អ្នកនាំពាក្យ ៖ យុវជនពុទ្ធសាសនិកគួរស្វែងយល់អំពីអត្ថន័យ នៃពីធីបុណ្យភ្ជុំបិណ្ឌឱ្យបានត្រឹមត្រូវ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

កម្ពុជា គឺជាប្រទេសប្រកាន់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ហេតុនេះ​ទើបបានជាមានការប្រារព្ធ​ពិធីបុណ្យជាតិ និងបុណ្យសាសនាមួយចំនួនប្រចាំឆ្នាំដោយបង្កប់នូវអត្ថន័យដោយឡែកៗពីគ្នា។ ជាមួយគ្នានេះ យុវជនដែលកាន់ព្រះពុទ្ធសាសនា គឺគប្បីត្រូវតែយល់ដឹង និងស្វែងយល់និងប្រតិបត្តិពិធីបុណ្យជាតិ ឬបុណ្យសាសនា ព្រោះបុណ្យជាតិផ្សេងៗទាំងនោះគឺជាអត្តសញ្ញាណរបស់ខ្លួនឯង របស់គ្រួសារ និងជារបស់សង្គមជាតិ។ នេះជាការលើកឡើងរបស់ឯកឧត្ដម ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាស​នា។

ឯកឧត្ដម ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាស​នា

ឯកឧត្ដម ឆាត សុឆេត មានប្រសាសន៍​ក្នុង​បទសម្ភាសន៍ជាមួយ​ AMS Education ថា ប្រជាពលរដ្ឋដែលប្រកាន់ព្រះពុទ្ធសាសនាទាំងអស់ ជាពិសេសយុវជនត្រូវស្វែងយល់ឱ្យបានច្បាស់លាស់អំពីពិធីបុណ្យជាតិទាំងអស់របស់ប្រទេសកម្ពុជា ជាក់ស្ដែងដូចជាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ​មានអត្ថន័យផ្គួបផ្សំគ្នា អំពីពីធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលមានន័យថា ការកាន់ដុំបាយ ឬប្រមូលផ្ដុំនៃដុំបាយ។ អត្ថន័យនៃការកាន់ដុំបាយ គឺមានន័យបីបញ្ចូលគ្នាដោយទីមួយ គឺ បាយបត្តបូរ ទីពីរបាយបោះបាយបិណ្ឌ និងទីបីគឺជាបាយរាប់បាត្រ ដែលទាំងអស់នេះជាការកើតចេញពីសទ្ធារបស់ពុទ្ធសាសនិក ដែលយុវជនត្រូវស្វែងយល់ដឹង និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន។​

ក្នុងវចនានុក្រម សម្ដេចសង្ឃជួនណាត បាយបត្តបូរ ជាបាយបំពេញបាត្រ (បាយរាប់បាត្រ) ឬបាយសម្រាប់បំពេញបាត្រ គឺបាយដែលទាយកគេយកបម្រុងនឹងថែមក្រែងភិក្ខុសង្ឃខ្វះខាតឆាន់មិនគ្រាន់ ។ ហៅម្យ៉ាងថា បាយបិតបូរ  “បាយសម្រាប់បំពេញផលឱ្យប្រេត” គឺបាយដែលទាយកប្រគេនភិក្ខុសង្ឃ ហើយឧទ្ទិសផលបុណ្យជូនទៅបុគ្គលដែលចែកឋានទៅកាន់បរលោកហើយ ។

រូបភាពFacebook៖ វត្តនិគ្រោធវ័ន”គល់ទទឹង”

ឯកឧត្ដម ឆាត សុឆេត បានបន្តថា ការស្វែងយល់អំពីពិធីបុណ្យទាំងអស់នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ និងជាចំណេះដឹងផ្នែកព្រះពុទ្ធសាសនា ដោយពិធីទាំងនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងបានប្រារព្ធឡើងតាំងពីថ្នាក់ព្រះមហាក្សត្រ នាម៉ឺនមន្ត្រី រហូតមកដល់ប្រជាពលរដ្ឋទូទាំងប្រទេសដែលកាន់ព្រះពុទ្ធសាសនា។ ឯកឧត្ដមបន្តថា ពិធីបុណ្យភ្ជុំបិណ្ឌនេះមានពីរ ដោយចាប់ពីថ្ងៃ១រោច ដល់ ១៤រោច ហៅថាថ្ងៃកាន់បិណ្ឌ និងថ្ងៃទី១៥រោចជាថ្ងៃឆ្លង ហៅថា ថ្ងៃបុណ្យភ្ជុំបិណ្ឌ។

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា រូបនេះបន្ថែមថា ក្នុងន័យមួយទៀត នៃពិធីបុណ្យភ្ជុំបិណ្ឌ មានបួន គឺ ទីមួយជាការប្រារព្ធឡើងដើម្បីសាមគ្គីភាព ទីពីរប្រារព្ធឡើងដើម្បីផ្គត់ផ្គង់ និងទំនុងបម្រុងដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា និងសិក្សារៀនសូត្រធម៌វិន័យ ទីបីប្រារព្ធឡើងដើម្បីជាការនឹករលឹកដល់គុណនុបការរបស់ឧបការីជនដែលបានចិញ្ចឹមបីបាច់ ថែរក្សា និងផ្ដល់កំណើតឱ្យយើង និងចំណុចទីបួន គឺធ្វើឡើងដើម្បីកសាងកុសលទុកជាទីពឹងសម្រាប់ខ្លួនឯងឱ្យជួបសុខចម្រើន ភាពរីករាយ និងការជួបជុំសាច់ញាតិ និងមនុស្សល្អជុំវិញខ្លួន។ ទាំងនេះហើយជាអ្វីដែលប្រជាពលរដ្ឋដែលកាន់ព្រះពុទ្ធសាសនា ជាពិសេសយុវជនត្រូវដឹង ស្វែងយល់ និងប្រកាន់ឱ្យបានខ្ជាប់ខ្ជួន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។