ក្រសួងអប់រំពង្រីកវិសាលភាព នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទៅកាន់តំបន់និរតី ដើម្បីបង្កើនអ្នកជំនាញផ្នែកវិទ្យាសាស្រ្ត និង​វិស្វកម្ម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលហៅកាត់ថា “តិចណូ” ពេលនេះបានពង្រីកវិសាលភាពនៃការអប់រំរបស់ខ្លួន​ទៅ​កាន់ខេត្តកែប ភាគនិរតី នៃប្រទេស​កម្ពុជា ដោយ​ត្រៀម​ខ្លួនធ្វើការ​បណ្តុះបណ្តាល​និស្សិត​កម្ពុជា​នៅ​កម្រិត​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញចំនួន៤ គឺជំនាញអគ្គិសនី និងថាមពល, ជំនាញ​សំណង់ស៊ីវិល, ជំនាញ​គីមីចំណីអាហារ និង​ជំនាញគ្រប់គ្រង​ទឹក។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និង​កីឡា មានប្រសាសន៍ថា ការពង្រីកវិសាលភាព នៃការ​អប់រំ​របស់វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ទៅ​ដល់ខេត្តកែប គឺដោយសារ​តែក្រសួងមើលឃើញពីគុណភាព នៃការ​ផ្តល់​ការ​បណ្តុះបណ្តាល ក៏​ដូចជា​ការ​អប់រំ​ របស់វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ដែលត្រូវ​បានទទួលស្គាល់ក្នុងកម្រិតអន្តរជាតិ ទៅលើ​​នវានុវត្តន៍​ទាំងផ្នែកការអប់រំ ក៏​ដូចជា​ការ​ស្រាវជ្រាវ។ ក្នុងនោះ កន្លងមក ក៏​មានសិស្សនិស្សិត​ដែលរៀន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​តែង​តែទទួលបានជោគជ័យ ព្រមទាំង​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេសថែមទៀត។ ដូច្នេះ ការ​ពង្រីកវិសាលភាព​ការអប់រំ នៃវិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា​មក​កាន់ខេត្ត​កែប គឺជា​ការផ្តល់​ឱកាស ក៏​ដូចជា​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ទទួលបាន​ឱកាស​កាន់តែច្រើន​ឡើង​នៅ​ក្នុងការ​ទទួលបាន​ការ​អប់រំ​ពីវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

បើតាម​អ្នក​នាំពាក្យ​ក្រសួងអប់រំ ក្រៅ​តែពីផ្តល់​ឱកាស​កាន់តែច្រើន​សម្រាប់​សិស្សានុសិស្ស​នៅ​តំបន់​និរតី នៃប្រទេស​កម្ពុជាហើយ ការ​ពង្រីក​វិសាលភាព នៃការ​អប់រំរបស់វិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា​នៅ​ខេត្តកែប ក៏​ជាការ​ចូលរួម​សម្រេច​ឱ្យ​បាន​នូវផែនការ​យុទ្ធសាស្រ្ត​ របស់រាជរដ្ឋាភិបាល​នៅ​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា ឱ្យ​ក្លាយ​ទៅជា​ប្រទេស​អភិវឌ្ឍ​ក្នុងពេលអនាគត ដែលចាំបាច់​ត្រូវការនូវអ្នកជំនាញផ្នែកវិទ្យាសាស្រ្ត ក៏​ដូចជា​ផ្នែកវិស្វកម្ម។

ឯកឧត្តម ប៉ូ គឹមថូ នាយកវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បានឱ្យ​ដឹងថា សម្រាប់សាខានៅ​ខេត្តកែបនេះ នឹង​ចាប់ផ្តើម​ទទួល​​សិស្ស​ចូលរៀនចាប់​ពីខែតុលា ឆ្នាំ​២០២៤ខាងមុខ។ ដោយឡែក​​​​​សម្រាប់កម្មវិធីសិក្សា​នៅវិទ្យាស្ថានបច្ចេកវិទ្យា​ សាខាខេត្តកែបនេះ គឺធានា​បាន​គុណភាព​ដូច​នៅ​រាជធានីភ្នំពេញដែរ។

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជននិងកីឡា បានសម្រេចអនុញ្ញាតឱ្យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បង្កើតសាខានៅខេត្តកែប មានទីតាំងស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយបានដាក់ឈ្មោះថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប)។ នេះគឺជា​សាខាទី២ របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ខណៈសាខាទី១ របស់វិទ្យាស្ថានដែលមានកេរ្តិ៍​ឈ្មោះតាំងពីអំឡុងទសវត្សទី៦០ មានទីតាំងស្ថិតនៅខេត្តត្បូងឃ្មុំ ដោយផ្តោត​ទៅលើជំនាញ៤ដូចគ្នា គឺជំនាញ គីមី និងអាហារ, សំណង់ស៊ីវិល, អគ្គិសនី ​ថាមពល និងជំនាញឧស្សាសហកម្ម មេកានិក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *