាសួនកម្សាន្តដ៏ធំមួយក្នុងប្រទេសកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ជាមួយនឹងសាលាអន្តរជាតិចំនួន ៦ ដើម្បីជំរុញ និងបើកឱកាសបន្ថែមសម្រាប់កុមារ ឱ្យចូលលេងក្នុងសួរកម្សាន្តទំនើប បរិយាកាសល្អ និងមានលក្ខណៈសម្បូរបែប។

លោក សុខ រីន មានប្រសាសន៍បន្ថែមថា ការចុះអនុស្សរណៈនេះ ជាការផ្សាភ្ជាប់រវាង មជ្ឈមណ្ឌលកម្សាន្ត និងសាលារៀន ហើយគោលបំណងចម្បងនៃការចុះអនុស្សរណៈ គឺរួមចំណែកអភិវឌ្ឍ និងបណ្ដុះភាពរឹងមាំ សម្រាប់កុមារ ដែលជាទំពាំងស្នងឬស្សីរបស់កម្ពុជានាថ្ងៃអនាគត។

លោកស្រី ពៅ កន្និដ្ឋា នាយិការង និងជាប្រធានការិយាល័យ សាលាអន្តរជាតិអាស៊ាន មានប្រសាសន៍ថា អ្នកស្រីពិតជារំភើប ដែលសាលារៀនអន្តរជាតិ អាស៊ាន បានចុះអនុស្សរណៈជាមួយសួនកម្សាន្ត ឌូហ្ស៊ី។ លោកស្រីរំភើប ព្រោះនេះជាការនាំយកសិស្សានុសិស្សឱ្យមានឱកាស ទទួលបានការកម្សាន្តបែបថ្មី ខណៈសម្រាប់កុមារក្នុងសម័យឌីជីថល៤.០នេះ ដើម្បីជំរុញការលូតលាស់កុមារឱ្យបានឆាប់រហ័ស ការសិក្សា ត្រូវតែភ្ជាប់ជាមួយនឹងការកម្សាន្ត។

គួរជម្រាបជូនថា សួនកម្សាន្តឌូហ្ស៊ី ជាមជ្ឈមណ្ឌលកម្សាន្តដ៏ធំ និងទំនើបបំផុតមួយក្នុងប្រទេសកម្ពុជា ដែលមានទីធ្លាធំទូលាយ ឧបករណ៍បរិក្ខាទំនើប និងសម្ភារៈសម្រាប់កុមារសម្បូរបែប ដែលអាចជួយអភិវឌ្ឍសមត្ថភាព និងការលូតលាស់របស់កុមារបានឆាប់រហ័ស និងមានសុវត្ថិភាព។ មជ្ឈមណ្ឌលនេះសាខាចំនួន២ទីតាំង ទីតាំងទី១ គឺ ស៊ុបភ័រឌូហ្ស៊ី (Super Doozii) ស្ថិតនៅផ្សារទំនើបជីបម៉ង ២៧១មេហ្គាម៉ល និងទីតាំងទី២ស្ថិតនៅផ្សារទំនើបជីបម៉ុងសែនសុខ។

អនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងកាលពីថ្ងៃទី៤ ធ្នូ នៅផ្សារទំនើបជីបម៉ុងសែនសុខ ដោយមានសាលា ៦ចូលរួម ដូចជា សាលាអន្តរជាតិគ្រីនហ្វៀល, សាលាអន្តរជាតិ អាស៊ាន, មជ្ឍមណ្ឌលភាសាបរទេស AII, សាលាអន្តរជាតិ ផ្លេនីត, សាលាអាល់ប៊ីតអន្តរជាតិ និងសាលាអន្តរជាតិប៉េកាំង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...